ភាគទី39;នាងចង់ដឹងរឿងរបស់ជុងហ្គុកមែនទេ?

3K 218 21
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី39


នៅពេលដែលលោកចនមិនបានផ្ដល់ចម្លើយបែបនេះនាងគ្មានអ្វីក្រៅពីនៅស្ងៀមនិងព្យាយាមនិយាយយកចិត្តគាត់ យ៉ាងណាគាត់ក៏ជាស្ពានមួយធ្វើអោយនាងអាចឈានទៅរកជុងហ្គុកបានដែរ ចំណែកលោកចនបានត្រឹមតែរម្ងាប់អារម្មណ៍មិនមែនគាត់មិនដឹងថានាងយកចិត្តគាត់ដើម្បីចូលក្បែរជុងហ្គុកទេតែគាត់ក៏ចង់ដឹងដូចគ្នាថាជុងហ្គុកកាត់ចិត្តពីអ្នកចាស់បានរឺនៅបើជុងហ្គុកព្រមទទូលយកនាងក៏គាត់មិនថាអ្វីដែរតែមើលទៅនាងដូចជាគ្មានសង្ឈឹមទេ។
« លោកបងនាងជាអ្នកណា? »រំពេចនោះអ្នកស្រីកាងនិងសុងហូស្រាប់តែដើចូលមកក្នុងវិមាននិងចូលទៅជិតលោកចនដែលកំពុងតែនិយាយជាមួយនិងមនុស្សស្រីប្លែកមុខទាំងចម្ងល់។
« នាងគឺយូ រីនណាជាកូនស្រីមិត្តរបស់បង មែនហើយរីនណានេះគឺកាង ហេរ៉ាភរិយាអុំហើយនេះសុងហូកូនប្រុសច្បងរបស់អុំ »លោកចនចាប់ផ្ដើមណែនាំអោយបានស្គាល់គ្នាពួកគេគូរតែស្គាល់គ្នាអោយហើយទើបល្អ ជាសវាងសួរម្ដងហើយម្ដងទៀត។
« ជម្រាបសួរអុំស្រីនិងលោកសុងហូ »រីនណាអោនមុខចុះជាការគោរពទាំងដែលធាតុពិតនាងមិនចង់សូម្បីតែអោនគោរពផង គិតថានាងមិនដឹងមែនទេថានេះជាប្រពន្ធចុងលោកចនហើយសុងហូនេះក៏ជាកូនចុងរបស់គាត់ដូចគ្នា នាងបានដឹងពីប៉ារបស់នាងថាជុងហ្គុកមិនត្រូវគ្នាជាមួយនិងពីរនាក់ម្ដាយកូននេះទេ។
« លោកប៉ា »លោកចនហាស្ដីឡើងពេលឃើញលោកតាចនដើចូលមកខាងក្នុងមើលទៅទឹកមុខរបស់គាត់ដូចជាមិនល្អប៉ុន្មានទេ។
« ជម្រាបសួរលោកម្ចាស់..ខ្ញុំជាកូនស្រីមិត្តរបស់លោកអុំចនហើយមកទីនេះដើម្បីរួមតុអារហារជាមួយមួយពេលចាស៎... »រីនណាប្រញ៉ាប់អោនគោរពនិងរៀបរាប់ណែនាំខ្លួនយ៉ាងឆាប់រហ័សប្រៀបដូចជាមនុស្សស្រីដែលទន់ភ្លន់ចេះគោរពចាស់ទុំណាស់យ៉ាងអញ្ចឹង ទាំងដែលការពិតបិសាចពាក់មុខទេពធីតា។
« ជុងហ្គុកមកហើយរឺនៅ? »លោកតាចនដើហួសរីនណាធ្វើដូចជានាងគ្មានរូបរាង្គ គាត់និងជុងហ្គុកគឺដូចគ្នាត្រង់ពូកែមើលអត្តចរិកមនុស្សមើលតែមុខគាត់ដឹងបាត់ទៅហើយស្របពេលមានអារម្មណ៍មិនល្អមកពីខាងក្រៅទៀតនោះធ្វើអោយគាត់កាន់តែប្រងើយលើសដើម។
« លឺថាថ្ងៃនេះមានប្រជុំធំបន្តឹចទៀតអាចជាមកដល់ហើយប៉ា »លោកចន គាត់ដឹងថាជុងហ្គុកកូនប្រុសគាត់ស្រលាញ់កូនខ្លាំងណាស់តែចប់ការងារគេនិងប្រញ៉ាប់មកវិមានវិញភ្លាមតែម្ដងគេមិននៅរញ៉េរញ៉ៃកន្លែងណាទេ។
« ចុះចៅហ្វីន? »គាត់មានចៅដល់ទៅពីរនាក់ហើយពេលនេះហ្វីនអាណាក៏ក្លាយទៅជាសំណព្វចិត្តគាត់វ៉ាដាច់ជុងហ្គុកបាត់ទៅហើយ គាត់ស្រលាញ់ជុងហ្គុកមិនអោយចៅដឹងចិត្តទេតែបើចៅទូតរបស់គាត់ចន ឍហ្វីនអាណាវិញសម្ដីផ្អែមតែម្ដង ចៅចង់បានអីក៏ចង់បានដែរ។
« គឺ...»
« លោកតា...»លោកចនមិនទាន់ទាំងបានឆ្លើយផងសម្លេងតូចស្រួយស្រេសគូរអោយចង់ស្ដាប់របស់នាងតូចហ្វីនអាណាស្រែកកាត់បាត់ទៅហើយ។ ហ្វីនប្រញ៉ាប់ចុះពីលើជណ្ដើររត់មកអោបលោកតាទូតទាំងមិនចង់ត្រង់ផ្លូវ មុននេះនាងប្រញ៉ាប់តែសម្អាតខ្លួននិងបានចុះមកខាងក្រោមចាត់ការជាមួយនិងអ្នកមីងម្នាក់នោះវិញ។
« ចៅហ្វីនរបស់តា »លោកចនលើកចៅអោយមកអង្គុយលើភ្លៅនិងថើបថ្ពាល់នាងបន្តឹច គាត់មានវ័យចំណាស់បន្តឹចមែនតែគាត់មិនមែនខ្សោយទេនេះក៏ដោយសារគាត់ថែរក្សារសុខភាពបានយ៉ាងល្អ ហាត់ប្រាណ ពិសារអារហារល្អៗសម្រាប់សុខភាព និងទៅឆែកសុខភាពនៅមន្ទីពេទ្យធំជាប្រចាំ។
« ឃ្លានហើយរឺនៅចៅ? »លោកតាចនលើកដៃមកអង្អែលសក់ទន់រលោងរបស់ចៅស្រីថ្នមៗដោយស្រើសម្ដីស្រទាន់ ប៉ុន្តែគ្រប់គ្នាមិនចម្លែកចិត្តនោះទេលើកលែងតែរីនណានាងមិនទាន់ទាំងដឹងផងថានាងតូចម្នាក់នោះជាកូនរបស់អ្នកណា នាងបានត្រឹមតែឆ្ងល់បើជាកូនរបស់សុងហូពេលនេះប្រាកដជាចូលទៅអោបសុងហូដែរហើយតែនេះដូចមនុស្សមិនស្គាល់គ្នា។
« ឃ្លានហើយចាស៎...តែហ្វីនចាំលោកប៉ា »នាងតូចងគ់ក្បាលតឹចៗទាំងមុខជូរ នាងពិតជាឃ្លានពិតមែនប៉ុន្តែនាងមិនញុាំចោលលោកប៉ាទេអ្នកណាក៏ដឹងថាហ្វីនស្រលាញ់លោកប៉ារបស់នាងខ្លាំងណាស់។
ងុឺតត....សម្លេងហ្វ្រាំងឡានបន្លឺឡើងដល់អ្នកនៅនៅខាងក្នុងវិមាន ហ្វីនអាណាប្រញ៉ាប់សម្រូតចេញពីភ្លៅលោកតារត់ទៅមាត់ទ្វាព្រោះនាងដឹងថាអ្នកណាមក ចំណែកអ្នកផ្សេងទៀតក៏ដើទៅតាមនាងលើកលែងតែអ្នកស្រីកាងនិងសុងហូ។
« លោកប៉ា »គ្រាន់តែវីនបើកទ្វាឡានអោយជុងហ្គុកបានចេញមកក្រៅភ្លាមហ្វីនអាណាក៏ប្រញ៉ាប់រត់ចូលទៅអោបនាយ ហើយជុងហ្គុកក៏ប្រញ៉ាប់លើកកូនមកពរនិងដៃដូចគ្នា។
« សុឺតត...ហ្វីនរបស់ប៉ាក្រអូនដល់ហើយ »ជុងហ្គុកអោនថើបថ្ពាល់កូនស្រីជាទីស្រលាញ់មួយខ្សឺតទាំងមិនភ្លេចពោលពាក្យសសើរ។
« កូនទើបតែងួតទឹករួចមិនដូចលោកប៉ាទេ »ហ្វីនអាណាធ្វើមុខជួរទាំងបង្អាប់ប៉ារបស់នាងតែមិនបាច់មើលដៃទេអោបក.លោកប៉ាជាប់តែម្ដង។
« មិនពិតទេ ប៉ាក៏ក្រអូបដែរ »ជុងហ្គុកប្រញ៉ាប់ប្រកែកនិងកូន គិតថាគេមិនដឹងមែនទេថាកូនស្រីកំហូចរបស់គេកំពុងតែបង្អាប់គេ។
« ពីរនាក់ប៉ាកូនគូរតែចូលមកក្នុងហើយ ...ជុងហ្គុកឡើងទៅសម្អាតខ្លួនទៅនិងបានមកញុាំបាយជុំគ្នា »លោកតាចន បើមិនហៅទេពីរនាក់ប៉ាកូននេះនៅប្រកែកគ្នាមិនឈប់ទេជាពិសេសគឺហ្វីនអាណានេះតែម្ដង។ ថារួចពួកគេក៏ចូលទៅខាងក្នុង ឯហ្វីនអាណាកាន់តែឆ្ងល់លើសពីឆ្ងល់ មុនដំបូងនាងរំភើបណាស់ពេលជួបជុងហ្គុកផ្ទាល់បែបនេះតែក៏ចម្លែកចិត្តដែលក្មេងស្រីម្នាក់នោះហៅជុងហ្គុកថាប៉ា។
ជុងហ្គុកទម្លាក់កូនអោយនៅក្បែរលោកតាចនមុននិងឡើងទៅខាងលើបាត់ដោយមិនបានចាប់អារម្មណ៍និងអ្នកជុំវិញខ្លួនទេ អ្វីដែលគេដឹងគឺប្រញ៉ាប់ឡើងទៅខាងលើសម្អាតខ្លួននិងប្រញ៉ាប់ចុះមកញុាំបាយជាមួយនិងកូន ហ្វីនអាណាប្រាកដជាឃ្លានហើយ។
« លោកម្ចាស់ អឺ...គឺ...»រីនណានាងរាងស្ទាក់ស្ទើរក្នុងការសួរនាំចិត្តមួយចង់ដឹងចិត្តមួយនៅខ្លាច ប៉ុន្តែនាងពិតជាចង់ដឹងណាស់ថាការពិតជាបែបណា ក្មេងម្នាក់នេះជាកូនរបស់ជុងហ្គុកពិតរឺអត់?
« យ៉ាងម៉េចនាង? »លោកតាចន ងាគមកសួរទាំងខ្នើសចិត្តដូចជាមិនទទូលស្វាគមន៍នាងតតែសោះ។
« គ្មានអីទេចាស៎ »នាងសម្រេចចិត្តថាមិនសួរវិញព្រោះខ្លាចថាស្ថានភាពនិងកាន់តែពិបាកនាងពិតជាខ្លាចនិងទឹកមុខរបស់លោកតាចនណាស់ មើលទៅគាត់កាចដូចជាគេនិយាយពិតមែន។
« យើងឆាប់ចូលទៅតុអារហារទៅ »លោកចន បង្វែររឿងនិយាយអោយចូលទៅចាំនៅតុអារហារមុន ពេលជុងហ្គុកមកនិងបានញុាំបាយតែម្ដងម៉្យាងមើលទៅទឹកមុខរបស់ចៅស្រីនិងលោកប៉ារបស់គាត់ដូចជាមិនស្រួលទេ។គ្រប់គ្នាមិនបានថាហ្វីក៏ដើចូលទៅតុអារហារមុនលើកលែងតែអ្នកស្រីកាងកាងដែលដើចូលមករករីនណាដូចជាចង់និយាយអ្វីជាមួយនិងនាង។
« នាងចង់ដឹងរឿងរបស់ជុងហ្គុកមែនទេ? »អ្នកស្រីកាង គាត់អាចមើលដឹងក្នុងនាមជាស្រីដូចគ្នាថារីនណាកំពុងតែគិតអ្វីបើគាត់ទាយមិនខុសគឺជារឿងរបស់ជុងហ្គុក គាត់អាចមើលដឹងថានាងចាប់អារម្មណ៍ជាមួយនិងជុងហ្គុក។
« អុំស្រីដឹងមែនទេថាក្មេងស្រីម្នាក់នោះជាកូនអ្នកណា? »នេះហើយជារឿងដែលនាងចង់ដឹង នាងមិនជឿទេថានោះជាកូនរបស់ជុងហ្គុក ទាំងដែលពត៌មានដែលនាងដឹងមិនមែនបែបនោះ ក្មេងម្នាក់នោះជាកូនដែលគេយកមកចិញ្ចឹមក៏ថាបាន។
« ហ្វីនអាណាមែនទេ?នាងជាកូនស្រីរបស់ជុងហ្គុក ជាកូនស្រីបង្កើតរបស់គេ »អ្នកស្រីកាង បើនាងចង់ដឹងទៅហើយគាត់និងប្រាប់ម៉្យាងគាត់អាចអូសទាញនាងមកខាងគាត់បើនាងអាចផ្ដល់ប្រយោជន៍អោយគាង់បាន។
« ម៉េចនិងអាចទៅរួចនោះ លេងសើចនិងខ្ញុំពេកហើយបើក្មេងនោះជាកូនរបស់លោកជុងហ្គុកពិតមែនចុះឯណាម៉ាក់ក្មេងនោះ? »រីនណាសើចឡើងតឹចៗពេលលឺចម្លើយចេញពីមាត់របស់អ្នកស្រីកាង លេងសើចពេកទេដឹងជុងហ្គុកនេះរឺមានកូនធំប៉ុណ្ណេះហើយទាំងដែលគេទើបតែមានវ័យ25ឆ្នាំអ្វីដែលសំខាន់ពត៌មានក៏បានបញ្ជាក់ច្បាស់ៗថាគេនៅទំនេរមិនទាន់មានគ្រួសារ។
« នេះជាការពិតជុងហ្គុកមិនបានដូចដែលអ្វីដែលគ្រប់គ្នាដឹងតាមពត៌មាន គេមានកូនមួុយទៅហើយប៉ុន្តែម៉ាក់របស់កូនគេខ្ញុំក៏មិនដឹងដូចគ្នាដឹងត្រឹមថាគេបានទៅបាត់ហើយ »អ្នកស្រីកាងថាហើយក៏ដើទៅតុអារហារទុកអោយរីនណានៅឈរទ្រឹងតែម្នាក់ឯង នាងពិតជាមិនចង់ជឿនៅអ្វីដែលនាងបានលឺតតែសោះ។
« យ៉ាងណាក៏យើងមិនខ្វល់ យើងត្រូវតែយកលោកជុងហ្គុកអោយបាន »នាងមិនខ្វល់ទេថាគេមានកូនរឺក៏អត់អ្វីដែលសំខាន់នាងចង់បានគេ កូនមានក៏មានទៅចាំតែពេលនាងបានអ្វីដែលនាងចង់បានពេលណាចាំចាត់ការនាងតូចតាមក្រោយក៏បាន ហើយនាងក៏អស់សំណើចនិងមនុស្សដែលមានកូនជាមួយនិងជុងហ្គុកហើយបែជាទុកកូនចោលហើយក៏រត់ទៅបាត់ពិតជាមិនឆ្លាតតតែសោះ។


សូមរងចាំភាគបន្ត...💜🫶🏻
K'taeខ្សឹបប្រាប់adminថាឈឹតមកវិញហើយ ខ្លាចព្រាយដើមត្នោតដណ្ដើមប្ដីបាត់🥱

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now