ភាគទី47;នាងទៅវិញទេដែលគួរអោនក្បាលដាក់ខ្ញុំ

4.2K 225 4
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី47


ព្រឹកនេះគ្រប់យ៉ាងហាក់បីដូចជាស្រស់ស្រាយជាងរាល់ដងម្នាក់ៗគេងលក់ស្រួល ក្រាញននាលស្អឹតជាប់គ្នាបេះមិនចេញ។
« បងរងចាំពេលនេះមកយូរហើយ »ជុងហ្គុកញញិមមើលទៅកាន់រង្វង់មុខមនុស្សជាទីស្រលាញ់និងលើកដៃអង្អែលថ្ពាលប៉ោងៗទន់រលោងគួរអោយចង់ខាំ គេរងចាំពេលនេះមកយូរហើយ ពេលដែលថេយ៉ុងត្រឡប់មកវិញពេលដែលថេយ៉ុងត្រឡប់មកចូលក្នុងរង្វង់ដៃគេបែបនេះ បេះដូងដែលធ្លាប់តែក្រៀមស្ងួតក៏ប្រែមកជាមានសំណើម។
« ពិតមែន?? »អ្នកដែលធ្វើពុតជាគេងលក់ឯណ្ណេះវិញស្រាប់តែនិយាយឡើងនិងងើបសម្លឹងមើលមុខរបស់នាយក្រាស បើគេមិនធ្វើពុតគិតថាជុងហ្គុកនិងនិយាយពាក្យនេះមែនទេ?
« គ្មានអី...គ្មានអីទេឆាប់ក្រោកទៅ »ជុងហ្គុកចាប់ផ្ដើមតិតាក់និយាយអ្វីមិនត្រូវពេលដែលត្រូវថេយ៉ុងចាប់បានបែបនេះ មិនគូរណាចាញ់បោកថេយ៉ុងសោះ។
« ក្រោកក៏បាន...នេះអូនមកគេងទីនេះបានយ៉ាងម៉េច? »ថេយ៉ុងធ្វើមុខជួរក្រោកចេញពីគ្រែ និងធ្វើរកនិកដូចគេមិនដឹងរឿងយ៉ាងអញ្ចឹងទាំងដែលគេដឹងគ្រប់យ៉ាងហើយគេក៏ចង់ដឹងថាជុងហ្គុកប្រកែកយ៉ាងម៉េចដូចគ្នា។
« យប់..មែនហើយយប់មិញឯងមមើលមកគេងបន្ទប់យើងដេញយ៉ាងម៉េចក៏មិនព្រមចេញ »តែប៉ុណ្ណេះរួចខ្លួនមួយគ្រាហើយ ឃើញទេថាគេឆ្លាតប៉ុណ្ណាចេះរកនិកឆ្លើយទាន់ពេលវេលា។
« អ៎...»ថេយ៉ុងងគ់ក្បាលធ្វើដូចជាជឿនិងអ្វីដែលជុងហ្គុកនិយាយយ៉ាងអញ្ចឹងទាំដែលការពិតខំទប់សម្លេងសើចចង់រិងពោះ។
« អូនទៅហើយ »មិនចង់នៅសូញសាញជាមួយមនុស្សង៉ក់ងរច្រើនថេយ៉ុងក៏បែក្រោយដើចេញពីបន្ទប់និងបិទទ្វាអោយជុងហ្គុកវិញយ៉ាងរៀបរយ ប៉ុន្តែគ្រាន់តែបិទទ្វាហើយភ្លាមក៏លេចមុខរីកណាមកពីពេលណាក៏មិនដឹង។
« ឯងចូលទៅធ្វើស្អីក្នុងបន្ទប់លោកជុងហ្គុក? »រីនណា នាងមិនព្រមនោះទេដែលថេយ៉ុងអាចចេញចូលបន្ទប់នេះបានទាំងដែលនាងមិនអាចសូម្បីតែប៉ះទ្វាមិនអាចសូម្បីតែដឹងថាបន្ទប់នេះមានរូបរាងបែបណា គិតដល់ហើយធ្វើអោយនាងឆេះឆួលតែម្ដង។
« គឺចូលទៅគេងនិងណា យ៉ាងម៉េច? »កំពុងតែអារម្មណ៍ល្អផងដល់ពេលឃើញមុខស្រីម្នាក់នេះអស់អារម្មណ៍ មិនដឹងជាមកពីណាពីណីទេមកឈរយាមមុខបន្ទប់គេ។
« អាយយយ...មិនពិត »គ្រាន់តែលឺបែបនេះភ្លាមស្រីស្រស់យូរីណាកន្ត្រំជើងស្រែក ធ្វើអោយថេយ៉ុងលើកដៃខ្ទប់ត្រចៀកភ្លាមៗ។
« រក្សារមាយាទបន្តឹចទៅទីនេះមិនមែនផ្ទះនាងទេ »ថាហើយនាយតូចថេយ៉ុងក៏ដើបំបុកស្មានាងតែម្ដង គេមិនចង់និយាយច្រើនជាមួយនិងមនុស្សគ្មានខួរទេ ម៉្យាងនេះជាពេលព្រឹកមិនមែនបើកភ្នែកមកឈ្លោះតែគ្នាទេ។
ថេយ៉ុងចូលមកក្នុងបន្ទប់កូនស្រីនិងរៀបចំជួយស្លៀកពាក់និងក្រងសក់អោយនាងទៅសាលា គេផ្ទាល់ក៏ត្រូវរៀបចំខ្លួនដែរបន្តឹចទៀតនេះគេត្រូវទៅមើលក្រុមហ៊ុននិងសណ្ឋាគាររបស់គេដូចគ្នា។
« តោះ...ចុះទៅខាងក្រោម »ថេយ៉ុងកាន់ដៃកូនបណ្ដើរគ្នាចុះទៅខាងក្រោម ក្រោមក្រសែរភ្នែកមនុស្សគ្រប់គ្នាប៉ុន្តែមិនមានជុងហ្គុកទេគេនៅក្នុងបន្ទប់មិនទាន់ចុះមកឡើយ។
« កូនចង់ទៅណាមែនទេថេយ៍? »លោកចនសួរឡើងព្រោះមើលទៅថេយ៉ុងមិនបានស្លៀកពាក់នៅផ្ទះទេទំនងជាចេញទៅខាងក្រៅ។
« បាទមែនហើយ...ខ្ញុំជួនហ្វីនទៅសាលានិងហួសទៅមើលការងារ »ថេយ៉ុងញញិមដាក់អ្នកជាប៉ាក្មេកតាមទម្លាប់គូរសមរបស់គេល្អទៅល្អមក មនុស្សដូចគេប្រែប្រួលតាមកាលៈទេសៈ។
« ជុងហ្គុកមកដល់ល្មម នាំគ្នាញុាំបាយទៅនិងបានទៅធ្វើការ »លោកតាចន ងាគទៅឃើញជុងហ្គុកចុះមកដល់ទើបគាត់ប្រាប់អោយនាំគ្នាចូលតុអារហារ ជុងហ្គុកក៏មិនបានបដិសេដនោះដែរគេចូលទៅតុអារហារទាំងមិននិយាយច្រើន ប៉ុន្តែក្នុងចិត្តបែជាលួចរំភើបព្រោះថាថេយ៉ុងមិនបានទៅណាថេយ៉ុងក៏នៅទីនេះដែរ ដឹងទេមុននេះគេភ័យណាស់ពេលលឺថាថេយ៉ុងនិយាយថាអូនទៅហើយ គេចេះតែលួចភ័យខ្លាចថេយ៉ុងទៅចោលគេទៀត បើនិយាយរឿងហ្វីនអាណាវិញតាំងតែពីបានប៉ាតូចនាងត្រឡប់មកវិញមិនខ្ចីនៅជិតគេសង្ងំតែនៅក្បែរប៉ាតូចនិងឯង។
ការញុាំអារហារពេលព្រឹកទៅបានយ៉ាងរលួនព្រោះម្នាក់ៗស្ងាត់រៀងៗខ្លួនមិនលើកលែងសូម្បីតែហ្វីនអាណា។ ពេលញុាំបាយរួចថេយ៉ុងក៏នាំហ្វីនអាណាទៅសាលារៀនចំណែកឯជុងហ្គុកក៏ចេញទៅក្រុមហ៊ុនដូចគ្នាថ្ងៃនេះមានប្រជុំនៅពេលព្រឹកជាមួយនិងអ្នករួមភាគហ៊ុន។
« ប៉ាជួនកូនទៅថ្នាក់ល្អទេ? »ចុះពីលើឡានថេយ៉ុងក៏ស្នើសុំកូនជួនទៅថ្នាក់ គេក៏ចង់ដឹងថាកូនរៀននៅថ្នាក់មួយណាថ្ងៃណាដែលគេចង់មករកនិងងាយស្រួលជាងនេះ។
« ចាស៎ »ហ្វីនអាណានាងមានតែសប្បាយចិត្តហើយក៏ចង់អ៊ួតប្រសប់មនុស្សគ្រប់គ្នាថានាងក៏មានម៉ាក់ដែរទោះបីម៉ាក់របស់នាងមិនមែនជាមនុស្សស្រីក៏ដោយប៉ុន្តែនាងពិតជាគិតថាខ្លួនឯងមានសំណាងខ្លាំងណាស់ដែលកើតមកជាកូនរបស់លោកប៉ានិងប៉ាតូចជាទីស្រលាញ់របស់នាង។
ទាយាទស្រីក្នុងត្រកូលមហាសេដ្ឋីដើទៅណាមកណាជាមួយអ្នកណាក៏មានតែអ្នកតាមថតតាមប្រមញ្ញរូបភាពចុះផ្សាយនៅក្នុងពត៌មាន អ្វីដែលចម្លែកនៅថ្ងៃនេះចន ហ្វីនអាណាមិនមែនមកតែឯងរឺលោកប៉ានាងជួនមកនោះទេប៉ុន្តែបើជាមនុស្សប្រុសរាងតូចច្រឡឹងស្អាតដូចជាទេវបុត្រជួនមកទៅវិញ គិតថាវានិងកក្រើកទេ?ប្រុសស្អាតនោះជាអ្នកណា?ជាប់ពាក់ព័ន្ធអ្វីនិងហ្វីនអាណាព្រមជាមួយនិងគ្រួសារចន? វង្សត្រកូលដែលមានអំណាចអ្នកណាក៏ចង់ដឹងពីគ្រួសារនេះមិនថាក្នុងរឺក្រៅប្រទេសគិតថាគេនិងមិនចាប់អារម្មណ៍មែនទេ គ្រាន់តែរូបប៉ុន្មានសន្លឹកនេះលោទចូលបណ្ដាញសង្គមភ្លាមការshareចែករំលែកវែកញែកមានច្រើនហូរហែរ។
« ខ្ញុំច្រឡំភ្នែកទេដឹង? »វីនពង្រីករូបនោះចុះឡើងៗតែនៅតែជារូបអ្នកនាងតូចនិងម្ចាស់តូចរបស់គេដដែល តើគេច្រឡំភ្នែករឺនេះជាការយល់សប្ដិ?ម្ចាស់តូចគេមិនទាន់មកវិញឯណា រឺមួយ...
« ចៅហ្វាយនេះគឺម្ចាស់តូច? »ដឹងថាខ្លួនឯងមិនច្រឡំហើយទើបរត់ចូលយករូបនោះអោយចៅហ្វាយរបស់ខ្លួនមើល។
« យើងឃើញហើយថាជាប្រពន្ធយើង »គិតថាគេមិនឃើញរូបភាពនិងពត៌មានទាំងអស់នោះមែនទេគេបានឃើញតាំងតែពីនៅក្នុងបន្ទប់ប្រជុំមកម្លេះ ខឹងបំផុតពេលពួកអ្នកចុះពត៌មានអស់នោះនិយាយថាថេយ៉ុងជាប្អូនប្រុសធម៌របស់គេ។
« ចៅហ្វាយ...»វីនធ្វើមុខផ្អើលៗពេលលឺបែបនេះ កុំប្រាប់ណាថាម្ចាស់តូចរបស់គេត្រឡប់មកវិញហើយ?ហេតុអ្វីក៏ចៅហ្វាយគេមិនបង្ហើបប្រាប់គេសោះយ៉ាងអញ្ចឹង?
« ឯងចង់អោយយើងរាយការប្រាប់ឯង? »ជុងហ្គុកលើកចិញ្ចើមសួរទាំងមុខក្រញ៉ូវ យូរៗទៅចង់អោយគេតាមរាយការគ្រប់រឿងមែនទេ?អ្នកណាសុំច្បាប់ទៅdateជាមួយសង្សារទើបមិនដឹងរភងនោះ?
« មិនមែនទេចៅហ្វាយ...ខ្ញុំទៅធ្វើការហើយ »វីនប្រញ៉ាប់រកច្រកចេញខ្លាចថាចៅហ្វាយគេខឹងជាងនេះគេមិនបានចេញតាមទ្វាតែអាចចេញតាមបង្អួចជំនួសក៏ថាបាន។
ក្រោយជួនហ្វីនអាណាទៅថ្នាក់រួចរាល់ហើយកន្លែងដែលគេត្រូវទៅបន្តនោះគឺក្រុមហ៊ុនទឹកអប់ធំលេខមួយលំដាប់ប្រទេស ហើយក៏ជាថ្ងៃដែលគេចូលមកណែនាំខ្លួនចូលជាអគ្គនាយកជំនួសលោកប៉ារបស់គេផងដែរ សម្រាប់អ្នករួមភាគហ៊ុនគ្មានអ្វីជំទាស់ទេពួកគេសុទ្ធតែជឿជាក់លើសមត្ថភាពរបស់ថេយ៉ុង លេងសើចរឺនិយាយប៉ះពាល់មិនបានទេណាកូនប្រុសតែម្នាក់របស់ប្រធាធិបតីផង។ នៅពេលថ្ងៃត្រង់ថេយ៉ុងបានអោយអ្នកបើកឡានទៅទទូលហ្វីនអាណាចំណែកឯគេចង់ទៅរកជុងហ្គុកនៅក្រុមហ៊ុនណាមួយក៏ចង់ស្គាល់ចនគ្រុបផងដែរ។
« ខ្ញុំត្រូវការជួបជុងហ្គុក »ថេយ៉ុងនិយាយទៅកាន់បុគ្គលិកពេលចូលមកដល់ក្នុងក្រុមហ៊ុនភ្លាម។
« តើលោកមានណាត់ទេ? »
« មិនមានទេ ប្រាប់ជុងថាគីម ថេយ៉ុងមករកគេច្បាស់ជាអនុញ្ញាត »ថេយ៉ុង
« ចាំបន្តឹចលោក ខ្ញុំទាក់ទងទៅលេខាលោកអគ្គនាយកអោយសាកសួរ »គេមិនអាចអោយចេះតែអ្នកដែលមិនមានណាត់ឡើងទៅខាងលើបានទេ ក្រុមហ៊ុនមានច្បាប់ទម្លាប់និងវិន័យតឹងរឹងតែហ៊ានខុសគ្មានអ្វីក្រៅពីបណ្ដេញចេញនោះឡើយ។
« ឯងជាស្អី?មកពីណាបានជាសម្អាឈ្មោះងខ្លួនឯង អគ្គនាយកនិងអោយចូលនោះ? »សង្ឈឹមថាមិនទាន់ភ្លេចហ្វាង លីលីទៅចុះណាបាត់មុខយូរតែនាងមិនបានទៅណាទេតាមឈ្នានីសគេដដែល នាងបានដើមកចំពេលលឺថេយ៉ុងនិយាយទើបនាងចូលមកនិយាយថាអោយតែម្ដង ទាំងមិនស្គាល់ថាមេឃខ្ពស់យ៉ាងណា?
« ជាស្អីទើសអីនាង? »ចេញចរិកមកបាតផ្សារគ្មានសិលធម៌ចេះតែអាចចូលមកធ្វើការក្នុងក្រុមហ៊ុនយក្សនេះបានទៅកើត គេមិនដែលទាំងស្គាល់ផងមកនិយាយច្រែតៗដាក់គេទៅកើត។
« យើងជាអ្នកគ្រប់គ្រង់បុគ្គលិកនៅទីនេះ យ៉ាងម៉េចអាចអោនក្បាលគោរពបានហើយរឺនៅ? »លីលីញញិមជឿជាក់គិតថាថេយ៉ុងនិងខ្លាចនាងដូចបុគ្គលិកផ្សេងទៀត តែសុំចូលរួមសោកស្ដាយផងនាងលេងខុសមនុស្សហើយ។
« នាងទៅវិញទេដែលគួរអោនក្បាលដាក់ខ្ញុំ »ថេយ៉ុងញញិមចុងមាត់ អាងឈ្មោះជាអ្នកគ្រប់គ្រងនិងមែនទេមកអោយគេអោនក្បាលគោរពស្រមើស្រម៉ៃជ្រុលពេកហើយ។
« ឯង...»
« លោកអាចឡើងទៅជួបលោកអគ្គនាយកបានហើយចាស៎ នៅជាន់ទី80ទៅដល់លេខានិងរងចាំលោកនៅទីនោះ »បុគ្គលិក
« ឃើញទេ? »មុននិងទៅនាយតូចក៏មិនភ្លេចញាក់ចិញ្ចើមឌឺដងដាក់ស្រីក្រែមក្រហមដូចឈាមនេះដែរ ឃើញទេថាគេអាចឡើងទៅបានដោយគ្រាន់តែប្រាប់ឈ្មោះគេទៅកាន់ជុងហ្គុក ព្រោះគេជាមនុស្សសំខាន់ស្រាប់ហើយ។
« កុំអោយដល់វេនយើងអោយសោះ »លីលីក្ដាប់ដៃយ៉ាងណែនសម្លឹងមើលដំណើរពីខាងក្រោយរបស់ថេយ៉ុង កុំអោយដល់វេននាងអោយសោះ ហើយក៏ចង់ដឹងកាន់តែខ្លាំងថាប្រុសម្នាក់នេះជាអ្នកណាគ្រាន់តែលឺឈ្មោះក៏អគ្គនាយកអោយចូលបានយ៉ាងងាយបែបនេះ?

សូមរងចាំភាគបន្ត....🫶🏻💜

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now