ភាគទី32;គ្រប់យ៉ាងនិងក្លាយជារបស់ខ្ញុំ

3.2K 207 9
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី32


     វាជារឿងដែលគូរអោយភ្ញាក់ផ្អើលណាស់ទៅហើយដែលជុងហ្គុកមកប្រកាសក្ដែងៗថាខ្លួនមានកូនរួចទៅហើយតែនេះនៅមានរឿងកូនជាមួយនិងមនុស្សថែមទៀត អ្នកណាដែលថាមិនភ្ញាក់ផ្អើល ហើយចុះបើរឿងនេះលេចលឺទៅក្នុងបណ្ដាញសង្គមទៀតនោះគិតយ៉ាងម៉េច? ចំណែកជេហូបក៏មិនបាននៅយូរដែរគេលាទៅវិញក្រោយពីបាននិយាយរឿងខ្លះ តែគេមិនបាននិយាយអ្វីលើសពេកនោះទេគ្រាន់តែប្រាប់ថាប៉ាតូចហ្វីនមិននៅទេពេលលោកតាចនសួរបន្ថែមគេក៏មិនប្រាប់សូម្បីតែឈ្មោះក៏គេមិនប្រាប់ផងប្រាប់អោយដឹងតែរឿងមួយប៉ុណ្ណោះគឺអ្នកដែលពពោះនិងបង្កើតហ្វីនអាណាជាមនុស្សប្រុស។
     « លោកម្ចាស់ធ្វើយ៉ាងម៉េចបន្តទៅ?បើរឿងនេះលេចលឺដល់ខាងក្រៅ....»អ្នកស្រីកាងក៏ធ្វើជានិយាយឡើងទាំងបញ្ចុះបញ្ចូលដូចជាមានគំនិតអ្វីមួយតែមិនទាន់ទាំងនិយាយចប់ផង...
     « ហើយវាយ៉ាងម៉េចគ្រាន់តែចៅយើងមានកូនជាមួយនិងមនុស្សប្រុស? »លោកតាចនសួរបកវិញទាំងការមិនពេញចិត្ត យ៉ាងម៉េចចង់យករឿងនិងមកបញ្ចុះបញ្ចូលគាត់មែនទេ? បើបែបនោះមែនគិតខុសហើយគាត់មិនដែលទៅប្រកាន់និងរឿងអស់នេះទេ ប៉ុន្តែអ្វីដែលគាត់ចង់ដឹងនោះគឺម្នាក់នោះជាអ្នកណា ឈ្មោះអ្វីហើយពេលនេះគេនៅឯណា។ អ្វីដែលគាត់កំពុងតែគិតនោះគឺជុងហ្គុកប្រហែលជាមិនទាន់ចង់មានអ្នកណាមិនចង់ប្រឡូកប្រឡាក់និងមនុស្សស្រីទើបគេទៅរកមនុស្សប្រុសដែលអាចពពោះបាន ពេលមានកូនហើយអោយលុយគេមួយចំនួនហើយក៏អោយគេម្នាក់នោះចេញពីជីវិតរបស់គេ។
     « អ្នកម៉ាក់គ្រាន់តែខ្លាចប៉ះពាល់ដល់ត្រកូលប៉ុណ្ណោះលោកតា »សុងហូចេញមកជួយនិយាយអោយម៉ាក់របស់ខ្លួនធ្វើដូចជាស្រលាញ់និងបារម្ភពីត្រកូលណាស់អញ្ចឹងទាំងដែលការពិតវាមិនមែនបែបនោះ។
     « ត្រកូលរបស់គ្រួសារយើងមិនចាំបាច់អោយអ្នកក្រៅដូចជាឯងមកលូកមាត់ទេ »លោកតាចន ពីរនាក់ម្ដាយកូននេះគិតអ្វីគាត់ដឹងច្បាស់ហើយមិនបាច់មកសម្ដែងធ្វើជាមនុស្សល្អទេគាត់ហត់និងមើលការសម្ដែងនេះណាស់។
     « លោកប៉ា...»លោកចនរៀបនិងហាមាត់និយាយអោយអ្នកស្រីកាងនិងសុងហូតែក៏ត្រូវផ្អាកពេលដែលលោកតាចនស្រាប់តែក្រោកឡើងដើចេញទៅបាត់ គាត់មិនចង់ស្ដាប់កូនប្រុសគាត់ទៀតទេ នេះណាបើមិនមែនកូនប្រុសរបស់គាយ់បើគាត់ចិត្តដាច់ជាងនេះម្លេះគាត់ដេញចេញកាត់កាលចោលតាំងពីយូរហើយ។
     ជុងហ្គុកដាក់កូនអោយគេងនៅលើអង្រិងសឹនមុននិងរៀបចំរបស់របរបន្ថែមទៀតនិងឆ្លៀតនិយាយលេងជាមួយនិងកូន ទោះបីជាកូនមិនអាចតបបានក៏ដោយប៉ុន្តែពេលធ្វើបែបនេះធ្វើអោយគេអាចធូរក្នុងចិត្តបានខ្លះ។
     « កូនមាននិកប៉ាតូចទេហ្វីន? »គេសួរសំណួរមួយនេះទាំងអ៊ួលដើមក. គេដឹងថាហ្វីនប្រាកដជានិកហើយគេវិញក៏និកខ្លាំងណាស់ដែរ។
     « រងចាំប៉ាតូចត្រឡប់មករកប៉ានិងកូនវិញណា ប៉ាជឿថាថ្ងៃណាមួយប៉ាតូចនិងត្រឡប់មកវិញ »ជុងហ្គុកញញិមដាក់កូនទាំងខំទប់ទឹកភ្នែក ប៉ុន្តែអ្វីដែលគេនិយាយប្រាប់កូនគឺជាការពិតមិនថារយៈពេលយូរប៉ុណ្ណាគេនិងរងចាំថេយ៉ុងត្រឡប់មកវិញចាំរហូតទៅគ្មានថ្ងៃប្រែ។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now