ភាគទី50;ប៉ាក្មេក

4.2K 188 4
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី50


      ឃើញភាពផ្អែមល្ហែមរបស់ពួកគេទាំងពីរហើយធ្វើអោយអ្នកបម្រើរនៅក្បែរនោះនាំគ្នាអិមអៀនមុខក្រហមអស់ទៅហើយ វាជារឿងដែលនិកស្មានមិនដល់អ្នកប្រុសតូចដែលធ្លាប់តែដើលេងមិនដែលចូលផ្ទះជាបងធំក្នុងក្រុមអ្នកលេងមិនដែលចេះស្រលាញ់មិនដែលចេះខ្វល់ខ្វាយពីអ្នកណាប៉ុន្តែពេលនេះក៏ប្រែគ្រប់យ៉ាង ក្លាយទៅជាមនុស្សដែលទន់ភ្លន់ផ្អែមល្ហែមហើយក៏កក់ក្ដៅចេះយកចិត្តទុកដាក់គ្រាន់តែថាសម្រាប់តែមនុស្សដែលគេស្រលាញ់ម្នាក់តែប៉ុណ្ណោះ។
     « ឯងបែបនេះតាំងពីពេលណា? »លោកតាចនធ្វើមុខឆ្ងល់ៗ តាំងតែពីដើមមកគាត់មិនដែលឃើញជុងហ្គុកបែបនេះជាមួយអ្នកណាទេប៉ុន្តែនៅជាមួយថេយ៉ុងដូចជាកូនទន្សាយស្ដាប់បង្គាប់ម្ចាស់យ៉ាងអញ្ចឹង។
      « ខ្ញុំបែបនេះយូរហើយ »គេបែបនេះតាំងតែពីបានជួបថេយ៉ុងមកម្លេះ គ្រាន់តែថាជាមួយអ្នកផ្សេងគេមិនមែនបែបនេះ។
      « ជុំគ្នាល្អណាស់ »លោកចនដែលទើបតែចុះមកជាមួយចៅស្រីបណ្ដូលចិត្តនោះនោះក៏និយាយឡើង ទាក់ទាញចំណាប់អារម្មណ៍អោយជុងហ្គុកនិងថេយ៉ុងបែទៅមើល។
      « អោយហ្វីនមកខ្ញុំមក...ប៉ា »ពិភពលោកហាក់ម្បីជាស្កុបលែងដំណើរការពេលលឺពាក្យថាប៉ាចេញពីមាត់របស់ជុងហ្គុក ជុងហ្គុកខានហៅគាត់ថាប៉ាយូរមកប៉ុណ្ណាហើយ?វាច្រើនឆ្នាំរហូតដល់គាត់ចាំលែងបានទៅហើយ ចំណែកឯថេយ៉ុងមានតែញញិមសប្បាយចិត្តប៉ុណ្ណោះ។
      « កូនហៅប៉ាថាយ៉ាងម៉េច? »គាត់ពិតជាចង់លឺម្ដងទៀតខ្លាំងណាស់ចិត្តរំភើបហួសថ្លែង រំភើបជាងកាលពីជុងហ្គុកនៅតូចហើយហៅគាត់ថាប៉ាជាលើកដំបូងទៅទៀត។
       « ខ្ញុំហៅប៉ាខុសមែនទេ? »ជុងហ្គុកញញិមដាក់គាត់ធ្វើអោយលោកចនរំភើបស្ទើរស្រក់ទឹកភ្នែក ទំនាក់ទំនងប៉ាកូនរបស់ពួកគេទាំងពីរបានបែកបាក់មកយូរហើយភ្លាមៗបែបនេះពេកធ្វើអោយគាត់រំភើបរហូតដល់និយាយអ្វីមិនចង់ចេញ។
     « ត្រូវ...ត្រូវហើយកូនគឺជាប៉ា »លោកចនដាក់ហ្វីនអាណាចុះទៅអោយថេយ៉ុងមុននិងចូលទៅអោបកូនប្រុសរបស់គាត់ទីបំផុតទំនាក់ទំនងប៉ាកូននេះក៏ប្រែមកជាល្អវិញ លោកតាចន ថេយ៉ុងនិងហ្វីនអាណាគ្មានអ្វីក្រៅពីញញិមសប្បាយចិត្តហើយក៏រំភើបពេលដែលឃើញបែបនេះ ស្ដាយណាស់ដែលគ្មានវត្តមានអ្នកស្រីចននៅទីនេះប៉ុន្តែមិនថ្វីទេពួកគេនិងចាប់ផ្ដើមសារជាថ្មីទោះបីជាគ្មានវត្តមានរបស់គាត់ប៉ុន្តែពួកគេនិងចងចាំគាត់។ សកម្មភាពទាំងនេះធ្វើអោយអ្នកដែលមើលមកពីខាងលើមានការខ្នើសចិត្តខឹងចិត្តមិនតឹចនោះទេ បើពីរអ្នកប៉ាកូនគេត្រូវគ្នាវិញ ចុះគាត់និងកូនប្រុសវិញនោះ?មិនបានទេគាត់ត្រូវតែធ្វើអ្វីម៉្យាង មិនអាចអោយគ្រប់យ៉ាងក្លាយជាបែបនេះទេ។
_____
      នៅពេលថ្ងៃត្រង់ថេយ៉ុងបានសុំជុងហ្គុកមកលេងជីនប៉ុន្តែអ្វីដែលគេភ្ញាក់ផ្អើលនោះគឺជុងហ្គុកបានប្រាប់គេថាពេលនេះជីនមិនបាននៅផ្ទះចាស់ទៀតនោះទេប៉ុន្តែគេបានរៀបការចូលមកនៅក្នុងភូមិគ្រិះគីមរបស់ណាមជួនហើយ។ មុនដំបូងពេលដែលសុំជុងហ្គុកនោះគេចង់តាមមកជាមួយដែរប៉ុន្តែថេយ៉ុងមិនអោយមកព្រោះអោយនៅមើលហ្វីននៅឯវិមាន។
      « លោកមករកអ្នកណាដែរ? »គ្រាន់តែឈានជើងចូលមកក្នុងភូមិគ្រិះភ្លាមក៏មានអ្នកមកសួរនាំបាត់ទៅហើយ នេះដោយសារតែគេជាមនុស្សប្លែកមុខ។
     « គឺខ្ញុំ...»
      « អ្នកណាមករក...ថេ ថេយ៉ុង »នាយតូចមិនទាន់បានឆ្លើយផងជីនដែលទើបតែចេញពីផ្ទះបាយនោះក៏ចូលមកសួរតែក៏ត្រូវគាំងមួយកន្លែងពេលឃើញអ្នកជាមិត្តដែលបែកគ្នារាប់ឆ្នាំឈរនៅចំពោះមុខគេ តើនេះគេមិនបានយល់សប្ដឍិទេមែនទេ?
      « គឺយើងណាឯង ...និកឯងណាស់ »ថេយ៉ុងរត់ចូលទៅអោបជីនស្របពេលដែលជីនរត់មកអោបគេវិញដូចគ្នា ពួកគេបែកគ្នាខានដឹងដំណឹងពីគ្នាយូតហើយក៏ពិតមែនប៉ុន្តែក្ដីស្រលាញ់និងការនិកនាមិនដែលរលុបនោះទេ។
      « ថេយ៍ឯងមកវិញពីពេលណា? »ពេលលែងចេញពីការអោបទើបជីនចាប់ផ្ដើមសួរនាំ មើលចុះឃ្លាតទៅបីឆ្នាំមកវិញស្អាតជាងមុនទៅទៀត។
      « យើងមកបានប៉ុន្មានថ្ងៃហើយ »ពួកគេបន្តនិយាយគ្នាលេងនិងសួរនាំគ្នា ជីនក៏បានណែនាំថេយ៉ុងអោយទៅប៉ាម៉ាក់ក្មេកនិងណាមជួនស្គាល់ដូចគ្នា កុំភ្លេចណាថាណាមជះនស្គាល់តែឈ្មោះនិងមុខថេយ៉ុងនៅក្នុងរូបពេលជុងហ្គុកប្រាប់ទេប៉ុន្តែមិនដែលជួបផ្ទាល់សូម្បីតែម្ដងចំណែកជេហូបក៏ដូចគ្នា តែគូរអោយស្ដាយជេហូបឡើងទៅមើលការងារនៅជប៉ុនបាត់ហើយ1សប្ដាហ៍ទៀតទើបមកវិញ។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now