ភាគទី6;អ្នកស្គាល់គ្នា

4.1K 221 3
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី6


     ក្នុងជីវិតមួយដែលគ្រប់គ្នាតែងតែច្រណែនមកលើគេគិតថាគេមានគ្រប់យ៉ាង គិតថាគេមានក្ដីសុខប៉ុន្តែមានអ្នកណាដឹងថាជីវិតមួយនេះឯកាខ្លាំងប៉ុណ្ណា?គេមិនបដិសេដទេរឿងលុយនិងរបស់ប្រើប្រាប់ព្រោះគេមានលើសពីមានចង់បានអ្វីក៏បាននោះលើកលែងតែក្ដីសុខ គេក៏ចង់មានដូចអ្នកផ្សេងដែរគេមិនចង់រស់នៅដែលមានតែទ្រព្យប៉ុន្តែគ្មានក្ដីសុខបែបនេះទេ។ បន្ធូរចិត្តបានបន្តឹចជុងហ្គុកក៏ចូលទៅខាងក្នុងវិញមិនចង់អោយថេយ៉ុងនៅតែម្នាក់ឯងទេគេខ្លាចថានាយតូចមិនស្រួលខ្លួន។
     « ក្មេងម្នាក់នេះ »ចូលមកដល់ក៏ឃើញថាថេយ៉ុងគេងនៅលើសាឡុងបាត់ទៅហើយ ទើបជុងហ្គុកចូលទៅអង្គុយក្បែរនិងលើកនាយតូចអោយគេកើយភ្លៅរបស់គេ។
     « កុំទៅណាចោលយើងបានទេ? »ជុងហ្គុកលើកដៃអង្អែលសក់ទន់រលោងរបស់ថេយ៉ុងថ្នមៗ គេពិតជាមិនចង់អោយថេយ៉ុងចាកចេញពីគេឡើយ។
 
_____
      ក្រាកក...នាយក្រាសបើកទ្វាចូលមកក្នុងបន្ទប់ធ្វើការដោយមានរាងចំណាស់ដែលជាម្ដាយដើតាមពីខាងក្រោយ មើលទៅទឹកមុខរបស់ម្នាក់ៗដូចជាតានតឹងខ្លាំងណាស់។
     « ម៉ាក់ចង់ធ្វើយ៉ាងម៉េចបន្ត?ខ្ញុំទ្រាំលែងបានទៀតហើយ »សុងហូដើចូលមកដាក់ខ្លួនអង្គុយលើសាឡុងមួយទំហឹងបាត់អស់កាយវិការសុភាពស្លូតបូត ប៉ុន្តែនេះទើបជាចរិកពិតរបស់គេអ្វីដែលគ្រប់គ្នាឃើញសុទ្ធតែជាការសម្ដែងទាំងអស់។
     « ម៉ាក់ក៏មិនដឹងធ្វើយ៉ាងម៉េចដែរ..លោកម្ចាស់មើលមិនឃើញពួកយើងទេ »អ្នកស្រីកាងចូលទៅអង្គុយក្បែរកូនប្រុស អោយគាត់ធ្វើបែបណាបើលោកម្ចាស់ចនមិនដែលទាំងចូលចិត្តគាត់ម្ដងផងនោះក្នុងក្រសែរភ្នែករបស់លោកម្ចាស់ចនគឺមានតែអាចៅអត់បានការដើលេងមិនដែលចូលផ្ទះដូចជាចន ជុងហ្គុក ចំពោះគាត់ហើយនិងកូនមុខក៏គាត់មិនចង់មើលផង។
     « ចុះរឿងទ្រព្យសម្បត្តិវិញនោះម៉ាក់ យើងគិតយ៉ាងម៉េច? »គេមិនមែនមួលម៉ៅរឿងអ្នកណាមិនចូលចិត្តទេតែមួម៉ៅនិងរឿងទ្រព្យសម្បត្តិទៅវិញទេ មាសប្រាក់ លុយ អំណាច ដីធ្លី ក្រុមហ៊ុនជាច្រើន សណ្ឋាគារក្នុងនិងក្រៅប្រទេស ក្លឹប កាសុីណូ កោះ រីសត នៅមានចម្ការក្រូចជាច្រើនរយហិតានៅដេហ្គូ នេះនៅរាប់មិនទាន់អស់នោះទេប៉ុន្តែគ្រប់យ៉ាងសុទ្ធតែជាកម្មសិទ្ធរបស់លោកតាចន ចំណែកលោកចនវិញសម្បត្តិផ្ទាល់ខ្លួនមានតែក្រុមហ៊ុននិងចម្ការប៉ុន្មានហត្ថប៉ុណ្ណោះព្រោះតែលោកតាចនបានដកហូតពីគាត់តាំងពីគាត់យកពួកគេទាំងពីរមកក្នុងវិមានមកម្លេះ។
     « លោកម្ចាស់ប្រាកដជាចង់ទុកអោយចៅសំណព្វរបស់គាត់ហើយ »អ្នកស្រីកាងក្ដាប់ដៃដោយការច្រណែនឬស្យា គាត់ក៏ចង់អោយកូនរបស់គាត់ក្លាយជាទាយាទម្នាក់ក្នុងត្រកូលចនដែរគាត់ខំប្រឹងណាស់ទម្រាំបានលោកចនមកចង់អោយលោកចនធ្វើអោយគាត់និងសុងហូខ្ពង់ខ្ពស់តែគ្រប់យ៉ាងខុសពីការគ្រងទុក លោកចនគ្មានអ្វីទាំងអស់សូម្បីតែសិទ្ធប្ដូរត្រកូលពួកគេទៅជាត្រកូលចនក៏គាត់មិនអាចប្ដូរបានផង ។
    « ខ្ញុំពិតជាស្អប់និងការងារដែលខ្ញុំធ្វើរាល់ថ្ងៃនេះណាស់ »គេខំប្រឹងរៀនអោយពូកែដើម្បីអោយលោកតាចនមើលឃើញគេខ្លះប៉ុន្តែគ្រប់យ៉ាងប្រៀបដូចជាខ្យល់ហោះកាត់មុខគាត់យ៉ាងអញ្ចឹង ពេលដែលគេចូលធ្វើការនៅក្នុងក្រុមហ៊ុុនគេមានឈ្មោះត្រឹមតែជាបុគ្គលិកធម្មតាម្នាក់ប៉ុណ្ណោះ ហេតុអ្វីក៏គាត់ធ្វើបែបនេះដាក់គេ?រឺមកពីគេមិនជាប់សាច់ឈាមអ្វីនិងគាត់?
     « កុំបារម្ភអីកូន ម៉ាក់និងរកវិធីអោយកូនម៉ាក់ឡើងខ្ពស់ជាងគេមិនខាន »អ្នកស្រីកាងលើកដៃទៅដាក់លើស្មាសុងហូ គាត់មិនព្រមអោយកូនរបស់គាត់នៅទាបជាងអ្នកណានោះទេកូនគាត់ត្រូវតែខ្ពស់ជាងអ្នកផ្សេង កូនរបស់គាត់និងគ្រប់គ្រងក្រុមហ៊ុនJeon Groupនៅថ្ងៃណាមួយ។
     « ហើយអ្នកដែលខ្ញុំកំចាត់មុនគេនោះគឺចន ជុងហ្គុក »សុងហូញញិមចុងមាត់ ពេលនេះគេមិនទាន់មានឥកាសតែបើឥកាសគេមកដល់ពេលណាគេនិងដណ្ដើមគ្រប់យ៉ាងពីជុងហ្គុកមិនលើកលែងសូម្បីតែឈ្មោះជាទាយាទត្រកូលចន។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now