ភាគទី52;គ្រប់យ៉ាងនិងក្លាយជារបស់កូន

4.2K 198 6
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី52


     ជុងហ្គុកនាំថេយ៉ុងមកក្រុមហ៊ុនដូចដែលគេនិយាយពិតមែនហើយវាក៏ជាលើកទីពីរដែលថេយ៉ុងបានមកជាន់ទីនេះដូចគ្នា តែលើកនេះថេយ៉ុងមិនមែនចូលមកសួរគេដូចមុនទេគឺចូលមកជាមួយអគ្គនាយកថែមទៀតផងបើជុងហ្គុកវិញគ្រៀកចង្កេះនាយតូចជាប់ដូចខ្លាចគេដណ្ដើមបាត់យ៉ាងអញ្ចឹងក៏មិនខ្វល់ជាមួយនិងខ្សែភ្នែកបុគ្គលិកមើលមកដែរ ចង់មើលអីក៏មើលទៅគេមិនខ្វល់ទេ។ ចំណែកឯខាងបុគ្គលិកវិញពេលដែលគេទាំងពីរដើផុតបាត់ក៏នាំគ្នាខ្សឹបខ្សៀវគ្នា ដោយសារតែកាលពីព្រិកមិញនេះមានពត៌មានរវាងជុងហ្គុកនិងថេយ៉ុងចុះផ្សាយពេញបណ្ដាញសង្គមនៅកម្មវិធីកាលពីយប់មិញ តើពួកគេត្រូវជាអ្វីនិងគ្នា?ចុះម៉ាក់របស់ទាយាទស្រីចន ហ្វីនអាណាវិញនោះជាអ្នកណា? ចម្ងល់ជាច្រើនបានកើតឡើងប៉ុន្តែបែជាមិនមានអ្នកមកបកស្រាយ ប៉ុន្តែហេតុអ្វីធ្វើការបកស្រាយនេះជារឿងគ្រួសារគេទេតើ បើគេចង់បើកបង្ហាញពេលណាគឺពេលនោះហើយ។
      « យើងមិនព្រម...យើងមិនព្រមទេ »ក្នុងចំណោមអ្នកដែលបានឃើញជុងហ្គុកនិងថេយ៉ុងបណ្ដើរគ្នាចូលក្រុមហ៊ុននោះក៏មានវត្តមានរបស់ហ្វាង លីលីផងដែរ នាងមើលទាំងកំហឹងឆេះឆួលនៅក្នុងប្រអប់ទ្រូង ពត៌មាននោះជាអ្វីហើយនៅមានមកបណ្ដើរគ្នាថែមទៀត នាងមិនព្រមជាដាច់ខាត។
       ជុងហ្គុកបាននាំថេយ៉ុងចូលមកក្នុងofficeរបស់ខ្លួនដោយអោយនាយតូចនៅអង្គុយលើសាឡុងចំណែកឯគេមើលឯកសារបន្តបើតាមគេដឹងថេយ៉ុងប្រាកដជាធុញបើនៅបែបនេះយូរ តែអោយធ្វើយ៉ាងម៉េចបើគេស្រលាញ់និកបាត់មុខមិនបាននោះ?
      « ជុង...អូនចង់ចេញទៅខាងក្រៅបានទេ?អូនចង់ដើមើលក្រុមហ៊ុនខ្លះ »គេមិនអាចនៅមួយកន្លែងបានយូរនោះទេទើបចង់សុំចេញទៅខាងក្រៅ ចំណែករឿងក្រុមហ៊ុនរបស់គេមិនចាំបាច់ទៅញិកញាប់នោះទេគ្រាន់តែយកឯកសារមកសញ្ញេនិងមើលការងារមួយចំនួនបានហើយព្រោះមានជំនិតប៉ារបស់គេជួយមើល គាត់មិនចង់អោយគេហត់នោះទេ។
      « នៅខាងក្រៅមិនល្អទេថេយ៍បងខ្លាចអូនមានបញ្ហា »នេះជាក្រុមហ៊ុនរបស់គេក៏ពិតមែនតែគេនៅតែបារម្ភគេមិនអាចមើលដឹងចិត្តមនយស្សថាអ្នកណាល្អអ្នកណាអាក្រក់នោះទេ គេបារម្ភខ្លាចថាថេយ៉ុងមានបញ្ហាខ្លាចគេមានគ្រោះថ្នាក់។
      « អូនមិនអីទេជុង..ហើយក៏មិនអោយអ្នកណាមកធ្វើបាបអូនបានដែរ »គេមិនដឹងទេថាបើពេលចេញទៅនិងមានអ្នកចង់មកបង្ករឿងជាមួយគេរឺអត់ អ្វីដែលគេដឹងនោះគឺគេមិនបណ្ដោយអោយអ្នកណាធ្វើបាបខ្លួនគេបានទេ គេមិនស្គាល់ពាក្យថាចាញ់ឡើយ។
      « ក៏បាន...ទៅតែមួយភ្លែតទេណា »ចុងក្រោយមានតែបណ្ដោយតាមចិត្តថេយ៉ុងដដែលណាមួយគេដឹងថាថេយ៉ុងអស្សុក។
      « បាទ ជុបប...»ថេយ៉ុងចូលមកឆ្មក់ថើបបបូរមាត់នាយក្រាសបន្តឹចមុននិងរត់ចេញខាងក្រៅបាត់ មានពេលមិនយូរទេអញ្ចឹងហើយត្រូវរត់អោយបានលឿនបើជុងហ្គុកប្ដូរចិត្តលែងអោយគេទៅចប់មិនខានទេ ឯជុងហ្គុកបានត្រឹមតែគ្រវីក្បាលសើចតឹចៗនិងចរិកនាយតូចប៉ុណ្ណោះគូរអោយខ្នាញ់ណាស់។
      ថេយ៉ុងចេញមកខាងក្រៅមើលគេមើលឯងចំណែកឯបុគ្គលិកក៏នាំគ្នាលួចមើលថេយ៉ុងដូចគ្នា មើលចុះជាប្រុសរឺស្រីហេតុអ្វីក៏ស្អាតដល់ថ្នាក់នេះ?ស្អាតជាងមនុស្សស្រីទៅទៀត ចំណែកឯថេយ៉ុងបានត្រឹមតែញញិមរាក់ទាក់ដាក់គេតាមនិស្ស័យគូរអោយស្រលាញ់របស់គេ ធ្វើអោយលីលីដែលនៅទីនេះខ្នើសចិត្តមុននិង...
      « នាងដើយ៉ាងម៉េចនិង? »ថេយ៉ុងមើលទៅអាវរបស់គេដែលប្រឡាក់ទៅដោយកាហ្វេនេះសំណាងហើយដែលវាមិនក្ដៅខ្លាំង ស្រីម្នាក់នេះចង់រករឿងគេច្បាស់ណាស់ថ្ងៃមុនមករករឿងគេម្ដងហើយថ្ងៃនេះក៏មកដើបុកគេនាំអោយខ្ចាយកាហ្វេដាក់គេថែមទៀត។
      « ហើយយ៉ាងម៉េច? »លីលីដាក់កែវកាហ្វេនៅលើតុមុននិងឈរអោបដៃនិយាយជាមួយថេយ៉ុងដូចគ្មានដឹងកំហុសអ្វីសូម្បីបន្តឹច។
      « នាងជ្រុលពេកហើយ »ថេយ៉ុង ក្រសែរភ្នែកគេនៅពេលនេះផ្ទុកដោយកំហឹងខឹងក្រោធ ស្រីម្នាក់នេះប្រហ៊ើនជាមួយគេពេកហើយតាំងតែពីតូចមកគ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់គេទេ។
      « យើងថាមិនជ្រុលទេប៉ុណ្ណឹងនោះបើសងនិងតម្លៃដែលឯងចង់ទាក់លោកអគ្គនាយក...ខោមិនខោអាវមិនអាវដូចឯងគិតថាលោកអគ្គនាយកលង់និងឯងមែនទេ?គេសុីហើយក៏បោះចោល »លីលីសម្លឹងមើលថេយ៉ុងពីលើដល់ក្រោមទាំងសើចចំអកទាំងនាងមិនដឹងទេថាសម្លៀកបំពាក់ដែលនាងថាថោកនោះស្មើនិងប្រាក់ខែនាងមួយឆ្នាំ សាមញ្ញតែមានតម្លៃ។
      « ក៏គ្រាន់បើជាងរបស់ហួសដេឡេដូចជានាង គ្រាន់តែមើលក៏គេមិនយកភ្នែកមើលផង »ថេយ៉ុងញញិមយ៉ាងសុភាពដាក់លីលីតែពាក្យសម្ដីលឺហើយក្អួតឈាម ចង់មើលងាយការស្លៀកពាក់គេហើយនៅមើលងាយខ្លួនរបស់គេថែមទៀត នេះគេមានកូនមួយជាមួយគ្នាហើយណា។
      « ឯងថាអោយអ្នកណា? »លីលីច្រឡោតឡើងភ្លាមៗមិនដឹងថារកពាក្យអ្វីមកតបតបាននោះទេ។
      « ថាអោយព្រាយបិសាចដែលកំពុងតែនិយាយជាមួយខ្ញុំនេះហើយ »ចេះសួរទៅកើតបើមិនថាអោយនាងតើថាអោយអ្នកណា?
      « អាយយ...អា...»ព្រុសស...លីលីរៀបនិងលើកដៃទៅទះថេយ៉ុងទៅហើយតែក៏ត្រូវនាយតូចចាប់ជាតិរុញអោយដួលនៅផ្ងាក្រោយនាំអោយបុគ្គលិកដែលនៅទីនោះនាំគ្នាពេញចិត្តតែក៏មិនហ៊ានបញ្ចេញអ្វីដែរ។
      « ឯងហ៊ាន...ហុិកៗឈឺណាស់...លោកអគ្គនាយកគេម្នាក់នេះធ្វើបាបខ្ញុំ »មុនដំបូងគិតថាក្រោកតតាំងទៅថេយ៉ុងវិញតែដោយសារតែឃើញអគ្គនាយកដើមកទើបធ្វើជាយំត្អូញត្អែដូចខ្លួនឯងគូរអោយអាណិតណាស់យ៉ាងអញ្ចឹង។
      « ជុង...បងមើលចុះស្រីម្នាក់នេះចង់ធ្វើបាបអូន »ថេយ៉ុងឯណ្ណេះក៏មិនអោយចាញ់ដែរក៏រត់ទៅអោបដៃជុងហ្គុកត្អូញត្អែមិនខុសពីលីលីទេ គេធ្វើបែបនេះមិនមែនរំអ៊ួយអ្វីនោះទេតែគេកំពុងតែធ្វើត្រាប់តាមនិងបញ្ឈឺនាងទៅវិញទេ។
      « អូនមានឈឺត្រង់ណាទេថេយ៍?មើលចុះប្រឡាក់អស់ហើយ »ជុងហ្គុកមិនបានខ្វល់និងលីលីនោះទេអ្នកដែលគេខ្វល់នោះគឺថេយ៉ុង មានរឿងអ្វីដែលគេត្រូវខ្វល់ពីនាងនោះ?
      « លោកអគ្គនាយខ្ញុំទេទើបជាអ្នកដែលឈឺ »លីលីធ្វើជានិយាយស្រទន់ដើតួកំសត់។
      « ស្ងាត់...នាងមានសិទ្ធអីមកធ្វើបែបនេះដាក់ប្រពន្ធយើង?នាងគួរតែមានមេរៀនខ្លះហើយ »ជុងហ្គុកស្រែកគំហគដាក់នាងធ្វើអោយលីលីប្រែទៅជាញ័រខ្លួនដោយការភ័យខ្លាច កុំថាឡើយនាងសូម្បីតែបុគ្គលិកដែលនៅក្បែរនោះក៏ខ្លាចរអារដែរ អគ្គនាយករបស់ពួកគេខឹងម្ដងៗដូចជាបិសឆចយ៉ាងអញ្ចឹង។
      « មែនហើយលោកប៉ា »នាងតូចហ្វីនអាណាដែលទើបតែដើចូលមកដល់ក៏និយាយបន្ត ដោយសារតែថ្ងៃនេះគ្រូមិនបានមកបង្រៀនទើបនាងអោយអ្នកបើកឡានជួនមកក្រុមហ៊ុនហើយក៏បានឃើញបានលឺរឿងមួយនេះ ស្រីម្នាក់នេះគូរតែផ្ដល់មេរៀនអោយនាង។
      « ហ្វីន...»ជុងហ្គុក
      « នាងមានចេទនាធ្វើអោយខ្ចាយវាដាក់ប៉ាតូចរបស់យើងមែនទេ អញ្ចឹងគួរតែ...»ឆាច់...ហ្វីនអាណាដើទៅយកកាហ្វេរមួយកែវទៀតដែលក្ដៅៗមានផ្សេងហុយៗដែលបុគ្គលិកទើបតែឆុងរួចនោះជះលើមុខរបស់លីលី មិនត្រឹមតែប៉ុណ្ណោះកែវដែលនៅនិងដៃក៏គប់ក្បាលលីលីមួយទំហឹងធ្វើអោយហូរឈាមក្រហមច្រាលស្រក់ចុះមក។
      « ឈឺៗណាស់...»នាងគ្មានអ្វីក្រៅពីពាក្យថាឈឺក៏មិនហ៊ានជាមួយនិងហ្វីនអាណាវិញដែរព្រោះដឹងថាហ្វីនជាអ្នកណាតែនាងពិតជាភ្ញាក់ផ្អើលនិងពាក្យថាប៉ាតូចដែលហ្វីនហៅថេយ៉ុងណាស់ អញ្ចឹងមានន័យថា...។
     « យកស្រីម្នាក់នេះចេញកាត់ដៃនិងអណ្ដាតរបស់នាងចេញ អោយសមនិងតម្លៃដែលនាងធ្វើដាក់ប្រពន្ធរបស់យើង »ជុងហ្គុកបញ្ជាកូនចៅក្រោមបង្គាប់អោយមកចាប់នាងចេញចំណែកឯលីលីបានត្រឹមតែយំសូមការអភ័យទោសតែសោកស្ដាយផងជុងហ្គុកគ្មានក្ដីអាណិតចំពោះអ្នកណាក្រៅពីមនុស្សដែលគេស្រលាញ់នោះទេ ដៃដែលនាងហ៊ានកាន់កាហ្វេមានចេទនាអោយកំពប់ដាក់ថេយ៉ុងគូរតែកាត់ចេញតែបើកាត់តែម្ខាងដូចជាមិនសម អណ្ដាតដែលនាងហ៊ានគ្រលាស់ប្រើពាក្យមិនល្អដាក់ថេយ៉ុងគូរតែកាត់ចេញ ទុកថាល្អប៉ុណ្ណាហើយដែលគេមិនសម្លាប់នាងនោះ។( ពូហ្គុកចិត្តល្អណាស់ មិនសម្លាប់តែអោយរស់ដូចស្លាប់🤧 )
     ក្រោយពីមានរឿងនេះហើយជុងហ្គុកក៏មិនបាននៅបន្តការងារអ្វីទៀតដែរ ឯកសារដែលនៅសល់អោយវីនរៀបចំអោយគេទៅមើលនៅវិមានពេលនេះគេត្រូវនាំប្រពន្ធនាំកូនទៅវិញហើយ។
      មិនយូរប៉ុន្មានពត៌មានរៀបការរបស់ទាយាទត្រកូលចនបានផ្ទុះឡើងពេញបណ្ដាញសង្គមធ្វើអោយមហាជននាំគ្នាភ្ញាក់ផ្អើល អ្វីដែលគូរអោយភ្ញាក់ផ្អើលនិងមិនគូរអោយជឿនោះកូនក្រមុំមិនមែនជារីនណាដូចដែលពួកគេសង្ស័យទេតែជាកូនប្រុសតែម្នាក់គត់របស់លោកប្រធានាធិបតី ថែមទាំងមានការបកស្រាយច្បាស់ៗថែមទៀតថាហ្វីនអាណាជាសាច់ឈាមបង្កើតរបស់ពួកគេទាំងពីរ នេះបានថាអ្នកមានមហាសេដ្ឋីនិងជាត្រកូលមានអាណាចគេយកអ្នកមានអំណាច គ្រួសារទាំងសងខាងសុទ្ធតែជាមហាសេដ្ឋីនិងជាគ្រួសារមហាអំណាចគ្មានអ្នកណាចាញ់អ្នកណាឡើយ ដូចគ្នាអ្វីដែលដែលសំខាន់នោះគឺពួកគេស្រលាញ់គ្នា ម៉្យាងទៀតក៏ជាលើកដំបូងដែលប្រជាជនបានស្គាល់មុខមាត់កូនប្រុសរបស់លោកប្រធានាធិបតីជាទីគោរពស្រលាញ់របស់ពួកគេ។
      ប្រាវវវ...ថូផ្កាត្រូវជ្រុះទៅលើការ៉ូបែកខ្ទេចលែងសល់សភាពដើមដោយសារតែកំហឹងរបស់សុងហូ ពេលបានដឹងពីពត៌មានរៀបការនៅខែក្រោយរបស់ជុងហ្គុកនិងថេយ៉ុងហើយធ្វើអោយឈាមគេក្ដៅខឹងមួម៉ៅនិយាយអ្វីក៏មិនចូលត្រចៀក។
     « ស្ងប់អារម្មណ៍សឹនទៅកូន »អ្នកស្រីកាងបានត្រឹមតែលួងលោមកូនមិនអោយខឹងខ្លាំងជាងនេះ។
      « ម៉ាក់អោយខ្ញុំស្ងប់ចិត្តយ៉ាងម៉េច?គ្រប់យ៉ាងដែលខ្ញុំស្រលាញ់ចន ជុងហ្គុកដណ្ដើមយកទៅទាំងអស់ »គេស្ងប់ចិត្តមិនបានទេគេទាំងខឹងទាំងស្អប់និងច្រណែន គ្រប់យ៉ាងដែលគេស្រលាញ់និងចង់បានជុងហ្គុកតែងតែដណ្ដើមចេញពីគេទាំងអស់ជាពិសេសគឺថេយ៉ុង។ ( ប្រពន្ធគេសោះថាគេដណ្ដើម😒 )
     « ទេៗ...គ្រប់យ៉ាងនិងក្លាយជារបស់កូនរួមទាំងគីម ថេយ៉ុងម្នាក់នោះ »អ្នកស្រីចាប់ដៃកូនមកក្រសោបនិងអង្អែលថ្នមៗទាំងញញិមលាក់ល្បឹចកល្យមិនដឹងថាម្ដងនេះមានគំនិតអ្វីទៀតទេ។
     « ម៉ាក់ត្រូវតែជួយខ្ញុំណា »
     « ម៉ាក់ប្រាកដជាជួយកូនរបស់ម៉ាក់ហើយ »អ្នកស្រីកាងចូលទៅអោបកូនប្រុសជាទីស្រលាញ់ គាត់មានកូនតែម្នាក់ទេគាត់ចង់អោយកូនបានល្អចង់អោយមានគ្រប់យ៉ាងចង់អោយបានខ្ពស់មុខខ្ពស់មាត់ ហើយក៏មិនទុកបន្លាក្នុងទ្រូងអោយនៅបន្តទៀតដែរ។


សូមរងចាំភាគបន្ត....💜🫶🏻

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now