ភាគទី37;ពេលណាប៉ាតូចត្រឡប់មកវិញ?

3.3K 229 14
                                    


រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី37


     គេដឹងថាពត៌មានល្បីថ្នាក់នេះថេយ៉ុងប្រាកដជាដឹងគ្រាន់តែមិនអាចទាក់ទងមកគេ គ្រាន់តែពាក្យដែលគេសរសេរថានៅលីវមួយម៉ាត់ក៏គេបារមុភខ្លាចថាថេយ៉ុងអន់ចិត្តខ្លាចថាថេយ៉ុងយល់ច្រឡំនិងគេដែរ។
     ជុងហ្គុកមិនបានញុាំអារហារជាមួយនិងអ្នកផ្ទះទេគេអោយអ្នកបម្រើយកអារហារមកទុកអោយគេនៅមុខបន្ទប់ចំណែកឯកូនគេយកមកបន្ទប់តាំងពីមកដល់វិមានដំបូងម្លេះគេមិនចង់ទុកកូនអោយនៅលេងខាងក្រោមយូរប៉ុន្មានទេ។
     « ហ្វីនគិតថាប៉ាតូចយល់ច្រឡំមកលើប៉ាដែរទេ? »គេនៅតែមិនអស់ចិត្តនិងរឿងនោះរហូតដល់ពេលនេះហើយនៅយកមកសួរកូនបន្ថែមទៀត ទាំងដែលហ្វីនបានត្រឹមតែបើកភ្នែកភ្លិះៗមើលមកគេចង់និយាយអ្វីក៏មិនបាន។
     « ប៉ាតូចរបស់កូនប្រាកដជាអន់ចិត្តនិងប៉ាហើយ »ជុងហ្គុកដើទៅមកៗនិយាយផងដើផងឡើងកូនគេងលក់នៅលើគ្រែទាំងមិនដឹងខ្លួន មិនចាំបាច់រញ៉េរញ៉ៃច្រើនទេមើលប៉ាគេដើទៅមកៗរអ៊ូចុះឡើងគេងលក់បាត់មាត់ឈឹង។
    គេមិនដឹងថាធ្វើបែបណាបើបកស្រាយតាមបណ្ដាញសង្គមមិនគិតថាលើសពេកទេមែនទេ?គេមិនមែនជាតារាទេគេគ្រាន់តែចង់អោយថេយ៉ុងអាចដឹងអាចលឺពីសកម្មភាពគេប៉ុណ្ណោះ មានតែអោយពេលវេលាជាអ្នកបង្ហាញចំណែកគេបានត្រឹមតែចាំ។ ជុងហ្គុកមិនបានអោយកូនគេងនៅលើអង្រិងទៀតទេបើបានជាជ្រុលគេងនៅលើគ្រែហើយអោយគេងនៅលើគ្រែតែម្ដងទៅគេគ្រាន់តែយកខ្នើយអោបតូចៗតុក្កតាមកដាក់សងខាងកូន។
     តើអ្នកគិតថាពេលវេលាដើលឿនដែរទេ?បើយើងរងចាំថ្ងៃណាមួយវាប្រាកដជាយូរណាស់ប៉ុន្តែបើក្រឡេកមកមើលពេលវេលាមុនៗទើបអាចដឹងថាពេលវេលាពិតជាដើលឿនខ្លាំងណាស់។ ពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែឈានចូលមកទៅជាឆ្នាំរហូតដល់ពេលនេះហ្វីនអាណាមានអាយុ3ឆ្នាំបាត់ទៅហើយ រយៈពេលបីឆ្នាំដែលនាងតូចហ្វីនអាណារស់នៅក្រោមការមើលថែរបស់លោកប៉ាវ័យក្មេង។ ជុងហ្គុកបានមើលថែកូនស្រីបានយ៉ាងល្អផ្គាប់ចិត្តគ្រប់បែបយ៉ាងមិនថាកូនចង់បានអ្វីក៏ដោយហើយក៏មិនដែលហ៊ានសូម្បីតែប្រើសម្ដីធ្ងន់ដាក់កូនរាល់ថ្ងៃនេះស្រមោចវាលើក៏មិនបានផងថ្នមលើសកែវភ្នែកទៅទៀត ជុងហ្គុកបានចំណាយពេលធ្វើការតឹចជាងពេលមើលកូនគេសុខចិត្តលើកការងារទៅធ្វើនៅពេលយប់អោយតែអាចនៅមើលថែកូនបាន គេខ្លាចថាកូនខ្វះភាពកក់ក្ដៅមិនចង់អោយកូនមានអារម្មណ៍ឯកាដូចជាគេកាលពីនៅក្មេងនោះទេ បើនិយាយពីហ្វីនអាណាវិញនាងទើបតែបីឆ្នាំក៏ពិតមែនតែនាងស្អាតខ្លាំងណាស់ប៉ាក៏ស្អាតប៉ាតូចក៏ស្អាតរឿងអ្វីថានាងមិនកាត់ទៅតាមនោះ រាល់ថ្ងៃនេះនាងប្រៀបដូចជាកែវភ្នែករបស់ត្រកូលចនយ៉ាងអញ្ចឹង ចំណែកចរិកវិញ....
      « អាយយយ....»នាងតូចស្រែកឡើងខ្លាំងៗកន្ត្រំជើងទាំងមិនសុខចិត្តពេលឃើញថាតុក្កតាសំណព្វចិត្តរបស់នាងត្រូវបានសើមដោយទឹក។ មុននេះបានមកលេងជាមួយតុក្កតាតាតាតានៅនៅលើសាឡុងបន្ទប់ទទូលភ្ញៀវដើម្បីរងចាំលោកប៉ាត្រឡប់មកពីធ្វើការវិញ តែដោយសារនាងឃើញផ្ការីកនៅសួនទើបនាងទុកតុក្កតានៅលើសាឡុងហើយរត់ទៅបេះផ្កាពេលមកវិញក៏ឃើញថាតុក្កតាជោគដោយទឹកបាត់ទៅហើយ។
     « អ្នកណាជាអ្នកធ្វើ? »នាងតូចលើកតុក្កតាសើមនោះមកអោបជាប់ទ្រូងទាំងមិនសុខចិត្ត អ្នកណាហ៊ានធ្វើអោយតុក្កតាដែលប៉ាតូចរបស់នាងអោយសើមបែបនេះ?
     « គឺយើងគ្រាន់តែកំពប់ទឹកដាក់បន្តឹចប៉ុណ្ណោះ...ធ្វើដូចរឿងធំណាស់អញ្ចឹង »អ្នកស្រីកាងដើចូលមក ប៉ុន្តែពាក្យដែលគាត់និយាយខុសពីការពិតព្រោះគាត់មានចេទនាយកទឹកមកចាក់លើតុក្កតានោះ មានហេតុផលអ្វីដែលគាត់ត្រូវខ្លាចកូនក្មេងនោះ?មិនអាចទេ។
     ប្រាវវ...នាងតូចគ្រវាសកែវទឹកដែលនៅលើតុមូលនោះអោយជ្រុះបែកខ្ចាយនៅលើការ៉ូ និងមើលទៅអ្នកស្រីកាងទាំងខឹងក្រោធ គិតថានាងមិនដឹងមែនទេថាអ្នកស្រីកាងនិងកូនរបស់គាត់តែងតែចង់ធ្វើបាបនាងនិងប៉ា?គិតថានាងមិនដឹងមែនទេថាស្រីចំណាស់ម្នាក់នេះចង់ធ្វើបាបគេ? សម្លេងបែកកែវមុននេះនាំអោយអ្នកបម្រើចេញមកមើលរួមទាំងលោកចននិងលោកតាចនផងដែរ គាត់មកមើលខ្លាចថាមានរឿងអ្វីហើយក៏មានពិតមែនព្រោះពេលនេះចៅស្រីរបស់គាត់កំពុងតែសម្លឹងសម្លក់អ្នកស្រីកាង។
     « មានរឿងអីចៅហ្វីន? »លោកចនបន្ទន់ជង្គង់បន្តឹចសួរទៅចៅស្រីដែលគិតតែពីឈរដោយទឹកមុខស្មើធេង ពេលដែលគេខឹងចរិកគេមិនខុសពីជុងហ្គុកនោះទេគ្មានខុសសូម្បីតែបន្តឹច។
     « គឺគាត់ធ្វើអោយតុក្កតាចៅទទឹក »ហ្វីនអាណាងាគមកមើលលោកចនវិញដែលត្រូវជាតាវិញម្ដង មុននិងលើកតុក្កតាដែលនាងអោបនោះអោយគាត់មើល។
     « ចាំតាអោយគេយកវាទៅហាលអោយចៅល្អទេ? »លោកចនញញិមបន្តឹចអង្អែលសក់ទន់រលោងរបស់ចៅស្រីជាទីស្រលាញ់ ។
     « គាត់ត្រូវតែយកវាទៅហាលអោយចៅ »ហ្វីនអាណាចង់សម្ដៅដល់អ្នកស្រីកាង អ្នកណាអ្នកធ្វើអ្នកនោះត្រូវទទូលខុសត្រូវទោះបីនាងត្រឹមតែជាក្មេងស្រីម្នាក់អាយុ3ឆ្នាំក៏ដោយក៏នាងដឹងថាអ្វីខុសអ្វីត្រូវដែរ។
     « នៅឈរធ្វើអីទៀត ម៉េចមិនធ្វើតាមដែលចៅយើងប្រាប់? »លោកតាចនមើលទៅអ្នកស្រីកាងដែលគិតតែពីឈរទ្រិង អ្វីដែលចៅគាត់ចង់បានគាត់និងអោយដោយមិនខ្វល់ពីអ្វីទាំងអស់ គ្រប់គ្នាតែងតែទម្រើសតាមចិត្តនាងតូចជាពិសេសគឺជុងហ្គុកតែម្ដង។ ឯអ្នកស្រីកាងធ្វើអ្វីមិនបានរិតតែមិនហ៊ាននិយាយអ្វីមានតែធ្វើតាមអ្វីដែលហ្វីនអាណាចង់បានប៉ុណ្ណោះ។
     នេះហើយជាចរិករបស់ចន ហ្វីនអាណា នាងទើបតែអាយុ3ឆ្នាំក៏ពិតមែនប៉ុន្តែនាងឆ្លាតខ្លាំងណាស់ពាក្យសម្ដីរបស់នាងដូចជាមនុស្សធំយ៉ាងអញ្ចឹង នាងរស់នៅក្នុងវិមានប្រៀបដូចជាព្រះនាងម្ចាស់នាងចង់បានអ្វីគឺត្រូវតែបានគ្មានអ្នកណាហ៊ានជំទាស់នាងនោះទេ គ្រប់គ្នាតែងតែធ្វើតាមអ្វីដែលនាងចង់បាន នាងតូចមានចរិកកាចឆ្នាស់តាំងពីដំបូងមិនដឹងថាកាត់តាមជុងហ្គុករឺក៏ថេយ៉ុងអោយប្រាកដទេគឺបានទាំងពីរតែម្ដងជាពិសេសគឺពេលនាងខឹងដូចជាជុងហ្គុកកុបពីយ៉ាងអញ្ចឹង។ ឃើញនាងបែបនេះក៏ពិតមែនតែនាងស្ដាប់សម្ដីណាស់ហើយក៏គ្មានពីសពុលដែរអាចថានេះជាអ្វីដែលលោកប៉ាបានបង្រៀននាង នាងមិនដែលទាមទាអ្វីដែលហួសកំណត់ក៏មិនចូលចិត្តអោយអ្នកណាបញ្ជោ មិនរឹងទទឹងហើយក៏មិនមានះគ្រាន់តែនាងរស់នៅលាក់ឈ្មោះលាក់មុខពីសង្គមគ្មានអ្នកណាម្នាក់ដឹងថានាងជាសមាជិកត្រកូលចននោះទេ។
     កាត់មកមើលក្នុងofficeធំទូលាយនេះវិញម្ដងក៏ឃើញថាមានកម្លោះកូនមួយវ័យ25ឆ្នាំកំពុងតែអង្គុយធ្វើការងារយ៉ាងផ្ចឹតផ្ចង់មើលហើយកាន់តែសង្ហាលើសដើម។
     « ហ្ហិមម...»ជុងហ្គុកផ្អែកខ្នងនិងតុធ្វើការទាំងដកដង្ហើមធំដោយការនឿយណាយតែភ្នែកក៏គ្រវាសទៅចំរូបថតរបស់ថេយ៉ុងដែលនាយយកមកទុកមើលមុននេះ។
     « 3ឆ្នាំហើយថេយ៍ »ជុងហ្គុកលើករូបថតនោះមកមើលនិងលើកដៃទៅអង្អែលលើវាថ្នមៗ 3ឆ្នាំហើយដែលថេយ៉ុងទៅចោលគេនិងកូនទុកអោយគេនិងកូនរស់នៅតែលតោល 3ឆ្នាំហើយដែលគេរស់នៅពិបាកជាងស្លាប់រស់នៅរងចាំមនុស្សម្នាក់ទាំងមិនដឹងថាគេនិងវិលត្រឡប់មកវិញរឺក៏អត់ បីឆ្នាំមកនេះតើមានថ្ងៃណាដែលគេមិននិកមិនគិតដល់ថេយ៉ុងនោះ?ថ្ងៃណាដែលថាគេមិនលួចយំ គេទន់ខ្សោយណាស់មែនទេ?មែនហើយគេទន់ខ្សោយសម្រាប់តែរឿងនេះមួយទេ គេទប់ទឹកភ្នែកមិនដែលជាប់ឡើយពេលដែលនិកដល់ថេយ៉ុង។
      រយៈពេល3ឆ្នាំមកនេះមានរឿងច្រើនណាស់កើតឡើងចំពោះគេនិងកូន បើនិយាយពីរឿងចុះផ្សាយពីគេវិញណាមិនដែលលុះមួយថ្ងៃ គេចាំមិនអស់ទេថាយកគេទៅសង្ស័យថាមានទំនាក់ទំនងជាមួយនិងអ្នកណាខ្លះបើនិយាយពីរឿងនេះវាសុាំទៅហើយ លើសពីនិងនៅមានអ្នកខ្លះមកប្រគល់ខ្លួនអោយគេដល់កន្លែងក៏មានកុំថាឡើយប៉ះមុខក៏គេមិនមើលផង គេមិនដែលខ្វល់ពីណាអ្នកណាក្រៅពីរងចាំថេយ៉ុងត្រឡប់មកវិញ។ នៅពេលថ្ងៃត្រង់គេក៏ចេញពីក្រុមហ៊ុនដើម្បីទៅញុាំបាយជាមួយកូនសម្រាប់កូនរបស់គេទោះបីជារវល់ប៉ុណ្ណាក៏ឆ្លៀតបានញុាំបាយជាមួយគ្នាដែរ។
     « លោកប៉ា »គ្រាន់តែវីនបើកទ្វាឡានអោយគេភ្លាមសម្លេងស្រែកហៅរបស់កូនស្រីបន្លឺឡើងបាត់ទៅហើយ ហ្វីនអាណារត់ចេញមកពីវិមានហក់ទៅអោបលោកប៉ាជាទីស្រលាញ់ដែលកំពុងតែលាដៃចាំគេចូលមកអោបរួចជាស្រេច។
     « កូនឃ្លានហើយរឺនៅ? »ជុងហ្គុកលើកពរកូនស្រីចូលទៅខាងក្នុងដោយឆ្លៀតសួរនាំ គេមករាងជ្រេរម៉ោងបន្តឹចហើយព្រោះថាផ្លូវស្ទះ ហើយគេដឹងថាកូនប្រាកដជាចាំផ្លូវគេមកញុាំបាយថ្ងៃត្រង់ជាមិនខាន។
     « ហ្វីនមិនឃ្លានទេ...លោកតាបានអោយហ្វីនញុាំនំរួចហើយ »ហ្វីនអាណាអោបក.លោកប៉ាវ័យក្មេងជាប់មុននិងញញិមបញ្ចេញធ្មេញយ៉ាងគូរអោយស្រលាញ់ តាមធម្មតាគេមិនមែនជាមនុស្សល្មោភញុាំស្រាប់ហើយបាននំតែបន្តឹចចាំល្ងាចញុាំបាយតែម្ដងក៏បានតែជុងហ្គុកឯណាទៅព្រមនោះ គេខ្លាចកូនឈឺ។
     « កុំញុាំនំច្រើនពេកប្រយ័ត្នក្ដៅខ្លួន »គេចេះតែបារម្ភសព្វគ្រប់ រឿងចំណីអារហាររបស់កូនគេគិតល្អឹតល្អន់ណាស់មិនចេះតែបណ្ដោយផ្ដេសផ្ដាសទេទើបកូនរបស់គេមានសុខភាពរិងមុាំបែបនេះ ឃើញហ្វីនអាណាបែបនេះមែនតែនាងតូចមិនងាយនិងឈឺនោះទេ។
     « ហ្វីនមិនញុាំនំច្រើនទៀតទេ »ឃើញទេថានាងស្ដាប់បង្គាប់ប៉ុណ្ណា? តែលោកប៉ាហាមហើយនាងក៏មិនធ្វើដែរគ្រាន់តែថានាងស្ដាប់តែលោកប៉ានាងម្នាក់ទេហើយក៏មិនមែននាងស្ដាប់គ្រប់រឿងដែរ ពេលខ្លះនាងខូចមិនអន់ដែរអាចរិកនេះបានមកពីប៉ាតូចជាទីស្រលាញ់របស់នាង។
     ជុងហ្គុកនាំកូនទៅអង្គុយនៅតុអារហារ សម្រាប់អារហារថ្ងៃត្រង់គេញុាំតែពីរនាក់ប៉ាកូនទេចំណែកអ្នកផ្សេងទៀតគេចេញទៅខាងក្រៅហើយពេលខ្លះក៏មានលោកតាចនចូលរួមញុាំជាមួយដែរ។
     « លោកប៉ា..ពេលណាប៉ាតូចត្រឡប់មកវិញ? »កំពុងតែញុាំសុខៗហ្វីនអាណាស្រាប់តែងើបមុខមកសួរលោកប៉ា ប៉ុន្តែនេះជាអ្វីដែលនាងចង់ដឹងរាល់ដងនាងបានត្រឹមតែមើលរូបថតប៉ាតូចរបស់នាងប៉ុណ្ណោះ ពេលខ្លះមើលហើយចង់ជួបប៉ាតូចខ្លាំងពេកយំក៏មាន។
     «....»ជុងហ្គុកគាំងភ្លិកនិងសំណួរនេះ គេមិនដឹងថាគូរប្រាប់កូនបែបណាទេព្រោះគេក៏មិនដឹងដូចគ្នាគេរងចាំគ្រប់ពេលប៉ុន្តែមិនដែលឃើញស្រមោលថេយ៉ុងឡើយ សូម្បីតែទាក់ទងមកលេងក៏មិនដែលដែរក្នុងរយៈពេល3ឆ្នាំមកនេះ មិនដឹងថាថេយ៉ុងសុខទុក្ខយ៉ាងណាទេគិតហើយធ្វើអោយគេកាន់តែបារម្ភហើយក៏និកកាន់តែខ្លាំង ពេលខ្លះគេត្រូវធ្វើជារិងមុាំលួងកូនពេលដែលកូននិកដល់ប៉ាតូចតែពេលគេយំនិកដល់ថេយ៉ុងគ្មានអ្នកណាលួងគេឡើយ គេបានត្រឹមតែលួចយំម្នាក់ឯងប៉ុណ្ណោញរឹតតែមិនអាចបង្ហាញភាពទន់ខ្សោយអោយអ្នកណាឃើញជាពិសេសពីរនាក់ម្ដាយកូននោះ។


សូមរងចាំភាគបន្ត...💜🙏🏻

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now