ភាគទី33;ខ្ញុំនិកគេ

3K 192 6
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី33


     ក្រោយពីនិយាយគ្នាចប់សព្វគ្រប់ក៏បំបែកគ្នារៀងៗខ្លួនអ្នកខ្លះក៏ចូលគេងមុនដូចជាលោកតាចនជាដើម យប់ស្មានេះគាត់សម្រាកហើយមិនមែនដូចក្មេងៗបើកឡានដើលេងពេលយប់ឈ្លក់វង្វេងនិងភ្លើងពណ៌នោះទេ គាត់ក៏ចង់បីចៅស្រីលេងដែរតែហ្វីនអាណាមិនទាន់ទម្លាប់ឡើយគ្រប់គ្នានៅតែជាមនុស្សប្លែកមុខសម្រាប់នាងលើកលែងតែជុងហ្គុកប៉ុណ្ណោះនេះក៏ត្រូវការពេលវេលាដែរហ្វីនអាណាមិនមែនស្លូតចេះតែអោយអ្នកណាប៉ះផ្ដេសផ្ដាសទេស្រួលមិនស្រួលយំផ្អើលគេផ្អើលឯង។ បើយើងនិយាយពីជុងហ្គុកវិញសេរីភាពនិងជីវិតនៅលីវរបស់គេត្រូវបានបញ្ចប់តាំងតែពីមានថេយ៉ុងចូលមកក្នុងជីវិតមកម្លេះ បោះចោលអារឿងដើលេងយប់ ផឹកសុីជាមួយមិត្ត ធ្វើការបន្តឹចហើយក៏មករកថេយ៉ុងតែពេលនេះទោះមិនមានថេយ៉ុងក៏នៅមានហ្វីនអាណាគេមានពេលឯណាជិះម៉ូតូដើលេង ប្រណាំងម៉ូតូដូចជាពេលមុននោះគេគ្មានពេលនោះទេ ហើយបើសួរគេថាចង់ត្រឡប់ទៅជីវិតដូចកាលពីមុនគេឆ្លើយដោយមិនចាំយូរនោះគឺអត់ទេ ពីមុនគេអាចជាស្រលាញ់សេរីភាពតែក្រោយពីមានថេយ៉ុងមានកូនស្រីជាទីស្រលាញ់គេលែងចង់ហើយ គេគ្រាន់តែចង់ក្បែរមនុស្សសំខាន់ទាំងពីរប៉ុណ្ពោះប៉ុន្តែមិនអាច។
     « កូនស្រលាញ់វាណាស់មែនទេ? »ជុងហ្គុកសើចឡើងតឹចៗពេលដែលឃើញកូនញញិមពេលគេដាក់តុក្កតាតាតាអោយគេងជាមួយ មើលទៅគេស្រលាញ់តុក្កតានេះណាស់ហើយនេះក៏ជាតុក្កតាដែលថេយ៉ុងទិញអោយកូនដោយផ្ទាល់ដែរទិញអោយតាំងតែពីកូនមិនទាន់កើតម្លេះ។
     « អោយវាមកប៉ាមកល្អទេនិង?ប៉ាក៏ចង់គេងអោបតាតាដែរ »ជុងហ្គុកក៏ធ្វើជាលូកដៃយកតុក្កតានោះឡើងមានបំណងចង់ធ្វើបាបកូនច្បាស់ណាស់។
    « ហា...»នាងតូចហ្វីនអាណាស្រាប់តែពេបមាត់ឡើងបញ្ជាក់ថាគេមិនព្រមទេតុក្កតានេះគេហួងហែងខ្លាំងណាស់អ្នកណាក៏មិនអោយប៉ះដែរ នេះសំណាងហើយដែលគេអោយជុងហ្គុកប៉ះនោះ។
     « ហាសហា...ប៉ាធ្វើលេងទេ »ជុងហ្គុកស្រាប់តែសើចឡើងមកនិងចរិកហួងហែងរបស់កូនស្រី ចរិកនេះដូចគេកាលពីនៅក្មេងយ៉ាងអញ្ចឹងដល់ឥឡូវធំមានកូនមួយហើយនៅតែមិនផ្លាស់ប្ដូររបស់គេត្រូវតែជារបស់គេអ្នកណាក៏គ្មានសិទ្ធដណ្ដើម តែគេមានដឹងទេថាហ្វីនអាណាមិនមែនមានចរិកបែបនេះកាត់តែមករកគេទេ?ថេយ៉ុងក៏ដូចគ្នារបស់គេអ្នកណាក៏គ្មានសិទ្ធដណ្ដើម។
     « កូនមានតាតាដែលប៉ាតូចអោយអោបចុះប៉ាវិញនោះ? »គេនិយាយលេងបន្លំមែនព្រោះគេមិនមានអ្វីពិតមែនហ្វីនអាណាមានតុក្កតាដែលថេយ៉ុងទិញអោយ ចុះគេមានអ្វី?មានតែគេងអោបខ្នើយប៉ុណ្ណោះពេលគេឃើញខ្សែដៃដែលនៅនិងដៃហើយធ្វើអោុកាន់តែនិកដល់ថេយ៉ុងលើសដើម និយាយយូរៗទៅធ្វើអោយគេចង់យំទើបគេបបួលកូននិយាយរឿងផ្សេងបើនៅតែនិយាយរឿងថេយ៉ុងទៀតយំទាំងប៉ាទាំងកូនឥឡូវហើយ។
     ពេលដែលលួងអោយកូនគេងហើយជុងហ្គុកក៏ចុះមកខាងក្រោមទៅអង្គុយនៅសួនច្បារតែម្នាក់ឯងដោយដៃមានកាន់ទូរស័ព្ទជាប់ខ្លាចមានអ្នកខលមករកគេហើយអ្នកដែលគេខ្លាចទាក់ទងមករកនោះគឺជាថេយ៉ុងនេះឯង។
     « បងនិកអូនណាស់ថេយ៍ »ជុងហ្គុកអង្គុយងើយក្បាលមើលទៅព្រះចន្ទដែលអមដោយហ្វូងផ្កាយនៅក្បែរខុសអ្វីតែគេដែលត្រូវរស់នៅឯការ បាត់មនុស្សធ្លាប់ក្បែរធ្លាប់និយាយជាមួយគេពិតជានិកថេយ៉ុងណាស់ និកខ្លាំងបំផុត។
     « ពេលនេះអូននិកបងដូចជាបងនិកអូនរឺអត់? »ពិបាកណាស់នៅពេលនិកអ្នកណាម្នាក់ប៉ុន្តែមិនអាចក្បែរមិនអាចឃើញសូម្បីតែពីចម្ងាយ ពេលនិកបានត្រឹមតែសម្លឹងមើលទៅរូបថតប៉ុណ្ណោះ។
     « ហុិកៗ....»ជុងហ្គុកស្រាប់តែខ្ទប់មុខយំតែម្ដងគេមិនដឹងថាគូររៀបរាប់អារម្មណ៍នេះដោយរបៀបណាទេគេនិកថេយ៉ុងណាស់ តើគូរធ្វើយ៉ាងម៉េចទៅ?និកណាស់ តើអ្នកណាយល់អារម្មណ៍មួយនេះ?ពេលមើលរូបថតក៏ធ្វើអោយគេនិកខ្លាំងលើសដើម។
     « បើអាចបងចង់អោយថ្ងៃស្អែកបើកភ្នែកឡើងឃើញអូនមុនគេដូចជាការពីមុនអញ្ចឹង »ជុងហ្គុកលើកដៃគ្រវាសទឹកភ្នែកចេញតែទោះបីជាខំជួតយ៉ាងណាក៏មិនជ្រេះព្រោះទឹកភ្នែកចេះតែស្រក់ចុះមកមិនឈប់ និកមនុស្សម្នាក់ពិបាកយ៉ាងនេះមែនទេ?
     « ឯងកំពុងតែនិកគេ? »កំពុងតែអង្គុយស្ងៀមស្ងាត់តែម្នាក់ឯងស្រាប់តែមានអ្នកដើចូលមកអង្គុយជាមួយ ហើយម្នាក់នោះគឺលោកចនប៉ារបស់គេនេះឯង គាត់ក៏គេងមិនលក់ដែរទើបចង់ចេញមកខាងក្រៅស្រូបខ្យល់អាកាសខ្លះតែក៏ស្រាប់តែឃើញជុងហ្គុកដើចូលមកកាន់តែជិតទើបដឹងថាកូនដ៏សែនរឹងមុាំមិនដែលចុះចាញ់មិនដែលទន់ជ្រាយរបស់គាត់កំពុងតែខ្ទប់មុខយំម្នាក់ឯង។
     « លោកចង់ធ្វើអី? »ជាធម្មតាទៅហើយដែលគេហៅប៉ាខ្លួនឯងបែបនេះ គេឈប់ហៅលោកចនថាប៉ាតាំងតែពីម៉ាក់របស់គេបានបាត់បង់ជីវិតមកម្លេះ។ គាត់មិនដែលខ្វល់ពីគេទេហេតុអ្វីក៏ពេលនេះមកសួរនាំពីគេ?
     « ឯងនិកអ្នកដែលបង្កើតចៅហ្វីនមែនទេ?ប៉ាដឹងថាឯងនិកគេ »រឿងអ្វីថាគាត់មិនដឹងពាក្យសម្ដីរបស់ជុងហ្គុកគាត់ក៏បានលឺដូចគ្នា មិននិកស្មានថាជុងហ្គុកចេះយំដោយសារតែម្នាក់នោះសោះ។
     « មែនហើយ...ខ្ញុំនិកគេ និកគេណាស់តែគេទៅចោលខ្ញុំនិងកូនហើយ »ជុងហ្គុកញញិមចម្អកអោយខ្លួនឯង ជីវិតគេតែលតោបែបនេះដល់ពេលណា?ហេតុអ្វីក៏អោយមនុស្សដែលគេស្រលាញ់ចាកចេញពីគេម្ដងម្នាក់ៗបែបនេះ?ម៉ាក់គេទៅចោលគេម្នាក់ហើយ ចាំបាច់អ្វីត្រូវអោយគេឃ្លាតពីថរយ៉ុងទៀត?
     « និកក៏បានត្រឹមតែនិក...ឯងនៅមានសង្ឈឹមថាគេអាចត្រឡប់មកវិញប៉ុន្តែប៉ាគឺគ្មានទេ »លោកចនក៏សើចឡើងនៅដើមក.ចំអកអោយខ្លួនឯងមិនខុសពីជុងហ្គុកឡើយ និកបានត្រឹមតែនិកចង់ទាញពេលវេលាថយក្រោយមិនបានឡើយ បើអាចទាញពេលវេលាថយក្រោយបានគាត់និងធ្វើជាប៉ាល្អជាស្វាមីល្អមិនអោយខ្លួនលង់និងកាមតណ្ហាដល់ភ្លេចគ្រួសារនៅយកស្រីមករស់នៅវិមានជាមួយធ្វើអោយប្រពន្ធដែលកំពុងតែឈឺគ្រាំចិត្តដល់ស្លាប់នោះទេ គាត់ពិតជាអាក្រក់ខ្លាំងណាស់ដឹងខ្លួនម្ដងទៀតកូនលែងរាប់គាត់ជាឪពុកទៅហើយ គាត់ក៏ត្រូវទទូលខុសត្រូវលើអ្នកស្រីកាងថែមទៀត គ្រប់យ៉ាងបន្សល់ទុកត្រឹមតែវិប្បដិសេរីដែលគ្មានថ្ងៃអាចលុបលាងប៉ុណ្ណោះ ភរិយាដ៏សែនល្អរបស់គាត់បានទៅចោលគាត់បាត់ទៅហើយ។
     « លោកនៅអាចនិយាយពាក្យនេះចេញមករួច »ជុងហ្គុកងាគទៅរកលោកចន មិននិកសហមានថាប៉ាគេអាចនិយាយចេញមករួចទេព្រោះគ្រប់យ៉ាងគាត់គឺជាអ្នកសាងឡើងដោយខ្លួនឯង។
     « ប៉ាដឹងថាប៉ាមិនល្អ...តែមិនអីទេប៉ាកំពុងតែព្យាយាមធ្វើអោយគ្រប់យ៉ាងប្រសើរឡើងវិញហើយ »លោកចនញញិមស្ងួតដាក់កូនប្រុស តែជុងហ្គុកក៏ក្រោកដើចេញទៅបាត់ហាក់ម្បីដូចជាមិនផ្ដល់ឥកាសដល់គាត់នោះទេ។
     « កូនស្អប់បងហើយ...នេះជាកម្មរបស់បងមែនទេ? »លោកចនងើយមើលទៅព្រះច័ន្ទដែលជាតំណាងពេលដែលគាត់និកដល់អ្នកស្រីចន នេះមែនទេជាកម្មរបស់គាត់?ពេលនេះសូម្បីតែមុខក៏កូនមិនចង់មើលគាត់ផង តែមិនថ្វីទេនេះជាកំហុសដែលគាត់សាងឡើងគាត់ជាអ្នកធ្វើអោយកូនអស់ជំនឿដោយខ្លួនឯង ប៉ុន្តែគាត់និងធ្វើគ្រប់យ៉ាងដើម្បីកាេពារជុងហ្គុកកូនប្រុសតែម្នាក់គត់របស់គាត់។

     គ្រប់យ៉ាងមិនចេះតែនៅមួយកន្លែងទេវាចេះតែរំកឹលទៅមុខម្ដងបន្តឹចៗដូចជាពេលនេះអញ្ចឹងថេយ៉ុងបានចូលមករៀននៅសកលធំបំផុតនិងល្បីបំផុតនៅNew Yorkក្នុងប្រទេសសហរដ្ឋអាមេរិក តែបើសួរថាចរិកគេយ៉ាងម៉េច?គឺគេគ្មានផ្លាស់ប្ដូរទៅណានោះទេនៅតែ...
     « នាងចង់យ៉ាងម៉េចឥឡូវនេះ? »នាយតូចថេយ៉ុងលើកដៃម្ខាងទន្ទឹមចង្កេះដៃម្ខាងទៀតលើកចង្អុលមុខស្រីស្រស់ឯជើងលើកដៃលើតុយ៉ាងទំនង ប៉ុន្តែនេះជាចរិកគេស្រាប់ហើយកាចឆ្នាស់ប៉ះមិនបានខុសពីពេលនៅជាមួយជុងហ្គុក សូមប្រាប់ថានេះទើបចរិកពិតៗរបស់គីម ថេយ៉ុងប៉ុន្តែមិនមែនថាពេលនៅជាមួយជុងហ្គុកគេលាក់ចរិកទេដោយសារតែជុងហ្គុកមិនដែលជំទាស់មិនដែលអោយគេខ្នើសចិត្តនិងតែងតែមើលថែគេទើបគេមិនបញ្ចេញចង្កោមដាក់។
     « ចង់យ៉ាងម៉េច?ឯងមានសិទ្ធអីមកអង្គុយតុយើង? »កញ្ញាសុង គីរ៉ានេះក៏មិនអន់ដែរខ្លាំងប៉ះខ្លាំងតែម្ដង ហើយពួកគេក៏ជាសត្រូវស្លាប់រស់និងគ្នាដែរគ្រាន់តែថាថេយ៉ុងជាបងធំប្រចាំសាលាមានអ្នកខ្លាចគេច្រើន ថេយ៉ុងនេះណាគេឡើងបងធំតាំងពីនៅរៀនវិទ្យាល័យកុំភ្លេចណាថាគេមករៀនទីនេះតាំងពីតូចទើបតែបាត់ខ្លួនជិតមួយឆ្នាំពេលទៅកូរ៉េមកវិញញ៉េញលើសដើម។
    « តុនាងទិញដាច់ពីពេលណា? »នាយតូចលើកចិញ្ចើមសួរ តាមពិតទៅគឺពួកគេឈ្លោះគ្នារឿងតុបាយនេះឯងឈ្លោះគ្នាឡើងចង់ដាច់ម៉ោងបាយទៅហើយ។
     « ឯង...»ដោយសារតែខឹងដែលថេយ៉ុងឌឺខ្លាំងពេកអេលីក៏លើកដៃបម្រុងនិងទះថេយ៉ុងតែ...
     « ទះមកបើខ្លាំង »ថេយ៉ុងលើកចង្កេះមកជ្រលរតែម្ដងបើហ៊ានតែប៉ះគេបន្តឹចស្គាល់មួយចង្កេះនេះមិនខានមនុស្សគេហ៊ានថាហ៊ានធ្វើ ស្គាល់ប៉ាតូចរបស់ហ្វីនអាណាតឹចពេកហើយ។


សូមរងចាំភាគបន្ត....💜🫶🏻

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now