ភាគទី15;សុំទោស

3.6K 195 3
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី15


      ពាក្យថាកូនពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ពួកគេទាំងពីរ ម្នាក់ៗរំភើបដល់យំទៅហើយទោះបីជាពេលនេះពួកគេនៅវ័យក្មេងក៏ពិតមែនក៏ពួកគេត្រៀមខ្លួនធ្វើជាប៉ាដ៏ល្អសម្រាប់កូន។ ជុងហ្គុកបាននាំថេយ៉ុងមកញុាំបាយនៅខាងក្រោមទើបលេបថ្នាំតាមក្រោយ គេថ្នមស្ទើរតែមិនអោយថេយ៉ុងឈានជើងដើ។
     « ជុង...យើងធ្វើយ៉ាងម៉េចបន្តទៅ?ពេលនេះយើងមានកូនហើយណា »នេះជារឿងមួយដែលគេកំពុងតែគិត តើពួកគេគូរធ្វើបែបណា?ថេយ៉ុងទើបតែ18ចំណែកជុងហ្គុកទើបតែ22ឆ្នាំប៉ុណ្ណោះ ដោយសារតែពួកគេនៅក្មេងពេកទើបខ្លាចថាអាចនិងមានបញ្ហា។
     « កុំបារម្ភអីត្រូវជឿលើយើង »ជុងហ្គុកលើកដៃទៅក្រសោបដៃរបស់ថេយ៉ុងថ្នមៗ គេមិនសុំអ្វីក្រៅពីជឿលើគេនោះទេឃើញគេនៅក្មេងពិតមែនប៉ុន្តែគេរៀនចប់មានក្រុមហ៊ុនផ្ទាល់ខ្លួនបាត់ទៅហើយគ្រាន់តែគេមិនបញ្ចេញមុខមាត់ពិតថាគេជាម្ចាស់ប៉ុណ្ណោះ ចំណែកថេយ៉ុងនិងកូនគេនិងមើលថែអោយល្អគេមិនអោយអ្នកទាំងពីរលំបាកទេ។
     « ខ្ញុំជឿជាក់លើលោក »ថេយ៉ុងផ្អែកក្បាលនៅលើស្មារបស់នាយក្រាស់ ក្ដីសង្ឈឹមរបស់គេនៅពេលនេះមានតែជុងហ្គុកប៉ុណ្ណោះ ថ្ងៃអនាគតគ្មានអ្នកណាដឹងនោះទេមិនថាល្អរឺអាក្រក់គេព្រមនិងទទូលយក ហើយអ្វីដែលគេបារម្ភបំផុតនោះគឺប៉ារបស់គេបើគាត់រកគេឃើញនៅពេលណាគាត់មិនបណ្ដោយគេអោយនៅទីនេះទៀតទេគេដឹងច្បាស់ ជាការពិតដែលប៉ារបស់គេតាមគេគ្រប់យ៉ាងប៉ុន្តែក៏នៅមានខ្លះដែលគេត្រូវតាមគាត់វិញដូចគ្នាបើគាត់និយាយហើយគាត់និងធ្វើ។

      ពេញមួយថ្ងៃជុងហ្គុកនិងថេយ៉ុងមិនបានចេញទៅណាឡើយ គេសង្ងំនៅក្នុងវីឡាជាមួយគ្នា តែបើសួរថាធុញថប់ដែរទេ?ចម្លើយនោះគឺអត់នោះទេគេមានតែសប្បាយចិត្តដែលមានពេលវេលាតែពីរនាក់ ប៉ុន្តែនៅពេលល្ងាចជុងហ្គុកក៏ត្រូវចេញទៅមើលឃ្លាងដោយសារតែជំនិតរបស់គេបានទាក់ទងមកប្រាប់ថានៅឃ្លាងកំពុងតែមានបញ្ហាជាពិសេសមានសត្រូវរបស់គេចូលមកវាយលុកដល់កន្លែងតែម្ដង។
    « ជុង..លោកមិនទៅតើបានទេ? »ថេយ៉ុងដើតាមជុងហ្គុកដែលកំពុងតែដើទៅរកឡាន គេមិនចង់អោយជុងហ្គុកទៅទេគេខ្លាចថានាយនិងមានគ្រោះថ្នាក់ព្រោះមុននិងចេញទៅណាជុងហ្គុកសុទ្ធតែប្រាប់ថេយ៉ុងពីហេតុផលគេមិនចង់កុហកនាយយូចឡើយ។
     « យើងនៅតែមួយភ្លែតប៉ុណ្ណោះថេយ៍...យើងនិងប្រញ៉ាប់មកវិញ »មុននិងចូលឡានជុងហ្គុកក៏បែរមករកថេយ៉ុងសឹន គេមិនមែនទៅណាមកណាតាមតែចិត្តដូចមុនទេហើយគេក៏មិនទៅយូរឡើយគេមិនចង់ទុកថេយ៉ុងនៅម្នាក់ឯងប៉ុន្តែបញ្ហាលើកនេះបើមិនទៅគឺមិនបានឡើយ។
     « បាន...ប៉ុន្តែសន្យារជាមួយនិងខ្ញុំមកថាលោកនិងមកវិញដោយសុវត្តិភាពមកវិញដោយគ្មានរបួស »មើលទៅពេលនេះទោះបីគេហាមក៏មិនបានដែរ គេដឹងថានោះជាបញ្ហាធំមួយរបស់ជុងហ្គុកអញ្ចឹងហើយគេមានតែអោយជុងហ្គុកសន្យារប៉ុណ្ណោះថានិងមកវិញដោយសុវត្តិភាព បើមិនអញ្ចឹងគេនិងខឹងជាមិនខាន។
     « បាន.,.យើងសន្យារ ឯងក៏ដូចគ្នានៅផ្ទះមើលថែខ្លួនអោយល្អបន្តឹចទៀតយើងមកវិញហើយ..ជុបប »នាយក្រាសអោនថើបលើបបូរមាត់ទន់រលោងគូរអោយចង់ថើបរបស់ថេយ៉ុងបន្តឹចមុននិងចូលទៅក្នុងឡានបើកចេញទៅបាត់ ចំណែកថេយ៉ុងក៏ឈរមើលរហូតដល់ឡានចេញផុតពីមាត់របងទើបចូលទៅខាងក្នុងវិញ។
     « សង្ឈឹមថាលោកនិងមិនអីទៅចុះ »នេះជាពាក្យដែលគេតែងតែនិកក្នុងចិត្ត បន់ស្រន់អោយតែជុងហ្គុកមិនអី គេបារម្ភណាស់ដឹងទេ?លើកទីមួយហើយដែលគេចេះភ័យខ្លាចនៅរឿងបែបនេះ គេខ្លាចជុងហ្គុកឈឺ ខ្លាចនាយមានរបួលខ្លាចអ្នកផ្សេងធ្វើបាបជុងហ្គុករបស់គេ។
     គ្រានតែមកដល់ឃ្លាងភ្លាមជុងហ្គុកក៏ចុះពីលើឡានដើតម្រង់ចូលទៅខាងក្នុងតែម្ដងដែលនៅទីនេះកំពុងតែមានភាពរញ៉េរញ៉ៃ មានមនុស្សមាឌធំៗជាច្រើនដែលបែងចែកជាបក្សពីរផ្សេងគ្នាដោយដៃម្នាក់សុទ្ធតែមានកាន់ដំបងរៀងខ្លួន។
     « បាត់មុខយូរដល់ហើយចន ជុងហ្គុក »ចូលមកដល់ភ្លាមក៏បានលឺសម្លេងស្វាគមន៍ពីដៃគូរប្រឆាំងបាត់ទៅហើយ ប៉ុន្តែពួកគេពិតជាខានបានជួបគ្នាបែបនេះយូរហើយពិតមែនគឺតាំងតែពីជុងហ្គុកជួបថេយ៉ុងមកម្លេះ កុំថាឡើយមិនបានជួបជាមួយសត្រូវសូម្បីតែវិមានក៏គេមិនទៅផងរវល់តែនៅជាមួយនាយតូចនិងឯងស្ទើរតែ24ម៉ោងលើ24ម៉ោងទៅហើយ។
     « ការងារយើងរវល់ណាស់មានពេលឯណាមកជួបពួកឆ្កែលបខាំដូចជាឯង? »ជុងហ្គុកដើចូលទៅខាងក្រុមរបស់គេដែលឈរតទាល់មុខគ្នាជាមួយនិងក្រុមរបស់ដៃគូរ រាល់ថ្ងៃនេះគេមើលថែថេយ៍ និងឆ្លៀតពេលមើលការងារយប់ៗពេលថេយ៉ុងគេងលក់ប៉ុណ្ណោះ។
     « ឯង...»លី ហ្វីស៊ូស្រែកឡើងខ្ទរពេញឃ្លាងគេខឹងណាស់គ្រប់ពេលដែលជុងហ្គុកហៅគេបែបនេះ បើអាចគេចង់តតាំងជាមួយនិងជុងហ្គុកមួយទាល់មួយអោយបានម្ដងប៉ុន្តែមិនអាចព្រោះគេដឹងថាគេមិនអាចឈ្នះជុងហ្គុកទេ។
     « យ៉ាងម៉េចយើងនិយាយអ្វីខុស? »ជុងហ្គុកលើកចិញ្ចើមសួរទាំងឌឺផ្គើនទៅអ្នកម្ខាងទៀត ពេលនេះម៉ាហ្វៀមិនចំម៉ាហ្វៀ អ្នកលេងមិនចំអ្នកលេង។ ប៉ុន្តែមនុស្សដូចជាជុងហ្គុកចិត្តត្រជាក់ខ្លាំងណាស់គេសម្លាប់មនុស្សដោយគ្មានញញើតដៃទេគេអាយុទើបតែ22ឆ្នាំក៏ពិតមែនប៉ុន្តែដៃរបស់គេប្រឡាក់ទៅដោយឈាម។
     « ឯងខ្លាំងណាស់មែនទេ? »ហ្វីស៊ូងគ់ក្បាលតឹចៗខាំធ្មេញក្រឺតក្រតទាំងចងកំហឹង មនុស្សកំពុងតែខឹងហើយមកធ្វើទឹកមុខឌឺបែបនេះទៀតអ្នកណាទៅទ្រាំបាន។
     « យើងមិនបានអន់ដូចឯងស្រាប់ហើយ »ជុងហ្គុកនៅតែញញិមជឿជាក់បញ្ឆេះកំហឹងអ្នកម្ខាងទៀតដដែល គេសប្បាយនៅពេលដែលឃើញសត្រូវរបស់គេមួម៉ៅនៅមិនសុខ ធ្វើអ្វីដោយកំហឹងមានតែខាតបង់ប៉ុណ្ណោះ។
     « នេះចៅហ្វាយ »វីនដែលនៅជិតជុងហ្គុកនោះក៏ហុចដំបងអោយទៅជុងហ្គុកដែលជាចៅហ្វាយ គេគឺហាន រ៉ូវីនជាជំនិតរបស់ជុងហ្គុកហើយក៏ជាមនុស្សដែលជុងហ្គុកទុកចិត្តដូចគ្នា។
     ជុងហ្គុកទទូលយកដំបងមកកាន់នៅនិងដៃញញិមចុងមាត់មើលទៅហ្វីស៊ូដែលមើលទៅហ្វីស៊ូកំពុងតែមើលមកគេទាំងសុីសាច់ហុតឈាមដូចគ្នា កំឡុងពេលនេះដូចជាពួកគេកំពុងតែធ្វើសង្គ្រាមក្រសែរភ្នែកយ៉ាងអញ្ចឹង។
     « ចូល...»ហ្វីស៊ូស្រែកឡើងធ្វើអោយកូនចៅក្រោមបង្គាប់របស់គេសម្រុកចូលទៅវាយប្រហាខាងរបស់ជុថហ្គុកចំណែកជុងហ្គុកក៏ចូលទៅដូចគ្នា។
     ការវាយប្រហារគ្នាដោយដំបងវាមិនមែនជារឿងតូចតាចនោះទេ ល្បែងដែលពួកគេកំណត់គឺប្រើដំបងជំនួសអោយកាំភ្លើង បើប្រើកាំភ្លើងនិងមានលាន់លឺសម្លេងដល់អ្នកផ្សេងនិងដល់ប៉ូលីសទោះបីផ្នែកច្បាប់ធ្វើអ្វីគេមិនបានក៏ពិតមែនប៉ុន្តែគេក៏មិនចង់វែងឆ្ងាយដែរ។
     មនុស្សជាច្រើនដេករេលនៅលើដីអ្នកខ្លះក៏មានរបួស អ្នកខ្លះសន្លប់ឯមួយចំនួនទៀតក៏ឈានដល់ការបាត់បង់ជីវិតក៏មាន សូម្បីតែជុងហ្គុកក៏នៅតែមានរបួសដែរគ្រាន់តែមិនខ្លាំងស្មើនិងហ្វីស៊ូប៉ុណ្ណោះ។
     « យ៉ាងម៉េចហើយ?ខ្លាំងណាស់មែនទេដែលហ៊ានសម្រុកមកកន្លែងយើង? »ជុងហ្គុកលើកជើងជាន់លើទ្រូងរបស់ហ្វីស៊ូដែលដេករាបនិងដីមិនថាមុខមាត់រឺក៏ខ្លួនសុទ្ធតែមានរបួសនិងស្នាមជាំទាំងអស់។ ខ្លាំងណាស់មែនទេដែលហ៊ានសម្រុកមកដល់កន្លែងគេ?ពេលនេះម៉េចមិនខ្លាំងទៀតទៅ?
     « ទៅជាមួយចៅហ្វាយឯងទៅ »វីនច្រានរីអូដែលជាជំនិតរបស់ហ្វីស៊ូអោយដួលទៅលើដីក្បែរហ្វីស៊ូ ទាំងកូនចៅនិងចៅហ្វាយគេនេះដូចគ្នាណាស់ខ្លាំងបានតែពីដំបូងតែចុងក្រោយនៅតែមិនខុសពីឆ្កែធ្លាក់ទឹកដដែល មើលចុះកូនចៅរបស់ហ្វីស៊ូដេករាបដូចកន្ទេលអញ្ចឹង។
     « នាំចៅហ្វាយឯងចេញទៅមុនពេលយើងប្ដូរចិត្តសម្លាប់វាចោល »ជុងហ្គុកដកជើងចេញពីទ្រូងរបស់ហ្វីស៊ូ ម្ដងនេះគេអោយរួចខ្លួនតែបើមានលើកក្រោយកុំប្រហេសអោយសោះព្រោះវាមិនសំណាងមានដង្ហើមដកដូចជាពេលនេះទេ។ រីអូលឺបែបនេះក៏ប្រញ៉ាប់គ្រាចៅហ្វាយរបស់ខ្លួនទាំងត្រដាប់ត្រដួសដើចេញទៅទាំងលំបាក មិនគូរណាធ្លាក់ខ្លួនដល់ថ្នាក់នេះសោះគូរអោយខ្មាស់គេណាស់។
      « ចៅហ្វាយគូរតែទៅលាងរបួសចេញដែរទើបបាន »ក្រោយពួកនោះចេញទៅអស់វីនក៏បែមករកអ្នកជាចៅហ្វាយវិញ ចៅហ្វាយរបស់គេក៏មិនត្រូវតឹចដែរមាត់ក៏បែកចេញឈាមនៅត្រូវជាំគ្រាំឈាមនៅលើខ្លួនដោយសារដំបងថែមទៀត បើមិនលាងរបួសហើយលាបថ្នាំមិនបានទេ។
     « យើងទៅវិញហើយ នៅយូរមិនបានទេ »ជុងហ្គុកលើកដៃដែលមានពាក់នាឡិការតម្លៃរាប់មុឺនដុល្លាមកមើលក៏ឃើញថាម៉ោង9យប់ទៅហើយទើបប្រញ៉ាប់រួសរាន់ចេញ គេមិនខ្វល់ពីរបួសអ្វីអស់និងទេប៉ុន្តែគេខ្វល់ពីថេយ៉ុងច្រើនជាង ពេលនេះប្រហែលជាចាំមើលផ្លូវគេហើយ។
     « ចៅហ្វាយទៅទាំងបែបនេះបានដែរ?អញ្ចេះចុះ ចៅហ្វាយប្រាប់ទីតាំងមកចាំខ្ញុំនាំចៅហ្វាយទៅវិញ »សភាពបែបនេះហើយអាចបើកឡានបានដែរមែនទេ?គេមិនដឹងថាចៅហ្វាយគេប្រញ៉ាប់អីយ៉ាងនេះទេ ម៉្យាងបើទៅវិមានចនគេស្គាល់ តែចៅហ្វាយគេនេះរឺទៅវិមានចននោះ?មិនអាចទេ បើថាទៅវីឡាគេជឿជាង។ រឿងវីឡាផ្ទាល់ខ្លួនរបស់ចៅហ្វាយគេ គេក៏មិនដឹងដែរថានៅត្រង់ណាដឹងត្រឹមថាមានវីឡានៅជាយក្រុង កុំថាឡើយគេជាជំនិតសូម្បីតែមិត្តភក្តិជិតស្និទ្ធរឺលោកតានិងអ្នកនៅវិមានចនក៏គ្មានអ្នកណាដឹងដែរថាវីឡានោះនៅត្រង់កន្លែងណា។
     « មិនចាំបាច់ទេ...ឯងនៅទីនេះសម្អាតកន្លែងនេះអោយស្អាតទៅ »គេមិនចង់អោយអ្នកណាស្គាល់កន្លែងផ្ទាល់ខ្លួនរបស់គេនោះទេទោះបីជាមនុស្សដែលគេទុកចិត្តក៏ដោយម៉្យាងពេលនេះគេមិនមែននៅម្នាក់ឯងកុំភ្លេចថានៅមានថេយ៉ុងម្នាក់ទៀត។
     « សុំទោស »ពេលបើកទូរស័ព្ទទៅក៏ឃើញថាថេយ៉ុងខលមកជាច្រើនដងតែគេមិនបានដឹងទើបគេនិយាយពាក្យសុំទោសឡើងតឹចៗនិងប្រញ៉ាប់ដើចេញពីឃ្លាងសម្ដៅទៅឡានបើកចេញទៅយ៉ាងលឿន ទាំងគេមិនដឹងទេថាពាក្យមុននេះវីនក៏បានស្ដាប់លឺដូចគ្នាគ្រាន់តែថាគេសួរមិនទាន់ចៅហ្វាយគេក៏ចេញទៅបាត់
     « ចៅហ្វាយនេះមែនទេចេះសុំទោស?គាត់សុំទោសអ្នកណា? »គេអត់ឆ្ងល់មិនបាន មុននេះឃើញចៅហ្វាយគេមើលទូរស័ព្ទនិងនិយាយពាក្យសុំទោស ជាពាក្យដែលគេមិនធ្លាប់លឺចេញពីមាត់របស់ចៅហ្វាយគេសោះ ចុះអ្នកណាដែលអាចអោយចៅហ្វាយគេនិយាយពាក្យនេះបាន?អស្ចារ្យពេកហើយ។ សំណួរបានត្រឹមតែសំណើរឆ្ងល់ក៏គ្មានអ្នកផ្ដល់ចម្លើយអញ្ចឹងមានតែប្រញ៉ាប់ប្រម៉ូលគ្នាសម្អាតឃ្លាំងនិងបានទៅលាងរបួសសម្រាក។


សូមរងចាំភាគបន្ត....💜🙏🏻

    

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now