ភាគទី31;ក្មេងម្នាក់នេះជាអ្នកណា?

3.3K 217 9
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី31


     ថេយ៉ុងត្រូវធ្វើដំណើរទៅកាន់ព្រលានយន្តហោះដោយមានអង្គរក្សតាមមិនតឹចជាង30នាក់ទេម្ដងនេះកុំសង្ឈឹមថាអាចរកវិធីរត់ចេញបាននោះថេយ៉ុងទៅណាក៏ពួកគេទៅតាមដែរ ប៉ារបស់គេបានផ្ដាច់ទំនាក់ទំនងគ្រប់យ៉ាងមិនអោយគេលួចទាក់ទងទៅអ្នកណាឡើយ ទូរស័ព្ទរបស់គេក៏ពិតមែនតែពេលដែលគេនិយាយទូរស័ព្ទជាមួយអ្នកណាគាត់ដឹងទាំងអស់គាត់ក៏បានបញ្ជាក់ហើយដែរថាគេនិងគ្មានសេរីភាពទៀតទេសូម្បីតែទៅរៀនក៏មានអង្គរក្សដើតាមចាំរាយការនិងហាមគ្រប់សកម្មភាពដែរ បើបែបនេះគេមានសង្ឈឹមអ្វីអាចទាក់ទងទៅរកជុងហ្គុកបាន?
     « លាហើយជុង...តែអូននិងត្រឡប់មករកបងនៅថ្ងៃណាមួយ»ថេយ៉ុងនិយាយឡើងក្នុងចិត្តទាំងដែលពេលនេះគេកំពុងតែស្ថឹតនៅក្នុយន្តហោះ គេលាពេលនេះក៏មិនមែនលារហូតនៅថ្ងៃណាមួយគេនិងត្រឡប់មកវិញមករកជុងហ្គុកនិងកូនរបស់គេវិញ ហើយកុំអោយគេដឹងថាមានអ្នកណាចង់ដណ្ដើមមនុស្សដែលគេស្រលាញ់អោយសោះគេនិងមិនទុកម្នាក់នោះអោយមានដង្ហើមដកស្រួលនោះទេ។
     រយៈពេលមួយសប្ដាហ៍កន្លងទៅយ៉ាងឆាប់រហ័សហើយក៏មួយសប្ដាហ៍ដែលគ្មានវត្តមានថេយ៉ុងនៅក្បែរ មួយសប្ដាហ៍ប្រៀបដូចជារាប់សឹបឆ្នាំសម្រាប់ជុងហ្គុកថ្ងៃណាដែលគេមិននិកថ្ងៃណាដែលគេមិនយំថ្ងៃណាដែលគេអាចគេងលក់ស្រួលនោះនៅមានរឿងរបស់ហ្វីនអាណាថែមទៀត គ្រាន់តែថាពេលនេះហ្វីនមិនសូវជារករឿងប៉ុន្មានទេក៏មិនសូវជាយំនៅពេលយប់ទៀតដែរខុសអ្វីតែគេដែលគេងទឹកភ្នែកជោគខ្នោយ។
     « យើងផ្ញើហ្វីនផងយើងត្រូវទៅអោយគេរៀបចំនៅវិមានសឹន »ពេលនេះហ្វីនគេគេងលក់ហើយមិនរករឿងទេទើបគេផ្ញើហ្វីននិងជេហូបសឹនដោយសារតែថ្ងៃនេះជេហូបគេមកលេងក្មួយ ហើយអ្វីដែលពិសេសនោះថ្ងៃនេះគេនិងត្រឡប់ទៅរស់នៅឯវិមានវិញរយៈពេលជាច្រើនខែហើយល្មមហើយដែលគេត្រឡប់ទៅយកអ្វីគ្រប់យ៉ាងដែលជារបស់គេវិញប៉ុន្តែគេមិនអាចយកកូនទៅភ្លាមៗទេគេទៅអោយរៀបចំបន្ទប់សារជាថ្មីនិងជញ្ជួនរបស់ប្រើប្រាស់ទៅរៀបចំសឹនចាំមកយកកូនទៅតាមក្រោយ។
     « ទៅៗ...ចាំយើងមើលកូនអោយ »ជេហូបអង្គុយលើសាឡុងមើលក្មួយស្រីដែលកំពុងតែគេងលក់ក្នុងអង្រិង គេមិនមានការវល់អ្វីទេអញ្ចឹងហើយគេអាចនៅមើលក្មួយបាន។
     « សុឺតត...ប៉ាទៅហើយណា »មុននិងទៅជុងហ្គុកក៏មិនភ្លេចអោនថើបថ្ពាល់កូនស្រីបណ្ដូលចិត្តដែរបើមិនអញ្ចឹងគេមិនអស់ចិត្តទេ។
     ជុងហ្គុកបានបើកឡានមកដល់វិមានភ្លាមក៏អោយកូនចៅជញ្ជួនរបស់ប្រើប្រាសរបស់គេក៏ដូចជារបស់ហ្វីនមិនលើកលែងសូម្បីតែរបស់ថេយ៉ុង ធ្វើអោយអ្នកនៅក្នុងវិមានមានការភ្ញាក់ផ្អើល ជញ្ជួនរបស់មកដាក់បន្ទប់បែបនេះមានន័យថាអ្នកប្រុសតូចរបស់ពួកគេមករស់នៅក្នុងវិមានវិញហើយមែនទេ?
     « យ៉ាងម៉េចនិងជុងហ្គុកក្មួយមករស់នៅក្នុងវិមានវិញហើយមែនទេ? »អ្នកស្រីកាងចូលមកសួរនាំទាំងចម្ងល់ហើយក៏មិនបានទៅពេញចិត្តអ្វីនិងរឿងនេះដែរប៉ុន្តែដោយសារតែឆ្ងល់ពេកទប់មិនជាប់។
     « បើខ្ញុំមករស់នៅទីនេះវិញយ៉ាងម៉េច? »ជុងហ្គុកងាគទៅឆ្លើយទៅមើលអ្នកស្រីកាង គេដឹងច្បាស់ណាស់ថាអ្នកស្រីកាងនិងកូនមិនបានពេញចិត្តនិងគេដែលមករស់នៅទីនេះវិញទេ។
     « ពិតមែនហេសជុងហ្គុក? »លោកតាចនលឺបែបនេះញញិមបិទមាត់មិនជិត គាត់ចង់អោយជុងហ្គុកមករស់នៅទីនេះវិញយូរហើយមិនចង់អោយគេទៅបាត់រាប់ខែបែបនេះទៀតទេគាត់ចង់រស់នៅជួបជុំគ្នាតែគូរអោយសោកស្ដាយបាត់វត្តមានកូនប្រសារស្រីរបស់គាត់បាត់ទៅហើយបែជាជំនួសអោយពួកកញ្ជោងពីរនាក់ម្ដាយកូននេះទៅវិញ។
     « មែនហើយខ្ញុំនិងមករស់នៅទីនេះវិញ មកយកអ្វីដែលជារបស់ខ្ញុំ »ជុងហ្គុកឆ្លើយតែមាត់ឯភ្នែកក៏នៅសម្លឹងសុងហូនិងអ្នកស្រីកាងមិនដាក់ វាមិនមែនជាការមើលក្នុងផ្លូវល្អនោះទេប៉ុន្តែជាការមើលដោយប្រមាន។ ថាហើយមិនចាំយូរជុងហ្គុកក៏ឡើងទៅមើលនៅបន្ទប់ខ្លាចថាកូនចៅនិងអ្នកបម្រើគេធ្វើអោយខូចរបស់របរ គេអោយជញ្ជួនឡើងតែគេមិនអោយប៉ះពាល់របស់គេទេទុកអោយគេជាអ្នករៀបចំដោយខ្លួនឯង។
     ជុងហ្គុកទៅខាងលើមួយសន្ទុះស្រាប់តែមានឡានទំនើបមួយគ្រឿងទៀតឈប់នៅមាត់ទ្វាវិមាន គ្រាន់តែបើកទ្វាឡានភ្លាមសម្លេងស្រែកយំរបស់នាងតូចក៏បន្លឺឡើងក្លាយជាចំណាប់អារម្មណ៍មនុស្សគ្រប់គ្នា។ជេហូបបីហ្វីនអាណារត់ចូលមកក្នុងវិមានដោយមានវីនចូលមកតាមក្រោយទាំងទឹកមុខម្នាក់ៗស្លេកដូចមាន់ស្ងោ។
     « ជេហូប...ឯងបានក្មេងមកពីណា? »លោកតាចនសួរឡើងភ្លាមៗនិកឆ្ងល់ថាជេហូបបានក្មេងមកពីណាអោយយំផ្អើលវិមានបែបនេះបើថាជាកូនរបស់ជេហូបក៏មិនត្រូវដែរព្រោះគេមិនទាន់មានគ្រួសារនៅឡើយទេ។
     « គឺ...»
     « ហ្វីន...»មិនទាន់ទាំងបាឆ្លើយផងជុងហ្គុកក៏និយាយកាត់មុខនិងទទូលកូនពីដៃរបស់ជេហូប មុននេះគ្រាន់តែលឺសម្លេងក្មេងយំភ្លាមគេក៏រត់ចុះមកតែម្ដងព្រោះគេចំណាំច្បាស់ថានេះជាសម្លេងកូនរបស់គេ។
     « ប៉ានៅទីនេះហើយកូន »ជុងហ្គុកបីកូនដើទៅឆ្ងាយពីគេឯងបន្តឹចដើម្បីលួងលោមអោយកូនឈប់យំ ទាំងមិនខ្វល់ទេថាអ្នកណាខ្លះដែលកំពុងតែភ្ញាក់ផ្អើលនិងសម្ដីនិងសកម្មភាពរបស់គេអ្វីដែលសំខាន់ត្រូងលួងកូនអោយបាត់យំជាមុនសឹន។
     « កូនឯងគេងសុខៗស្រាប់តែយំយើងលួងយ៉ាងម៉េចក៏មិនបាត់ទើបយកមករកឯងតែម្ដងទៅ »ពេលដែលបាត់សម្លេងយំហើយទើបជុងហ្គុកបីកូនមកវិញហើយជេហូបក៏ចូលមកជិត មុននេះពេលនាងតូចភ្ញាក់ឡើងស្រាប់តែស្រែកយំតែម្ដងព្រោះបាត់មិនឃើញមុខប៉ារឺប៉ាតូចរបស់នាង នេះជាទម្លាប់មួយទៅហើយ។
     « ជុងហ្គុកនេះមានន័យថាយ៉ាងម៉េច? »លោកចនដែលស្ងាត់យ៉ាងយូរនោះក៏សួរឡើងនិងដើទៅជិតគេ តើមានន័យថាយ៉ាងម៉េច?ជុងហ្គុកហៅក្មេងម្នាក់នោះជាកូន?
      « ក្មេងម្នាក់នេះជាអ្នកណា? »លោកតាចន ទឹកមុខគាត់បញ្ជាក់យ៉ាងច្បាស់ថាគាត់ត្រូវការចម្លើយពិតចេញពីមាត់ជុងហ្គុកដោយផ្ទាល់ តើក្មេងដែលនៅក្នុងដៃរបស់ជុងហ្គុកជាអ្នកណា? សំណួរនេះមិនមែនតែលោកទាំងពីរទេដែលចង់ដឹងអ្នកគ្រប់គ្នាដែលនៅទីនោះចង់ដឹង អ្នកណាដែលមិនដឹងថាជុងហ្គុកមិនចូលចិត្តក្មេងមិនចូលចិត្តរញ៉េរញ៉ៃប៉ុន្តែឥឡូវនេះបែជាចេះលួងលោមក្មេង វាជារឿងមួយចម្លែកបំផុត។
     « កូនខ្ញុំ »ពីរម៉ាត់យ៉ាងខ្លីតែធ្វើអោយអ្នកគ្រប់គ្នាគាំងមតិ និយាយងាយយ៉ាងនេះរឺ?ប៉ុន្តែហ្វីនអាណាជាកូនរបស់គេពិតមែនអោយគេប្រាប់ថាយ៉ាងម៉េច អ្នកគ្រប់គ្នាគូរតែដឹងរឿងនេះគេមិនចង់លាក់ទៀតទេ។
     « ឯងកុហកតាមែនទេ?ឯងបាត់ទៅឈឹតមួយឆ្នាំមកវិញក៏យកក្មេងនេះមកជាមួយហើយប្រាប់ថាកូន ឯងយកកូនអ្នកណាមក?កុំព្រោះតែលក្ខខណ្ឌឯងហ៊ានយកក្មេងមកចញ្ចឹមប្រាប់គេថាជាកូនឯង យើងមិនត្រូវការបែបនេះទេ »គាត់នៅតែមិនជឿថានេះជាកូនរបស់ជុងហ្គុកគាត់គិតថាជុងហ្គុកទៅយកក្មេងមកចិញ្ចិមដើម្បីទទូលទ្រព្យសម្បត្តិគាត់មិនត្រូវការបែបនេះទេ។
     « នេះគឺចន ហ្វីនអាណាកូនស្រីរបស់ខ្ញុំ អោយខ្ញុំនិយាយប៉ុន្មានដងក៏ខ្ញុំនៅតែឆ្លើយបែបនេះ »គេដឹងហើយថាលោកតាចននិងអ្នកផ្សេងទៀតមិនជឿគេព្រោះវាមានរយៈពេលខ្លីពេកហើយមកប្រាប់ថាមានកូនអ្នកណាទៅជឿ។
     « បើនេះជាកូនរបស់ក្មេងចុះឯណាម៉ាក់របស់គេ? »សំណួររបស់លោកចនធ្វើអោយជុងហ្គុកផ្លាស់ទឹកមុខបន្តឹច តើគេគូរតែឆ្លើយបែបណាទៅបើថេយ៉ុងបានទៅចោលគេនិងកូនទៅហើយនោះ?
     « នេះជាកូនរបស់អាជុងពិតមែនលោកអុំនិងលោកតាអាចជឿបាន »ជេហូបជួយនិយាយព្រោះតែមើលទឹកមុខជុងហ្គុកទៅដូចជាមិនល្អប៉ុន្មានទេពេលនិកដល់ថេយ៉ុងគ្រាន់តែគេព្យាយាមលាក់ទឹកមុខធ្វើដូចធម្មតាប៉ុណ្ណោះ។
     « ទៅអង្គុយនិយាយគ្នាទៅ »កុំថាឡើយជេហូបដែលមើលឃើញទឹកមុខរបស់ជុងហ្គុកសូម្បីតែលោកតាចនក៏ដូចគ្នា គាត់ដឹងថាចៅរបស់គាត់ព្យាយាមលាក់ភាពទន់ខ្សោយទើបគាត់អោយគេទៅអង្គុយនៅសាឡុងអ្នកផ្សេងទៀតក៏ចូលទៅតាមក្រោយ។
     « ឯងមិនគិតអោយយើងបីចៅទេ? »ពេលមកដល់កន្លែងអង្គុយលោកតាចនក៏ទាមទាបីចៅ គាត់ជឿហើយថានេះជាចៅគាត់គ្រាន់តែមិនទាន់ជឿទាំងស្រុងប៉ុណ្ណោះព្រោះតែមិនទាន់មានអ្វីមកបញ្ជាក់ ប៉ុន្តែដែលគាត់ជឿគឺជឿដោយសារទឹកមុខរបស់ជុងហ្គុក។
     « ទៅជាមួយលោកតាសឹនណាកូន »ជុងហ្គុកបានអោយលោកតាបានបីហ្វីននាងតូចរៀបនិងពេបមាត់រកយំហើយតែក៏បាត់ទៅវិញពេលដឹងថាប៉ារបស់គេនៅជិតនេះដែរ។ ចំណែកលោកចនហេតុតែចង់ឃើញចៅក៏ទៅអង្គុយជិតលោកតាចន គាត់មិនទាន់ជឿទាំងស្រុងពិតមែនតែគាត់ហាក់ម្បីមាននិស្ស័យជាមួយនិងក្មេងម្នាក់នេះ ឯអ្នកស្រីកាងនិងសុងហូស្ងាត់អោយជ្រៀបតែមិនមែនស្ងាត់ល្អនោះទេណាគឺស្ងាត់បៀមកំហឹងនិងការច្រណែនឈ្នានីសហើយក៏ខឹងចឹត្តដែលខ្លួនគិតខុសមួយជំហ៊ាន។
     « គូរអោយស្រលាញ់ណាស់ »លោកតាចនលាន់មាត់ឡើងទាំងលាក់ស្នាមញញិមលែងជាប់ គាត់តាំងចិត្តថាមិនញញិមមិនធ្វើរឿងអ្វីអោយជុងហ្គុកបានចិត្តទេតែអាស្នាមញញិមនិងវារបូតមកអោយទាល់តែបានពេលឃើញមុខចៅស្រីច្បាស់ៗនៅមានសើចតឹចៗដាក់គាត់ថែមទៀត។
     « ឈ្មោះក៏ពិរោះដែរ »លោកចនពោលពាក្យសសើរបន្ថែមគាត់ក៏បានចាប់អារម្មណ៍ពេលដែលជុងហ្គុកណែនាំមុននេះដែរ ចន ហ្វីនអាណាចៅស្រីរបស់គាត់។
     « ង៉ា...ង៉ា »នៅលើដៃលោកតាទូតមិនទាន់បានប៉ុន្មានផងក៏នាងតូចស្រាប់តែស្រែកយំយកសារជាថ្មីធ្វើអោយជុងហ្គុកប្រញ៉ាប់យកកូនមកបីវិញ នេះសំណាងហើយដែលហ្វីនអោយបីមួយភ្លែតនោះបើអ្នកផ្សេងណាប៉ះមិនបានផង ប៉ុន្តែចំពោះថេយ៉ុងប៉ាតូចរបស់នាងវិញគេចាំបានថាហ្វីនរីករាយណាស់យំប៉ុណ្ណាក៏ដោយអោយតែដល់ដៃប៉ាតូចដឹងតែស្ងាត់ជ្រៀបហើយនាងស្រលាញ់ថេយ៉ុងខ្លាំងណាស់។
     « នេះបើអ្នកនាងតូចបាននៅជាមួយម្ចាស់តូចវិញណាវាយទៀតក៏មិនយំអញ្ចឹងដែរ »វីនស្រាប់តែនិយាយពាក្យមួយឃ្លាឡើងទាំងសើចតឹចៗដោយការភ្លេចខ្លួនទម្រាំតែដឹងថាខ្លួននិយាយអ្វីអ្នកគ្រប់គ្នាសម្លឹងមកគេព្រាតបាត់ទៅហើយ ប៉ុន្តែគេនិយាយជាការពិតបើពេលនេះថេយ៉ុងនៅហ្វីនអាណានិងមិនរករឿងទេ។
      « គេជាអ្នកណា? »ម្ដងនេះលោកចនជាអ្នកសួរមុនគេមុនឯងធ្វើអោយលោកតាចនដែលរៀបនិងសួរនោះស្ងាត់ទៅវិញរងចាំស្ដាប់ចម្លើយ។
     « ប៉ាតូចរបស់ហ្វីន »ថាហើយជុងហ្គុកក៏បីកូនទៅបន្ទប់បាត់មិនចាំអោយអ្នកណាសួរជីកឬសជីកគាល់ទៀតនោះទេហើយក៏មិនចង់លាក់ដែរថាអ្នកណាជាអ្នកបង្កើតហ្វីន។
     « មានន័យថាយ៉ាងម៉េច? »លោកតាចនកាន់តែឆ្ងល់ទៀតហើយ ប៉ាតូច?ជុងហ្គុកចង់និយាយពីអ្វី?រឺក៏ចង់សម្ដៅលើម៉ាក់របស់ហ្វីន អញ្ចឹងក៏មានន័យថា...
     « មែនហើយលោកម្ចាស់...អ្នកនាងតូចមិនមានម៉ាក់ទេមានតែប៉ាតូចជាអ្នកពពោះនិងបង្កើតអ្នកនាងហ្វីនចេញមក »បើដល់ចំណុចនេះទៅហើយវីនក៏ជួយបកស្រាយអោយស្ដាប់តែម្ដងទៅ ទាំងមិនដឹងទេថាអ្នកណាខ្លះដែលភ្ញាក់ផ្អើលនិងចម្លើយនេះ អញ្ចឹងក៏មានន័យថាជុងហ្គុកមានកូនជាមួយមនុស្សប្រុស..ទាយាទតែម្នាក់របស់ត្រកូលចនមានកូនជាមួយមនុស្សប្រុសអញ្ចឹងមែនទេ?


សូមរងចាំភាគបន្ត....💜🫶🏻
     

 

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now