ភាគទី26;ប៉ាបណ្ដោយកូនយូរពេកហើយ

2.8K 177 7
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី26


     ថេយ៉ុងត្រូវសម្រាកនៅមន្ទីពេទ្យរយៈពេលមួយសប្ដាហ៍ទើបពេទ្យអនុញ្ញាតអោយចេញបាន មួយសប្ដាហ៍មកនេះជីនក៏ឧស្សារហ៍មកលេងថេយ៉ុងដែរជាពិសេសគឺគេស្រលាញ់ក្មួយពេលដឹងថាជាស្រីទៀតនោះធ្វើអោយគេកាន់តែស្រលាញ់ព្រោះថាគេស្រលាញ់ក្មេងស្រី។
     « ត្រឡប់មកដល់ផ្ទះហើយណាកូន »ថេយ៉ុងញញិមឡើងមើលទៅកូននៅក្នុងដៃ ពេលនេះហ្វីនអាណាអាចបើកភ្នែកបានហើយបើនិយាយពីរឿងខូចនិងរពីសវិញណាគឺកាត់ទៅរកប៉ានិងប៉ាតូចរបស់គេគ្មានខុសទេ។
     « វីនឯងយករបស់ទាំងនេះចូលទៅខាងក្នុងទៅ »ជុងហ្គុកងាគមកប្រាប់កូនចៅជំនិតអោយជញ្ជួនរបស់របរចូលទៅក្នុងវីឡា វាគ្មានអ្វីក្រៅពីរបស់ប្រើប្រាស់កូនស្រីរបស់គេនោះទេមានមួយសព្វមួយគ្រប់តែម្ដង។
     « បាទ ចៅហ្វាយ »វីនឯណ្ណេះវិញប្រើបានតាមចិត្តតែម្ដងមិនដឹងថាអារម្មណ៍ល្អមកពីណានោះទេ ម៉្យាងរបស់ទាំងនេះក៏មិនធ្ងន់ដែរលើកតែម្នាក់ឯងមួយភ្លែតអស់ហើយ។
     « យើងចូលទៅខាងក្នុងទៅថេយ៍ »ជុងហ្គុកចូលមកអោបចង្កេះរបស់ថេយ៉ុងចូលទៅខាងក្នុង ម៉ោងទើបតែ8ទេមេឃក៏មិនក្ដៅដែរតែគេនៅតែបារម្ភខ្លាចប្រពន្ធកូនក្ដៅអីបែបនេះ។
     « សប្បាយចិត្តពេលបានត្រឡប់មកផ្ទះមែនទេកូន? »ថេយ៉ុងចូលមកអង្គុយលើសាឡុងភ្នែកសម្លឹងទៅកាន់កូនដោយក្រសែរភ្នែកស្រទាន់ ហ្វីនប្រហែលជាសប្បាយចិត្តហើយទើបញញិមផងសើចផងបែបនេះ។
     « ហេតុអ្វីក៏អូនមិនសួរបងផង? »ជុងហ្គុកឯណ្ណេះវិញងរភ្លែតតែម្ដងអន់ចិត្តដែលថេយ៉ុងនិយាយរកតែកូនសួរនាំតែកូនអត់ខ្វល់ពីគេ។
     « ហើយបងយ៉ាងម៉េចនិង?កុំប្រាប់ថាច្រណែនកូនណា? »នាយតូចងើបមុខមកមើលជុងហ្គុកទាំងសើចហួសចិត្តមុខនិងដឹងតែច្រណែនកូនទៀតហើយ នេះក៏មិនមែនជាលើកទីមួយដែរគេបែបនេះតាំងពីនៅមន្ទីពេទ្យពេលខ្លះអង្គុយរអ៊ូដាក់កូនរហូតដល់កូនយំបែកមន្ទីពេទ្យក៏មានដែរ ពីរនាក់ប៉ាកូនគេនេះដូចគ្នាសុទ្ធតែកំពូលមនុស្សហើយ។
      « អូនដឹងខ្លួនឯងហើយ »សួរនិងគឺសួរច្បាស់ណាស់ដឹងថាគេអន់ចិត្តហើយក៏មិនលួងគេដែរ រឺក៏ថេយ៉ុងបានចិត្តគិតថាគេខឹងតែមួយភ្លែត?ប៉ុន្តែនោះក៏ជាការពិតរាល់ពេលដែលគេអន់ចិត្តរឺក៏ងរដាក់ថេយ៉ុងគេមិនមកលួងនោះទេទុកអោយគេអន់ចិត្តម្នាក់ឯងមួយសន្ទុះក្រោយបើថេយ៉ុងមិនមកលួងគេនេះហើយទៅលួងនាយតូចវិញ។
     « ទៅឆុងទឹកដោះគោអោយកូន ហ្វីនប្រហែលជាឃ្លានហើយ »ថេយ៉ុងមិនបានខ្វល់ទេមានតែប្រើថែម ម៉ោង3ទៀបភ្លឺហ្វីនអាណាភ្ញាក់ពីគេងរករឿងម្ដងទើបគេលួងនិងដាក់ទឹកដោះគេអោយបៅទើបព្រមគេងវិញរហូតមកដល់ពេលនេះហើយនៅមិនទាន់បានទឹកដោះគោទៀតទេមើលទៅប្រហែលជាឃ្លានហើយ។
     « ទទូលបញ្ជាបាទ..សុឺតៗ »ជុងហ្គុកក្រោកឡើងអោនមកថើបបបូរមាត់ប្រពន្ធនិងថើបថ្ពាល់កូនស្រីមួយខ្សឺតមុននិងរត់ទៅដាក់ទឹកដោះគោអោយកូន ហ្វីនអាណាទើបតែបានមួយសប្ដាហ៍ទេតែទាទឹកដោះគោឡើងឈឹតក្លាយជាកូនជ្រូកហើយ។
     ពេលដែលបានដាក់ទឹកដោះគោអោយកូននិងលួងកូនអោយគេងហើយនៅមានលួងថេយ៉ុងអោយគេងម្នាក់ទៀតទើបគេយកការងារមកមើលខ្លះមួយសប្ដាហ៍មកនេះការងារគឡើងដូចជាភ្នំទៅហើយទោះបីជាមានវីនជួយក៏ដោយ។ ជុងហ្កុកអង្គុយធ្វើការងារក្បែរថេយ៉ុងនិងកូនដែលកំពុងតែគេង គេចង់អោយថេយ៉ុងគេងនៅខាងលើតែថេយ៉ុងគេមិនព្រមគេនៅលើសាឡុងនេះគេមិនបានហាមឃាត់ទៀតដែរ។
     « លោកតា...»ទូរស័ព្ទស្រាប់តែបន្លឺសម្លេងឡើងតឹចៗទើបជុងហ្គុកលើកយកមកមើលថាជាលេខរបស់អ្នកណាហើយអ្នកដែលទាក់ទងមករកគេនោះគ្មានអ្នកណាក្រៅពីលោកតារបស់គេឡើយ ទើបជុងហ្គុកត្រូវចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅបើនិយាយនៅទីនេះខ្លាចរំខានដល់ដំណេកថេយ៉ុងនិងកូន។
     < ពេលណាឯងមកវិមានវិញហាសសចន ជុងហ្គុក? >គ្រាន់តែចុចទទូលភ្លាមសម្លេងអ្នកនៅខ្សែម្ខាងទៀតក៏ស្រែកចង់បែកក្រដាសត្រចៀកគេទៅហើយ។
     « ខ្ញុំរវល់ »គេគ្មានអ្វីក្រៅពីពាក្យថារវល់នោះទេទាំងដែលការពិតគេមិនចង់ទៅទីនេះរឹតតែមិនចង់ឃើញមុខពីរនាក់ម្ដាយកូននោះហើយហេតុផលដែលសំខាន់បំផុតគឺគេចង់នៅមើលថែថេយ៉ុងនិងកូន។
    < លេសនេះឯងប្រើកន្លះឆ្នាំជាងទៅហើយនៅហ៊ានយកវាមកប្រាប់យើងទៀត? >
     « ខ្ញុំរវល់ពិតមែនបើមានពេលខ្ញុំនិងទៅលេងលោកតានៅវិមាន »ថាតែប៉ុណ្ណឹងគេចុចបិទតែម្ដងគេមិនចង់លឺគាត់ស្រែកដាក់គេទៀតទេ គេក៏បានគិតពីរឿងទៅលេងគាត់ដែរតែចេះតែមិនបានទៅឥឡូវនេះកាន់តែទៅមិនបានព្រោះថាហ្វីននៅតូចណាស់ថេយ៉ុងក៏នៅមិនទាន់រឹងមុាំនៅឡើយ។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now