ភាគទី40;ជុងហ្គុកមិនដែលបំភ្លេចម្នាក់នោះ

3.1K 237 18
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី40


     នៅពេលដែលជុងហ្គុកចុះមកដល់ពួកគេក៏ចាប់ផ្ដើមនាំគ្នាញុាំបាយ ជុងហ្គុកក៏ទើបតែដឹងថាមានមនុស្សប្លែកមុខតែគេមិនខ្វល់មិនចង់ស្គាល់រឹតតែមិនចង់ដឹង។
     « របស់ខ្ញុំ »ហ្វីននិយាយឡើងពេលដែលនាងចាប់សាច់តែមួយជាមួយនិងរីនណាមើលទៅម្នាក់ៗដូចជាមិនព្រមដកថយតតែសោះ។
     « នាងមានសិទ្ធអីដណ្ដើមរបស់ដែលកូនខ្ញុំចង់បាន? »ដោយឃើញថាស្រីម្នាក់នោះមិនព្រមដកចង្កេះចេញនៅតែចង់ដណ្ដើមសាច់ពីហ្វីនអាណា ទើបជុងហ្គុកហាស្ដីឡើងដោយសម្លេងរាបស្មើបូករួមដោយការប្រមានដែលនាងហ៊ានមកដណ្ដើមអ្វីដែលកូនស្រីគេចង់បាន ហ្វីនអាណាចង់បានអ្វីត្រូវតែក្លាយជារបស់ហ្វីនអ្នកណាក៏គ្មានសិទ្ធសណ្ដើមដែរ។
     « សុំទោសផងចាស៎ »នាងដកចង្កេះចេញទាំងនិយាយសុំទោសទាំងព្យាយាមញញិមអោយភ្នែកជុងហ្គុក ប៉ុន្តែគូរអោយស្ដាយដែលជុងហ្គុកមិនខ្វល់។
     « ញុាំបន្លែផងណាហ្វីន »ជុងហ្គុកចាប់បន្លែអផយកូនញុាំខ្លះយ៉ាងណាក៏ត្រូវញុាំបន្លែខ្លះដែរមិនមែនតែសាច់សុទ្ធនោះទេ ប៉ុន្តែគេស្រាប់តែប្រែទឹកមុខពេលនិកដល់សម្ដីដែលគេនិយាយដាក់កូនមុននេះព្រោះថេយ៉ុងក៏ធ្លាប់ធ្វើបែបនេះនិយាយបែបនេះដាក់គេដែរ។
     « លោកប៉ាកើតអីនិង? »ហ្វីនដោយសារតែឃើញថាប៉ារបស់ខ្លួនប្រែមកជាស្ងៀមបែបនេះក្រោយដួសបន្លែកដាក់ចានអោយនាង ទើបនាងសួរឡើងដោយការបារម្ភ។
     « ប៉ាមិនអីទេ ញុាំអោយច្រើនៗទៅណា »ជុងហ្គុកប្រញ៉ាប់ទាញស្មារតីមកវិញមុននិងញញិមដាក់កូនបន្តឹច ទាំងដែលក្នុងចិត្តគេមិនមែនមិនអីដូចមាត់ឡើយ និកដល់ថេយ៉ុងម្ដងៗរកតែអ៊ួលដើមក.អារហារដែលមានរស់ជាតិក៏ប្រែទៅជាក្រៀមក្រោះ។
     ក្រោយអារហារពេលលកងាចត្រូវបានបញ្ចប់គ្រប់គ្នាក៏មកជួបជុំគ្នានៅបន្ទប់ទទូលភ្ញៀវ លោកចនក៏បានណែនាំរីនណាអោយជុងហ្គុកបានស្គាល់តែមើលទៅគេដូចជាមិនខ្វល់ខ្វាយពីនាងសោះ។
     « លោកប៉ា...កូនចង់គេងហើយ »និយាយគ្នាមិនបានប៉ុន្មានផងហ្វីនអាណាក៏ទៅកេះលោកប៉ា នាងពិតជាងងុយគេងពិតមែនស្អែកត្រូវក្រោកពីព្រិករៀបចំទៅរៀនផង។
     « ប៉ានាំកូនទៅគេងណា »ជុងហ្គុកលើកកូនពរឡើងទៅខាងលើទាំងមិនហាស្ដីប្រាប់អ្នកនៅទីនេះមួយម៉ាត់ ជាពិសេសរីនណាដែលខំនិយាយងកនាយចង់បែកពពុញមាត់តែគេចាត់ទុកសម្ដីនាងដូចជាខ្យល់។
     « យើងដឹងថានាងកំពុងគិតអី? »លោកតាចននិយាយឡើងពេលដែលជុងហ្គុកនាំហ្វីនអាណាទៅខាងលើបាត់ គាត់មិនចង់វែងឆ្ងាយទេហើយមនុស្សគាត់ក៏ត្រង់ដូចគ្នាគិតអីគឺនិយាយនិង។
     « ខ្ញុំ...»រីនណាអោនមុខចុះបន្តឹចទាំងមិនដឹងថាគូរបកស្រាយយ៉ាងម៉េចដែលធ្វើអោយមនុស្សចាស់តាមទាន់បែបនេះ។
     « យើងទៅខាងលើហើយ »លោកចនមិនបានចាំស្ដាប់ចម្លើយរបស់នាងទេក៏ក្រោកឈរឡើងទៅខាងលើ គាត់ហាត់នឿយចង់សម្រាក។
     « ខ្ញុំឡើងទៅខាងលើហើយ តោះកូន »អ្នកស្រីកាងក៏មិនបាននៅរញ៉េរញ៉ៃទេទើបហៅកូនអោយឡើងនៅខាងលើបន្សល់ទុកលោកចននិងរីនណាតែពីរនាក់។
     « លោកអុំខ្ញុំសុំសួរមួយបានទេ? »រីនណា យ៉ាងណានាងចង់សួរអោយប្រាកដចិត្តមិនចេះតែជឿសម្ដីអ្នកណាផ្ដេសផ្ដាសនោះទេ។
     « ហ្វីនជាកូនស្រីបង្កើតរបស់ជុងហ្គុកនិងមនុស្សដែលគេស្រលាញ់ ជុងហ្គុកក៏មិនដែលភ្លេចម្នាក់នោះដែរ »គាត់ឆ្លើយតែម្ដងព្រោះគាត់ដឹងថានាងចង់សួរពីអ្វី នាងមិនចាំបាច់ស្រម៉ៃថានិងយកជុងហ្គុកបាននោះទេព្រោះវាហួសពីពាក្យថាពិបាក គាត់ដឹងថាជុងហ្គុកនៅតែស្រលាញ់នៅតែនិកម្នាក់នោះ គាត់ក៏មិននិកស្មានដែរថាមនុស្សមិនចេះស្រលាញ់អ្នកណាដូចជាជុងហ្គុកពេលដែលស្រលាញ់ក៏ស្រលាញ់ខ្លាំងដល់ថ្នាក់នេះ។
      និយាយគ្នាបានបន្តឹចរីនណាក៏លាត្រឡប់ទៅវិញមើលទៅអ្នកនៅទីនេះដូចមិនស្វាគមន៍នាងសោះចាត់ទុកនាងដូចជាខ្យល់អាកាសយ៉ាងអញ្ចឹង ប៉ុន្តែគិតថានាងព្រមចាញ់មែនទេ?មិនអាចឡើយនាងខំដើអ៊ួតមិត្តភក្តិថាបានមកញុាំបាយជាមួយនិងត្រកូលចនហើយនិងក្លាយជាម្ចាស់ស្រីត្រកូលចន នាងមិនព្រមបោះបង់ហើយអាម៉ាសមុខឡើយ ។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now