ភាគទី12;តើម្នាក់នោះជាអ្នកណា?

3.3K 199 6
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី12


     ស្ថានភាពនៅក្នុងបន្ទប់ក៏ប្រែទៅជាអាប់អ៊ូនិងតានតឹងនៅពេលដែលសុងហូបាននិយាយរឿងដែលគេលឺមកគ្រប់យ៉ាងប្រាប់ទៅម៉ាក់របស់គេ រឿងនេះគូរតែយកមកអោយម៉ាក់គេជួយគិតទើបបាន។
     « ធ្វើយ៉ាងម៉េចទៅម៉ាក់? »សុងហូដើទៅមកៗទាំងជ្រួលច្របល់នៅក្នុងចិត្ត គេពិតជាធុញទ្រាំនិងរឿងនេះខ្លាំងណាស់គេមិនព្រមអោយការខំប្រឹងប្រែងរបស់គេមករយៈពេលជាច្រើនឆ្នាំមកនេះក្លាយជាអាសាបង់នោះទេ។
     « ម៉ាក់គិតថាកូនកុំគិតច្រើនពីរឿងនេះពេកអី? »អ្នកស្រីកាងលើកទឹកតែដែលនៅក្បែរដៃមកក្រេបតឹចៗដូចជាមិនបានខ្វល់ខ្វាយពីរឿងនេះតតែសោះ។
     « ហេតុអ្វីទៅម៉ាក់? »នេះម៉ាក់របស់គេមិនខ្វល់ទេមែនទេ?ទាំងដែលរាល់ដងអោយតែពាក់ព័ន្ធនិងរឿងទ្រព្យសម្បត្តិម៉ាក់របស់គេមិនដែលនៅស្ងៀមឡើយជ្រួលច្របល់ជាងគេទៅទៀតប៉ុន្តែពេលនេះគាត់បើជានៅស្ងៀមធ្វើដូចគ្មានបញ្ហាអ្វី តើគាត់កំពុងតែគិតអ្វី?
     « ឯងគិតទៅមើលបើចន ជុងហ្គុកគេចង់ធ្វើតាមលក្ខខណ្ឌដែលលោកម្ចាស់ដាក់អោយប្រហែលជាពេលនេះគេនាំមនុស្សស្រីមានផ្ទៃពោះមកចូលក្នុងវិមានអោយលោកម្ចាស់បានឃើញដើម្បីទទូលមរតកហើយ តែនេះគឺគ្មានថែមទាំងមិនពេញចិត្តនិងលក្ខខណ្ឌនោះទៀត កូនគិតថាវានិងអាចទៅរួចមែនទេ? »ដូចដែលគាត់និយាយនេះវាមានរយៈពេលពីរខែទៅហើយបើជុងហ្គុកចង់ធ្វើតាមលក្ខខណ្ឌនោះមែនពេលនេះប្រហែលជាគេនាំប្រពន្ធកូនមកអោយលោកម្ចាស់ចនមើលហើយ តែនេះគឺគ្មានថែមទាំងមិនពេញចិត្តនិងសំណើរថែមទៀត។
     « មែនហើយ...ហេតុអ្វីខ្ញុំមិនគិតត្រង់ចំណុចនេះ? »ពេលលឺសម្ដីរបស់ម្ដាយនិយាយគេក៏ញញិមឡើងវិញយ៉ាងពេញចិត្ត មែនហើយម៉ាក់របស់គេនិយាយត្រូវហើយក៏មិនយល់ថាជុងហ្គុកជាមនុស្សប្រុសប្រភេទណាដែរអាយុ22ឆ្នាំទៅហើយប៉ុន្តែមិនដែលចេះទេអារឿងស្រីញីនោះ ប្រសឹនបើលោកម្ចាស់ចនដាក់លក្ខខណ្ឌនោះអោយគេវិញណាហ៊ានធានាថាបានភ្លាមៗ។
    ស្ថានភាពនៅតុអារហារកាន់តែតឹងតែងព្រោះពេលនេះមានវត្តមានរបស់ជុងហ្គុកនៅទីនេះដែរប៉ុន្តែសុងហូនិងអ្នកស្រីកាងនៅតែដើតួជាតួឯកចិត្តព្រះដដែលធ្វើដូចជាពេញចិត្តនិងជុងហ្គុកណាស់យ៉ាងអញ្ចឹង។
     « ញុាំទៅណាជុងហ្គុកកុំបាច់ក្រែងចិត្តអី »អ្នកស្រីកាងនិយាយឡើងធ្វើដូចខ្លួនឯងជាម្ចាស់វិមាននេះយ៉ាងអញ្ចឹងធ្វើអោយអ្នកស្ដាប់លឺហើយទ្រលាន់សូម្បីតែលោកចនដែលធ្លាប់តែនៅខាងគាត់ក៏មានអារម្មណ៍ថាទើសទាល់ដែរ។
     « អ្នកយល់ច្រឡំទេដឹង..ពាក្យនេះខ្ញុំទេដែលគូរនិយាយទៅកាន់អ្នកស្នាក់អាស្រ័យដូចជាអ្នក »ជុងហ្គុកដាក់ទៅវិញធ្វើអោយអ្នកស្រីកាងបាក់មុខមិនស្ទើរទេហើយក៏សមចិត្តលោកម្ចាស់ចនណាស់ដែរ ចៅប្រុសរបស់គាត់កាត់មករកគាត់គ្មានខុសតតែសោះ។
     « នេះជាអារហាដែលខ្ញុំធ្វើដោយផ្ទាល់ដៃណា »អ្នកស្រីកាងញញិមឡើងវិញបង្វែររឿងនិយាយពេលដែលអ្នកបម្រើរលើកអារហារមួយមុខបន្ថែមទៀតដាក់នៅក្បែរលោកម្ចាស់ប៉ុន្តែក្លឹនអារហារទាំងអស់នោះសាយក្លឹនមកដល់ច្រមុះជុងហ្គុកធ្វើអោយនាយក្រាសទប់លែងជាប់រត់ទៅក្អួតនៅបន្ទប់ទឹកភ្លាមៗ។
     « អ៊ួកៗ...»ជុងហ្គុកក្អួតយកៗឡើងអស់ពីខ្លួនទៅហើយធ្វើអោយលោកតាចន លោកចន និងអ្នកស្រីកាងទៅមើល នេះបើគេគ្រាន់តែចង់មើលងាយម្ហូបរបស់គាត់មិនមែនក្អួតចេញមកពិតៗបែបនេះទេធ្វើដូចជាម្ហូបដែលគាត់ធ្វើមានក្លឹនអាក្រក់ណាស់យ៉ាងអញ្ចឹង។
     « ជុងហ្គុកឯងយ៉ាងម៉េចហើយ? »លោកចនចូលទៅរឹតខ្នងអោយកូនប្រុស ទោះបីរាល់ដងគាត់ធ្វើជាមិនខ្វល់និងគេប៉ុន្តែគាត់មានឈ្មោះជាប៉ា ប៉ាណាដែលថាមិនស្រលាញ់មិនខ្វល់ពីកូន?
     ទម្រាំតែឈប់ជុងហ្គុកស្ទើរតែទន់ខ្លួនដើលែងទៅមុខទៅហើយទើបលោកចនជួយគ្រាគេអោយទៅគេងនៅលើសាឡុងសឹនជុងហ្គុកក៏គ្មានកម្លាំងឯណាទៅប្រកែកដែរ មួយរយៈនេះគេបែបនេះមករហូតប៉ុន្តែរាល់ដងមានថេយ៉ុងនៅក្បែរមានថេយ៉ុងធ្វើបបរអោយគេញុាំនិងអោយគេគេងអោបក្លឹនខ្លួនរបស់ថេយ៉ុងធ្វើអោយគេបានធូរស្រាលនិកដល់ត្រឹមនេះគេនិកដល់ថេយ៉ុងណាស់ គេចង់ទៅវីឡាវិញគេចង់ទៅរកថេយ៉ុងគេនិកណាស់។
     « គូរតែហៅគ្រូពេទ្យមកមើលទើបបាន »លោកម្ចាស់ចន
      « អត់ទេ បន្តឹចទៅខ្ញុំលែងអីហើយ »គ្រាន់តែលឺថាពេទ្យភ្លាមជុងហ្គុកបដិសេដយ៉ាងលឿនតែម្ដងគេមិនចូលចិត្តគ្រូពេទ្យទេក៏មិនចូលចិត្តមន្ទីពេទ្យដែរ។
     « បណ្ដោយគេចុះប៉ា »លោកចនលូកមាត់និយាយ កូនប្រុសគាត់មានចរិកបែបណាគាត់ដឹងច្បាស់បើគេមិនចង់ហើយកុំបង្ខំ។
     ក្រោយពេលដែលគេបានធូរបន្តឹចលោកម្ចាសចនក៏បានអោយអ្នកបម្រើយកបបរអោយគេញុាំ ជុងហ្គុកញុាំមិនបានច្រើននោះទេព្រោះវាមិនដូចទៅនិងបបរដែលថេយ៉ុងធ្វើអោយគេនោះទេគេគ្រាន់តែញុាំអោយបានធូរប៉ុណ្ណោះចំណែកអ្នកផ្សេងទៀតក៏ទៅញុាំអារហាររបស់គេដូចគ្នា។ ពេលញុាំបានកន្លះចានជុងហ្គុកក៏អោយគេយកបបរនោះចេញមុននិងទាញទូរស័ព្ទទាក់ទងទៅរកថេយ៉ុង។
     « ថេយ៍...»ជុងហ្គុកញញិមឡើងពេលដែលគេខលទៅភ្លាមថេយ៉ុងក៏លើកនិយាយភ្លាមដូចជាកំពុងតែចាំផ្លូវគេយ៉ាងអញ្ចឹង។
     < ជុងយ៉ាងម៉េចហើយ?ញុាំបាយហើយរឺនៅ?មានមិនស្រួលខ្លួនដែរទេ? >សម្លេងអ្នកម្ខាងទៀតធ្វើអោយជុងហ្គុកបានធូរស្បើយ បានស្ដាប់លឺសម្លេងគេដឹងថាគេកំពុងតែព្រួយបារម្ភពីខ្លួនក៏ធ្វើអោយគេសប្បាយចិត្តណាស់ទៅហើយ យ៉ាងហោចណាស់នៅមានថេយ៉ុងម្នាក់ដែលតែងតែបារម្ភខ្វល់ខ្វាយពីគេ។
     « យើងមិនអីទេថេយ៍..យើងញុាំបាយរួចហើយកុំបារម្ភអី ចុះឯងវិញនោះ?ចង់អោយយើងទៅវិញឥឡូវនេះដែរទេ? »ជុងហ្គុកក្រោកដើចេញទៅសួនខាងក្រោយដើម្បីអោយមានភាពផ្ទាល់ខ្លួនបន្តឹច គេចង់និយាយជាមួយថេយ៉ុងចង់ឃើញមុខថេយ៉ុង នៅខាងក្រៅបែបនេះទើបល្អមិនចាំបាច់ទើសទាល់អ្នកណា។ ម្ដងនេះមិនមែននិយាយទូរស័ព្ទតែបន្តឹចដូចលើកមុនទេណាគេនិយាយតាំងពីម៉ោង6ល្ងាចរហូតដល់យប់ម៉ោង9ហើយនៅមិនទាន់ចូលវិមានវិញទៀតម្នាក់ៗនៅតែនិយាយមិនព្រមឈប់តតែសោះ។
     « ដូចជាមិនស្រួលទេ »លោកម្ចាស់ចនដែលមើលមកពីខាងលើនោះក៏សើចឡើងតឹចៗឈរមើលជុងហ្គុកនិយាយទូរស័ព្ទនៅសួន គាត់ចាំបានកាលពីញុាំបាយនោះគាត់ចេញពីតុបាយមុនគេដើម្បីមកមើលជុងហ្គុកចង់ដឹងគេញុាំបបរអស់ហើយរឺនៅបែជាឃើញគេនិយាយទូរស័ព្ទទាំងញញិមស្រស់ អ្វីដែលពិសេសគាត់បានលឺឈ្មោះថេយ៍ចេញពីមាត់គេទៀតហើយ តើម្នាក់នោះជាអ្នកណា?ស្អែកនេះគាត់និងនិយាយអោយបានច្បាស់ជាមួយនិងជុងហ្គុក។

      ទីបំផុតពេលវេលាដែលជុងហ្គុករងចាំក៏បានមកដល់យប់មិញនេះគេគេងមិនលក់នោះទេព្រោះតែគ្មានថេយ៉ុងគេងអោបដូចរាល់យប់ ប៉ុន្តែពេលនេះគឺព្រឹកហើយគេក៏អាចទៅរកថេយ៉ុងវិញហើយដែរ។ មិនចាំយូរជុងហ្គុកក៏ប្រញ៉ាប់រៀបចំខ្លួនចុះទៅខាងក្រោមយ៉ាងលឿនតែលឿនមិនដល់លោកតាចននោះទេ។
     « ចង់ទៅណាទាំងព្រលិម? »លោកតាចន គាត់ដឹងថាជុងហ្គុកនិងប្រញ៉ាប់ទៅវិញទើបគាត់ប្រញ៉ាប់ចុះមកអោយបានលឿន។
     « ខ្ញុំទៅវិញហើយ ការងារខ្ញុំត្រូវការខ្ញុំទៅមើល »ជុងហ្គុកយកឡះការងារដាក់មុខ រឿងការងារនេះណាគ្មានអ្នកណាបានដឹងក្រៅពីគេនិងលោកតានោះទេ។
     « អ្នកដែលឯងតែងតែហៅថាថេយ៍ជាអ្នកណា? »គាត់ថាហើយគាត់ត្រូវតែសួរអោយច្បាស់បើដូចអ្វីដែលគាត់គិតពិតមែន ជុងហ្គុកមានមនុស្សដែលគេស្រលាញ់ហើយ គាត់និងសប្បាយចិត្ត។
     « លោកតាដឹងមកពីណា? »ជុងហ្គុកក៏រាងភ្ញាក់ផ្អើលបន្តឹចដែរពេលដែរលោកតារបស់គេស្រាប់តែសួរពីថេយ៉ុង។
     « ឯងគិតថាតាមិនចាប់អារម្មណ៍ពេលឯងនិយាយ?? »
     « ត្រឹមតែជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ លោកតាមិនចាំបាច់ចាប់អារម្មណ៍ទេ »គេនេះណាកុហកបានយ៉ាងឈ្ងុយនិយាយដូចជាការពិតមិនអោយអ្នកណាចាប់បានងាយៗឡើយ គេមិនទាន់អាចប្រាប់គ្រប់យ៉ាងដល់លោកតារបស់គេបានទេម៉្យាងទៀតថេយ៉ុងជាមនុស្សប្រុស គេខ្លាចថាគាត់និងមិនពេញចិត្តហើយធ្វើបាបថេយ៉ុងរបស់គេ។
     « អ្នកស្គាល់គ្នាធម្មតានិយាយទូរស័ព្ទរាប់ម៉ោង? »គាត់ក៏រាងជឿដែរប៉ុន្តែបើអ្នកស្គាល់គ្នាមែន មិនមែននិយាយទូរស័ព្ទជាមួយគ្នារាប់ម៉ោងបែបនេះទេ។
      « លោកតាយល់ច្រឡំដោយខ្លួនឯង ខ្ញុំគ្រាន់តែត្រូវនិយាយរឿងការងារនិងនិយាយជាមួយនិងអ្នកទទីលទំនិញប៉ុណ្ណោះ ខ្ញុំត្រូវជញ្ជួនទំនិញអោយឈ្មួញនៅយប់មិញទើបត្រីវនិយាយយូរ »ហេតុផលគេសមស្របនិងលែងធ្វើអោយលោកតាមសង្ស័យអោយទាល់តែបាន មនុស្សដូចជាចន ជុងហ្គុកបើចង់លាក់ហើយគឺលាក់តតែជិត ចំណែករឿងទំនិញដែលចេញទៅយប់មិញក៏ជាការពិតប៉ុន្តែគេបានប្រាប់ទាក់ទងទៅប្រាប់ជំនិតគេពីរឿងនេះតាំងពីល្ងាចជិះឡានមកសេអ៊ួលម្លេះ។
     « ខ្ញុំទៅហើយ »ជុងហ្គុកប្រញ៉ាប់ចេញទៅចូលឡានបើកចេញទភបាត់ បើនៅយូរជាងនេះខ្លាចត្រូវលោកតាសួរជីកឬសជីកគាល់តែឆ្លើយខុសតែបន្តឹចលោកតាចនប្រាកដជាចាប់បានជាមិនខាន ណាមួយចិត្តនិកដល់ថេយ៉ុងទ្រាំលែងបានទៅហើយចង់ឃើញមុខ ចង់ជិតចង់ក្បែរចាំមើលតែទៅវិញចាប់អោបនិងថើបអោយបាត់និកតែម្ដង។


សូមរងចាំភាគបន្ត...💜🫶🏻
    

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now