ភាគទី24+25;ចន ហ្វីនអាណា

3.5K 205 9
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី24+25


     ពេលវេលាកាន់តែរំកឹលទៅមុខបន្តឹចម្ដងៗពេលនេះក៏គៀកនិងថ្ងៃដែលកូនរបស់ជុងហ្គុកនិងថេយ៉ុងចេញមកមើលពិភពលោកខាងក្រៅហើយដែរ បើនិយាយពីជុងហ្គុកនិងថេយ៉ុងវិញភ័យអរៗរកថាមិនត្រូវម្នាក់ៗសុទ្ធតែត្រៀមទទូលយកសមាជិកថ្មី។
     « ថេយ៍...អូនចុះមកធ្វើអី? »ជុងហ្គុកដែលទើបតែចេញពីផ្ទះបាយនោះក៏ប្រញ៉ាប់រត់មកទទូលថេយ៉ុងដែលចុះពីលើកាំជណ្ដើរយ៉ាងលឿន គេបានប្រាប់ហើយថាមិនអោយថេយ៉ុងចុះមកទេចាំគេយកទឹកដោះគោទៅអោយនៅបន្ទប់។
     « អូនមិនទាន់ចង់គេងទេជុង...អូនមិនចង់នៅបន្ទប់ »ថេយ៉ុងដើតឹចៗទៅរកសាឡុងដោយមានជុងហ្គុកជួយទប់គេមិនហ៊ានបណ្ដោយថេយ៉ុងនោះទេមុននេះពេលឃើញនាយតូចនៅលើជណ្ដើរគេភ័យលុះព្រលិងទៅហើយ។
      « ម៉ោង9ហើយណាថេយ៍ »ជុងហ្គុកយកទឹកដោះគោអោយទៅថេយ៉ុងញុាំមុននិងលើកដៃមើលនាឡិការក៏ឃើញថាម៉ោង9បាត់ទៅហើយប៉ុន្តែថេយ៉ុងនៅមិនទាន់ចង់គេងទៀត។
     « ចាំបន្តឹចទៀតទៅជុងអូនមិនទាន់ចង់គេងពិតមែន »ថេយ៉ុងព្រមទទូលទឹកដោះគោមកញុាំ គេក៏មិនដឹងដែរថាថ្ងៃនេះគេចេះតែយ៉ាងម៉េចទាំងដែលរាល់ដងស្មានេះគេទារកគេងហើយ។
      « បែបនិងក៏បាន តែ15នាទីទៀតត្រូវឡើងទៅគេង »គេមិនជំទាស់ទេតែគេក៏មិនព្រមអោយនៅយូរដែរគេចង់អោយថេយ៉ុងសម្រាកអោយបានច្រើនៗព្រឹកស្អែកនិងមិនរករឿង តែគេងមិនឆ្អែតស្អែកឡើងដឹងតែខ្លាចូលសន្ធិតហើយ។
     « ចៅហ្វាយ...អូសស...សួស្ដីអ្នកប្រុសតូច »វីនដែលទើបតែដើចូលមកខាងក្នុងគិតថាមកនិយាយរឿងខ្លះជាមួយនិងចៅហ្វាយរបស់គេតែក៏ត្រូវភ្ញាក់និងវត្តមានរបស់ចៅហ្វាយតូចរបស់គេជួបលើកនេះមិនដូចជាលើកមុនទេព្រោះថាលើកមុនគេមកក៏ឃើញថាគេងលក់។
     « ជុង?? »ថេយ៉ុងញញិមទៅវីនទាំងមិនសូវសមមុននិងងាគមកមើលជុងហ្គុករបៀបឆ្ងល់ ចង់សួរថាអ្នកដែលចូលមកនេះជាអ្នកណា?គេមិនដែលឃើញពីមុនទេនៅមកហៅគេថាចៅហ្វាយតូចថែមទៀត។
     « គេជាជំនិតបង...ហើយបងអោយគេមកសម្រាកនៅទីនេះដែរខ្លាចថាអូនកើតអីនៅពេលយប់ »គេទើបតែអោយវីនមកនៅទីនេះនៅថ្ងៃនេះទេទម្រាំតែគេមកដល់ក៏យប់ទៅហើយ ក៏មិនប្លែកដែលថេយ៉ុងមិនស្គាល់វីនដែរ គេអោយវីនមកនៅទីនេះព្រោះតែគេបារម្ភពីថេយ៉ុងយប់ព្រលប់ទៅមានរឿងអ្វីទៅនិងបានជួយគ្នា។
     « មែនហើយចៅហ្វាយតូចខ្ញុំគឺហាន រ៉ូវីន »វីនអោនមុខចុះបន្តឹចណែនាំខ្លួនប៉ុន្តែពេលនេះគេរំភើបណាស់និយាយស្ទើរតែមិនចេញពេលបាននិយាយដោយផ្ទាល់ជាមួយចៅហ្វាយតូចរបស់គេបែបនេះ គេធ្លាប់ឃើញតែក្នុងរូបជួបផ្ទាល់បានម្ដងនោះចៅហ្វាយតូចរបស់គេគេងលក់បាត់ទៅហើយតែលើកនេះបានជួបបាននិយាយផ្ទាល់តែម្ដង។ចៅហ្វាយតូចរបស់គេស្អាតក៏ស្អាត គូរអោយស្រលាញ់បែបនេះទេតើទើបអាចឆក់យកបេះដូងចៅហ្វាយរបស់គេបាន។
     « បងគូរតែមកណែនាំអោយខ្ញុំស្គាល់លឿនជាងនេះ »ថេយ៉ុងញញិមដាក់វីនប៉ុន្តែគេនិយាយជាការពិត វីនគូរតែមកណែនាំអោយគេស្គាល់លឿនជាងនេះនិងបានគ្នានិយាយលេងផង។
     « ខ្ញុំក៏ចង់មកដែរអ្នកប្រុសតូចតែ...»វីនដៀងភ្នែកទៅមើលជុងហ្គុកដែលកំពុងតែសម្លក់មកគេស្រាប់ គេក៏ចង់មកដែរតែចៅហ្វាយគេមិនអោយមកហួងហែងមិនចង់អោយថេយ៉ុងក្បែរអ្នកណាទេ ឃើញទេគ្រាន់តែគេណែនាំខ្លួនអោយអ្នកប្រុសតូចគេស្គាល់បន្តឹចចៅហ្វាយគេដូចចង់ហែកគេទាំងរស់ទៅហើយ។
     « ជុង...»ថេយ៉ុងបែមកក្ដឹចស្មាជុងហ្គុកបន្តឹចគេទើបតែចាប់អារម្មណ៍ថាជុងហ្គុកសម្លក់វីនពេលដែលវីនដៀងភ្នែកមើលនេះឯង តែមានឯណាជុងហ្គុករំអ៊ួយភ្លែតតែម្ដង។
     « ថេយ៍បងឈឺណា »នាយក្រាសពេបមាត់តឹចៗយ៉ាងគូរអោយស្រលាញ់ដាក់ថេយ៉ុងយ៉ាងគូរអោយស្រលាញ់ដូចជា
ក្មេងប្រុសទន់ខ្សោយចង់ទាមទារកយ៉ុត្តិធម៌យ៉ាងអញ្ចឹង។
     « អូៗ...អូនសុំទោស »ថេយ៉ុងឃើញបែបនេះខំទប់សម្លេងសើចហើយក៏ទាញជុងហ្គុកមកអោបអង្អែលក្បាលនាយថ្នមៗដូចជាកំពុងតែលួងលោមក្មេងយ៉ាងអញ្ចឹង។
     « ប៉ាតូចកូនឈប់ស្រលាញ់ប៉ាហើយថាល់ថ្ងៃនិងធ្វើបាបរាងកាយប៉ាណាស់ »រំអួយដាក់ប្រពន្ធមិនគ្រប់ទៅទួលពិតប្រាប់កូននៅក្នុងពោះបន្ថែមដូចជាខ្លួនឯងគូរអោយអាណិតណាស់អញ្ចឹង។
     « នេះរឺចៅហ្វាយខ្ញុំ? »វីនលើកដៃរឹតទ្រូងខ្លួនឯងតឹចៗទាំងនិកស្មានមិនដល់ ចៅហ្វាយរបស់គេដែលធ្លាប់តែជាមនុស្សមុឺងម៉ាត់ម៉ត់ចត់ឈាមត្រជាក់ប៉ុន្តែក៏ប្រែជាកូនទន្សាយយ៉ាងស្លូតបូតពេលនៅក្បែរចៅហ្វាយតូចរបស់គេ មិនមែនប្ដូរធម្មតាទេគឺប្ដូរទាំងស្រុសតែម្ដង។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now