ភាគទី28;ចង់អោយកូនល្អ

2.9K 205 5
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី28


     តើមានឆ្ងល់ទេថាហេតុអ្វីទើបអាចដឹងពីថេយ៉ុងនៅទីណាបាន?ដូចដែលបានប្រាប់ក្រោយពេលដែលសេុីបដឹងថាមានអ្នកឃើញថេយ៉ុងនៅមន្ទីពេទ្យធំនៅក្នុងក្រុងសេអ៊ួលលោកគីមបានពង្រាយកូនចៅក្រោមបង្គាប់ពាស់ពេញទីក្រុងមិនអោយចន្លោះសូម្បីតែមួយកន្លែង ហើយដោយសារតែមុននេះមានគេរាយការប្រាប់ថាឃើញថេយ៉ុងនៅផ្សារទំនើបទើបលោកហានចុះទៅដោយផ្ទាល់ចំណែកលោកគីមនៅរងចាំស្ដាប់ដំណឹងនៅឯសេតវិមានទោះបីជាគាត់ចង់ទៅដោយផ្ទាល់ក៏មិនអាចដែរវាអាចបង្ករភាពជ្រួលច្របល់និងមិនអាចទប់ស្កាត់ពត៌មានក៏ថាបាន។
     « ចុះមកអ្នកប្រុសតូច »លោកហានចុះមកបើកទ្វាអោយថេយ៉ុងដោយផ្ទាល់ ប៉ុន្តែអ្នកនៅខាងក្នុងដូចជាមិនចង់ចុះសោះ។
     « អ្នកប្រុសគូរតែចុះទៅនិយាយជាមួយលោកប្រធានាធិបតីដោយផ្ទាល់ »អស់វិធីនិយាយទើបគាត់លើករឿងនេះមកនិយាយហើយក៏បានផលដូចគ្នា ថេយ៉ុងចុះពីក្នុងឡានដើចូលទៅក្នុងវិមានទាំងលើកដៃជួតទឹកភ្នែកត្រូវហើយគេត្រូវតែចុះមកនិយាយជាមួយប៉ារបស់គេដោយផ្ទាល់។
     « មកដល់ហើយមែនទេ? »លោកគីមដែលនៅអង្គុយលើសាឡុងនោះក៏បែមកមើលកូនប្រុស មុននេះគ្រាន់តែឃើញថាមានឡានចូលមកគាត់ក៏ប្រញ៉ាប់មកអង្គុយលើសាឡុងលើកទឹកតែផឹកធ្វើមិនដឹងមិនអោយថេយ៉ុងដឹងទេថាគាត់កំពុងតែចាំផ្លូវរបស់គេ។
     « ប៉ា...»នាយតូចចូលទៅអង្គុយក្បែរអ្នកជាប៉ាទឹកភ្នែកដែលខំទប់ក៏ស្រក់ចុះមកម៉ាត់ៗ វាមិនមែនជាទឹកភ្នែកនៃការសម្ដែងដូចពីមុនទេប៉ុន្តែវាជាទឹកភ្នែកពិតៗចេញពីចិត្ត។
     « កូនដឹងមែនទេថាកូនធ្វើអ្វីខុស? »រាងចំណាស់វ័យសែសឹបផ្លាយមើលទៅកាន់កូនប្រុសដែលយំអណ្ដើតអណ្ដក់នៅចំពោះមុខគាត់តែគាត់មិនលួងមិនធ្វើតាមតែចិត្តគេទៀតនោះទេ ដោយសារតែគាត់ទម្រើសតាមចិត្តពេកទើបថេយ៉ុងធ្វើអ្វីដោយគ្មានខ្លាចគាត់បន្តឹច។
     « កូនដឹង...ប៉ុន្តែប៉ា...»គេដឹងថាគេខុសគេធ្វើអ្វីតាមតែចិត្តមិនបានគិតមុខគិតក្រោយរត់ចេញទៅបាត់ដំណឹងសូន្យឈឹងឈឹតមួយឆ្នាំប៉ុន្តែលើកនោះគេមិនបានគិតថាទៅយូរថ្នាក់នេះទេគេគ្រាន់តែចង់ទៅមួយខែដើលេងអោយបានឆ្អែតមុននិងទៅអាមេរិកតែអ្នកណាទៅដឹងថាមានរឿងកើតឡើងជាច្រើនចំពោះគេហើយពេលនេះគេក៏លែងចង់ទៅណាព្រោះគេចង់នៅជិតជុងហ្គុកនិងកូន។ មិនទុកអោយថេយ៉ុងនិយាយចប់លោកគីមក៏បាននិយាយកាត់ជាមុន...
     « ប៉ានិងបញ្ជួនកូនទៅរៀនបន្តនៅអាមេរិក កូនខាតរៀនមួយឆ្នាំហើយថេយ៍មិនអាចខាតឆ្នាំបន្តទៀតទេ »គាត់បានគិតច្បាស់ហើយពីរឿងនេះថេយ៉ុងនៅក្មេងណាស់គេត្រូវទៅរៀនអោយបានជ្រៅជ្រះអនាគតត្រូវតែល្អនិងភ្លឺហ្វាង គាត់បានរកផ្លូវល្អអោយកូនដើហើយដាច់ខាតថេយ៉ុងត្រូវតែដើលើផ្លូវដែលគាត់រៀបអោយ គ្មានប៉ាឯណាមិនចង់ឃើញកូនល្អទេ។
      « ខ្ញុំមិនទៅទេប៉ា...ហុិកៗ ខ្ញុំមិនទៅទេ »នាយតូចស្រាប់តែយំឡើងខ្លាំងៗ ដោយសារតែរឿងនេះហើយទើបជាច្រើនខែមកនេះគេមិនចង់មកវិមានព្រោះគេដឹងថាបើគេមកគេមិនអាចត្រឡប់ទៅរកជុងហ្គុកវិញបានទេ មិនមែនថារយៈពេលកន្លងមកគេមិននិកប៉ាប៉ុន្តែគេគ្មានជម្រើសហើយចុងក្រោយគេនៅតែគេចមិនផុតដដែល។
     « ប៉ារៀបចំគ្រប់យ៉ាងរួចហើយ...ជិតមួយឆ្នាំមកនេះវាគ្រប់គ្រាន់ហើយសម្រាប់កូន »ឃើញទឹកភ្នែករបស់កូនគាត់ក៏ឈឺចង់លួងគេដូចមុនតែក៏ត្រូវហាមចិត្ត អ្វីដែលគាត់និយាយហើយគាត់ត្រូវតែធ្វើថេយ៉ុងក៏គ្មានសិទ្ធប្រកែកគ្រប់យ៉ាងគាត់ធ្វើក៏ដើម្បីកូន គិតថាគាត់និងអោយកូនឈប់រៀនត្រឹមឆ្នាំទីមួយនេះមែនទេ?កុំសង្ឈឹម កូនរបស់គាត់ត្រូវតែរៀនបានខ្ពង់ខ្ពស់គាត់មិនអោយអ្នកណាមកមើលងាយថេយ៉ុងកូនប្រុសរបស់គាត់ឡើយ។
     « ខ្ញុំមិនអាចទៅទេប៉ា...ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ខ្ញុំមានកូនរួចហើយ ខ្ញុំមិនមែននៅខ្លួនមួយដូចមុន...ខ្ញុំមិនចង់ឃ្លាតពីប្ដីនិងកូនរបស់ខ្ញុំទេ...ហុិកៗ...ខ្ញុំមិនទៅទេប៉ា »ចុងក្រោយគេនៅតែប្រាប់រឿងនេះទៅគាត់ តែក៏ដូចអ្វីដែលគេនិយាយគេមិនមែននៅខ្លួនមួយដូចមុនគេនៅមានជុងហ្គិកនៅមានកូនដែលរងចាំគេនៅឯផ្ទះ គេមិនអាចទៅណាបានឡើយ។
      « នេះកូន...?? »គាត់គាំង គាំងឡើងនិយាយលែងចេញទៅហើយកូនរបស់គាត់បាត់ទៅជិតមួយឆ្នាំពេលត្រឡប់មកវិញក៏ប្រាប់គាត់ថាមានប្ដីមានកូនហើយអញ្ចឹងមែនទេ រឺអ្វីដែលគាត់ស្ដាបើមុននេះមិនមែនជាការពិត?ថេយ៉ុងគ្រាន់តែយកលេសគេចមិនទៅរៀន កូនគាត់ម៉េចនិងអាចផ្ដេសផ្ដាសបែបនេះបានទៅ?
     « ខ្ញុំសុំទោសណាប៉ាដែលខ្ញុំធ្វើខ្លួនផ្ដេសផ្ដាសបែបនេះ...ប៉ុន្តែខ្ញុំអង្វរប៉ាកុំបំបែកពួកខ្ញុំអី...ហុិ..កូនស្រីរបស់ខ្ញុំនាងទើបតែកើតបានមួយសប្ដាហ៍ទេនាងមិនអាចបាត់ខ្ញុំបានទេប៉ា ពេលនេះជុងហើយនិងកូនកំពុងតែចាំផ្លូវខ្ញុំជាមិនខាន ហុិកៗ...»អោយគេធ្វើអ្វីក៏គេព្រមតែគេមិនចង់ឃ្លាតឆ្ងាយពីមនុស្សជាទីស្រលាញ់ទាំងពីរឡើយ ហ្វីនអាណានៅតូចណាស់នាងម៉េចនិងអាចបាត់គេបានទៅជុងហ្គុកហត់និងការងារច្រើនហើយបើនៅមើលកូនម្នាក់ឯងទៀតតើគេស៊ូបានទេ?គេនៅតែបារម្ភនៅតែមិនចង់ឃ្លាតឆ្ងាយ។
     « ហេតុផលអ្វីក៏ដោយក៏ប៉ាមិនអនុញ្ញាត...កូនរៀនចប់ត្រឡប់មកវិញនៅពេលណាប៉ាមិនហាមឃាត់កូនទៀតទេប៉ុន្តែពេលនេះប៉ាមិនអនុញ្ញាតឡើយ »ថាគាត់ចិត្តដាច់គ្មានមនោសញ្ចេតនាក៏ថាចុះតែគាត់មិនព្រមអោយកូនចោលអនាគតទាំងក្មេងឡើយ តែបើពេលគេរៀនចប់ត្រឡប់មកវិញគាត់និងមិនហាមឃាត់ទៀតឡើយប៉ុន្តែពេលនេះគាត់សុំធ្វើជាមនុស្សចិត្តដាច់មនុស្សគ្មានធម៌មេត្តាទៅចុះ។
     « ប៉ា....»
     « យៀមឆាប់នាំអ្នកប្រុសទៅបន្ទប់ហាមមិនអោយគេចេញទៅក្រៅក៏មិនអោយគេទាក់ទងទៅអ្នកណាបានដែរ រហូតដល់ថ្ងៃគេត្រូវទៅរៀនបន្ត »មិនអោយថេយ៉ុងនិយាយទាន់លោកគីមក៏ស្រែកហៅអុំយៀមដែលជាមេដោះអោយនាំថេយ៉ុងទៅបន្ទប់ គាត់មិនចង់ស្ដាប់មិនចង់លឺអ្វីទាំងអស់គាត់មិនចង់ទន់ចិត្តអាណិតកូន មុននេះគ្រាន់តែលឺថាថេយ៉ុងមានកូនគាត់ក៏មានចិត្តអន្ទះសារចង់ជួបចៅទៅហើយតែក៏ត្រូវទប់ចិត្តមិនចង់បង្ហាញមកខាងក្រៅ។
     « ប៉ាចិត្តអាក្រក់ »មុននិងឡើងទៅខាងលើជាមួយនិងអុំយៀមថេយ៉ុងក៏មិនភ្លេចស្រែកដាក់ប៉ាគេដែរ ពីមុនមកគាត់មិនមែនផ្ដាច់ការបែបនេះទេក៏មិនដែលដាច់ធម៌មេត្តាដល់ថ្នាក់នេះដែរ។
      « ប៉ាគ្រាន់តែចង់អោយកូនល្អប៉ុណ្ណោះ »ពេលថេយ៉ុងឡើងទៅខាងលើបាត់លោកគីមក៏និយាយតឹចៗទាំងដកដង្ហើមធំ គាត់គ្រាន់តែចង់ឃើញកូនល្អចង់ឃើញកូនមានអនាគតតើគាត់អាក្រក់ណាស់មែនទេ?
     « អ្នកប្រុសតូចគាត់នៅក្មេងបែបនេះហើយ »លោកហានចូលមកជិតលោកគីម មុននេះគាត់មិនហ៊ានចូលមកលូកមាត់នោះទេចង់អោយប៉ាកូនគេនិយាយគ្នារហូតថេយ៉ុងឡើងទៅលើបាត់ទើបគាត់ហ៊ានចូលមក។
     « ឯងទៅសេុីបអ្នកដែលមានទំនាក់ទំនងនិងថេយ៍នោះមក បើមានឥកាសថតរូបចៅយើងអោយយើងមើលផង »គាត់ឯណាដែលថាគ្មានមនោសញ្ចេតនានោះ ម៉្យាងគាត់ក៏ចង់ពិសោធន៍ដែរថាពួកគេពិតជាស្រលាញ់គ្នាពិតរឺអត់បើទើបតែស្គាល់គ្នាក្នុងពេលខ្លីបើបែកគ្នាដល់ទៅ5ឆ្នាំតើពួកគេអាត្រឡប់មកជួបជុំគ្នាទេ បើជាក្ដីស្រលាញ់ស្មោះត្រង់បើនោះជាក្ដីស្រលាញ់ពិតប្រាកដពួកគេនិងមិនបោះបង់គ្នាចោលទេទោះប្រើពេលយូរប៉ុណ្ណាក៏ដោយ។

     ជុងហ្គុកឯណ្ណេះវិញនៅតែចាំផ្លូវថេយ៉ុងចំណែកឯហ្វីនអាណាគេងលក់បាត់ទៅហើយទើបគេយកកូនទៅដាក់អោយគេងលើអង្រិង។ ស្នាមញញិមក៏ចាប់ផ្ដលមរីកឡើងពេលដែលឃើញថាឡានជីនបើកចូលមកក្នុងវីឡាប៉ុន្តែក៏ត្រូវរលុបបាត់ទៅវិញពេលដែលឃើញជីនចេញមកពីឡានតែម្នាក់ឯង។
     « ចុះថេយ៍វិញនោះ?ថេយ៍នៅឯណា? »ជុងហ្គុកចូលទៅសួរជីនដែលពេលនេះទឹកមុខជីនក៏មិនល្អដែរធ្វើអោយគេភ័យឡើងមួយកម្រឹតទៀត។
     « ស្ដាប់ខ្ញុំណា...លោកត្រូវទៅជួយថេយ៍មុននេះពេលនៅផ្សារទំនើបមានគេចាប់ថេយ៍យកទៅ »ជីនព្យាយាមនិយាយមួយៗច្បាស់ៗគេមិនអាចរៀបរាប់ច្រើននៅពេលនេះទេបានតែពន្យល់អោយគេយល់តែប៉ុណ្ណោះអ្វីដែលសំខាន់ត្រូវតាមរកថេយ៉ុង។
      « .... »ជុងហ្គុកភាំងបន្តឹចពេលលឺសម្ដីរបស់ជីន ថេយ៉ុងត្រូវគេចាប់យកទៅ?អោយគេទៅតាមរកមែនទេ?ពេលនេះគេទន់ដៃទន់ជើងបាត់កម្លាំងអស់ទៅហើយ។
     « ខ្ញុំផ្ញើមើលហ្វីនផង »ជុងហ្គុកព្យាយាមប្រមូសស្មារតីឡើងវិញមុននិងផ្ដាំផ្ញើអោយជីនជួយមើលកូនអោយគេផងគេមិនដឹងថាពិងអ្នកណាទេ។ ជីនលឺបែបនេះក៏ងគ់ក្បាលយល់ព្រមឯជុងហ្គុកក៏ប្រញ៉ាប់បើកឡានចេញទៅបាត់ កន្លែងដែលគូរទៅមុនគេនោះគឺផ្សារទំនើបជាកន្លែងដែលកើតហេតុ។
     « អូននៅឯណាទៅថេយ៍? »ជុងហ្គុកព្យាយាមខំទប់ទឹកភ្នែកប៉ុន្តែមិនអាចទប់ជាប់ក៏បណ្ដោយអោយវាស្រក់ចុះមកដៃបញ្ជាចង្កូតឡានហើយក៏ឆ្លៀតទាក់ទងទៅកូនចៅរបស់គេអោយតាមរកថេយ៉ុងដូចគ្នា។


សូមរងចាំភាគបន្ត....💜🫶🏻

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now