ភាគទី34;ហេតុអ្វីគ្រប់គ្នាដែលចូលមករកបងមិនមែនជាអូន?

3K 202 6
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី34

     ធម្មតាមនុស្សដូចជាគីម ថេយ៉ុងមិនដែលចាញ់អ្នកណាស្រាប់ទៅហើយហ៊ាននិយាយហ៊ានធ្វើទើបគ្រប់គ្នាតែងតែខ្លាចញញើតគេសូម្បីតែគ្រូដែលនៅក្នុងសាលានេះទាំងមូលក៏មិនហ៊ានជាមួយនិងគេ ចុះស្រីម្នាក់នេះជាអ្នកណាគេបាត់ទៅឈឹតមួយឆ្នាំសោះមកវិញចង់ឡើងចាងជាមួយគេមែនទេ?ងាយពេកទេដឹង?
     « យ៉ាងម៉េចហើយ? »នាយតូចលើកចញ្ចើមសួរទាំងញញិមចុងមាត់ ម៉េចមិនខ្លាំងទៀតទៅ?មុននេះក្រែងឡើងចាងណាស់មែនទេ?
     « ឆើសស....»ចុងក្រោយគីរ៉ាក៏ត្រូវដាក់ដៃចុះគ្រលាស់សក់ដើចេញទៅបាត់ទាំងការអាម៉ាស់ចំពោះសិស្សដែលនៅទីនេះ លេងសើចអ្វីនាងក៏ញញើតនិងថេយ៉ុងដែរគ្រាន់តែនាងមិនសូវជាបញ្ចេញខ្លាំងប៉ុណ្ណោះ។
     « លោកបង អញ្ជើញអង្គុយ »ហេនរីដែលជាកូនចៅដែលថេយ៉ុងទុកចិត្តជាងគេរឺអាចហៅបានថាជាជំនិតនោះក៏អញ្ជើញអោយបងធំរបស់ខ្លួនចូលអង្គុយ។
      « ទៅយកអារហារមក »នាយតូចដាក់ខ្លួនអង្គុយមុននិងងាគទៅប្រាប់ហេនរីអោយទៅយកអារហារ ហេនរីក៏ប្រញ៉ាប់ទៅភ្លាមរឿងអារហារគេដឹងថាបងធំគេញុាំបែបណាហើយមិនចាំបាច់ប្រាប់ច្រើននោះទេហើយក៏មិនចាំបាច់ឈរតម្រង់នោះដែរអ្នកនៅទីនោះគ្រាន់តែឃើញហេនរីក៏ញែកផ្លូវអោយទៅខាងមុខទៅហើយ។
     ក្រោយពីបញ្ចប់ម៉ោងរៀននៅសាលាថេយ៉ុងក៏បើកឡានត្រឡប់ទៅCondoវិញភ្នែកក៏លួចមើលកញ្ចក់ខាងក្រោយជាញិកញាប់ ឡានអង្គរក្សប៉ារបស់គេតាមគេជាប់តែម្ដងទៅណាក៏មិនបានដែរ។ ចូលមកដល់ក្នុងCondoភ្លាមភាពកាចឆ្នាស់ក៏រលាយគ្មានសល់បន្សល់ទុកត្រឹមតែទឹកភ្នែកប៉ុណ្ណោះ គេហត់និងធ្វើរឹងមុាំទាំងកំពុងទន់ខ្សោយខ្លាំងណាស់។
     « ហុិកៗ...ជុងអូននិកបង »នាយតូចទម្លាក់ខ្លួនអង្គុយក្បែរជើងគ្រែជ្រុបមុខនិងក្បាលជង្គង់ស្រែកយំខ្លាំងៗទាំងការឈឺចាប់និងនិកនា និកណាស់ចង់លឺសម្លេងចង់អោបដូចមុន ព្រឹកឡើងចង់បើកភ្នែកឡើងឃើញជុងហ្គុកដូចមុនចង់បានស្នាមថើបពេលព្រឹក...និកគ្រប់សព្វទាំងអស់។
     « បងនិងកូនយ៉ាងម៉េចហើយជុង? »ពេលនេះគេនៅឆ្ងាយសែនឆ្ងាយក៏មិនអាចត្រឡប់ទៅវិញបានមានតែពាក្យថាទ្រាំ ហើយក៏ចង់ដឹងថាជុងហ្គុកនិងកូនយ៉ាងម៉េចទៅហើយ ឃ្លាតពីគេតើមានយំរឺអត់?ជុងហ្គុកប្រាកដជាហត់ណាស់ហើយនៅមានរឿងគ្រួសាររបស់គេទៀត។
     « ចាំអូនណាជុង...អូននិងត្រឡប់ទៅវិញ ហ្វីនក៏ដូចគ្នាចាំប៉ាតូចណាកូនប៉ានិងត្រឡប់ទៅរកកូនវិញ »គ្មានអ្វីក្រៅពីពាក្យថាចាំត្រូវតែរងចាំការជួបជុំការវិលត្រឡប់ទៅវិញ មិនយូរនោះទេគេនិងត្រឡប់ទៅវិញហើយ។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now