ភាគទី27;ដោះលែងខ្ញុំទៅ

3.1K 198 10
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី27


     រឿងដែលឈ្លោះគ្នាជាមួយនិងលោកតាមុននេះជុងហ្គុកគេមិនបានប្រាប់ថេយ៉ុងនោះទេបើប្រាប់ថេយ៉ុងដឹងតែថេយ៉ុងដេញគេអោយទៅលេងនៅវិមានទៀតហើយអញ្ចឹងហើយគេសុខចិត្តស្ងាត់អោយតែបានរស់ក្បែរមនុស្សជាទីស្រលាញ់និងកូន។
     « ជុង...»នាយតូចដែលគេងទើបតែបានមួយម៉ោងនោះក៏ក្រោកឡើងមមើមមាយរកប្ដីក្រៅច្បាប់ហើយក៏ជាទម្លាប់ទៅហើយគេតែងតែបែបនេះភ្ញាក់ឡើងអ្នកដែលគេនិកដល់មុនគេគឺជុងហ្គុក។
     « ថេយ៍ក្រោកហើយមែនទេ?ឆាប់មកញុាំបបរសឹនទៅបងធ្វើទើបតែរួចមុននេះទេ »ជុងហ្គុកដែលទើបតែដើចេញពីផ្ទះបាយនោះក៏ដើមកហៅនាយតូចអោយទៅញុាំបបរ ពេលព្រឹកបែបនេះញុាំបបរក៏ល្អចាំពេលថ្ងៃញុាំអីបន្ថែម។
     « បងលំបាកហើយ »ថេយ៉ុងចូលមកអោបចង្កេះរបស់ជុងហ្គុកយ៉ាងណែន ជុងហ្គុកប្រាកដជាហត់ណាស់ហើយគេរ៉ាប់រងគ្រប់យ៉ាងនៅក្នុងផ្ទះមិនលើកលែងសូម្បីតែរឿងផ្ទះបាយមើលថែគេនិងកូនបានយ៉ាងល្អតាំងតែពីកូននៅក្នុងផ្ទៃយប់ខ្លះក៏មិនបានគេងក៏មាន ហេតុអ្វីក៏គេល្អដល់ថ្នាក់នេះ?
      « បងមិនលំបាកទេ »ជុងហ្គុកលើកដៃអបតបទៅនាយតូចវិញមុននិងអោនមុខចុះថើបសក់នាយតូចថេយ៉ុងមួយខ្សឺត គេបានប្រាប់ច្រើនដងហើយថាគេមិនហត់ទេគេមានតែសប្បាយចិត្តនិងធ្វើវា។
      ថ្ងៃត្រង់ថេយ៉ុងត្រូវចេញទៅទិញរបស់ប្រើប្រាស់ប៉ុន្តែគេមិនមែនទៅតែម្នាក់ឯងទេគេចេញទៅជាមួយនិងជីន ដឹងទេទម្រាំតែបានចេញមកលំបាកខ្លាំងប៉ុណ្ណា?ជុងហ្គុកគេមិនចង់អោយថេយ៉ុងទៅណាទេទោះបីមានជីនទៅជាមួយក៏ដោយមួយទៀតថេយ៉ុងក៏មិនទាន់រឹងមុាំដូចដើមដែរ ប៉ុន្តែដោយសារតែថេយ៉ុងគេតួកំសត់លន់តួទឹកភ្នែកខ្លាំងពេកទើបជុងហ្គុកអនុញ្ញាត ណាមួយថេយ៉ុងខានចេញទៅខាងក្រៅយូរខែហើយបើចេញគឺមានតែទៅពេទ្យប៉ុណ្ណោះគេក៏យល់ត្រង់ចំណុចនេះអោយថេយ៉ុងចេញទៅខាងក្រៅមើលគេមើលឯងខ្លះក៏ល្អ។
    « ជីនមកទទូលអូនហើយ អូនទៅហើយណាជុង »ថេយ៉ុងមើលទៅខាងក្រៅទៅក៏ឃើញថាមិត្តមកទទូលហើយទើបទាញកាបូបមកកាន់ ឥឡូវនេះជីនក៏មានឡានប្រើហើយដែរចំណែកការងារក្នុងក្លឹបគេបានលាឈប់យូរហើយដោយសារតែគេទទូលបានការងារពីក្រុមហ៊ុនមួយដែលគេបានដាក់ពាក្យគេថែមទាំងក្លាយជាលេខារបស់អគ្គនាយកក្រុមហ៊ុនទៀតផង។
     « ថេយ៍បង...»នាយក្រាសនៅតែស្ទាក់ស្ទើរមិនចង់អោយថេយ៉ុងទៅណាគេដូចជាមានអារម្មណ៍មិនសូវល្អនោះទេ គេមិនចង់អោយថេយ៉ុងចេញទៅណាឆ្ងាយពីគេ។
     « អូនទៅតែមួយម៉ោងទេជុង »គេក៏មិនហ៊ានទៅយូរដែរខ្លាចថាមានគេចាប់បាន ប៉ុន្តែគេនៅតែចង់ចេញក្រៅគេខានចេញក្រៅយូរខែហើយ។
     « ត្រូវឆាប់ត្រឡប់មកវិញណា...បងស្រលាញ់អូន »ជុងហ្គុកចូលទៅអោបថេយ៉ុងបានអោបហើយគេពិតជាមិនចង់លែងទេចង់អោបបែបនេះរហូតគេចាប់ផ្ដើមមានអារម្មណ៍ថាខ្លាចបាត់បង់ រឺក៏ញ្ញាណណាមួយប្រាប់គេ?
     « អូនក៏ស្រលាញ់បងដែរ...មើលថែហ្វីនអោយល្អអូននិងឆាប់ត្រឡប់មកវិញ »ថេយ៉ុងអោបតបទៅជុងហ្គុកវិញ កុំថាឡើយតែជុងហ្គុកគេក៏មានអារម្មណ៍ចម្លែកដូចជាយ៉ាងម៉េចមិនដឹង ដឹងត្រឹមថាខ្លាចឃ្លាតឆ្ងាយពីមនុស្សជាទីស្រលាញ់។
     និយាយគ្នាបានបន្តឹចថេយ៉ុងក៏ឡើងឡានចេញទៅជាមួយនិងជីនចំណែកឯជុងហ្គុកបានត្រឹមតែមើលឡាននោះបើកចេញទៅទាំងមិនអស់ចិត្ត រឺក៏គេស្រលាញ់ថេយ៉ុងខ្លាំងពេកទើបមិនចង់ឃ្លាត?
     « ង៉ា...ង៉ា..»ហ្វីនអាណាដែលកំពុងតែគេងនៅក្នុងអង្រឹងក៏ចាប់ផ្ដើមស្រែកយំឡើងខ្លាំងៗនាំអោយជុងហ្គុកផ្ដាច់ការគិតហើយរត់ទៅរកកូនយ៉ាងលឿន។
     « កុំយំណាកូន...ប៉ានៅត្រង់នេះហើយ »ជុងហ្គុកលើកកូនមកបីនិងព្យាយាមលួងលោមកូនអោយបាត់យំដើទៅនេះបន្តឹចទៅនោះបន្តឹចអោយតែកូនបាត់យំ មុននេះកូនរបស់គេនៅគេងលក់លើអង្រិងសោះចុះហេតុអ្វីក៏ស្រាប់តែយំភ្លាមៗបែបនេះ?
      « កូនក៏មិនចង់អោយប៉ាតូចទៅណាដែរមែនទេ?ប៉ាតូចទៅតែមួយភ្លែតប៉ុណ្ណោះបន្តឹចទៀតប៉ាតូចនិងមករកកូននិងប៉ាវិញហើយ »នៅពេលដែលកូនឈប់យំជុងហ្គុកក៏ដើមកអង្គុយលើសាឡុងទាំងដៃនៅបីកូនស្រីជាទីស្រលាញ់ជាប់។ បើគេទាយមិនខុសហ្វីនប្រាកដជាយំទារកថេយ៉ុងជាមិនខានទើបគេលើករឿងនេះមកនិយាយឃើញថាបានប្រសិទ្ធភាព គេលួងលោមកូនទាំងចិត្តមិនស្ងប់អារម្មណ៍ចេះតែភ័យខ្លាចមិនប្ដូរទាំងដែលគេមិនដែលមានអារម្មណ៍បែបនេះពីមុនមកឡើយ។
      ពេលមកដល់ផ្សារទំនើបនាយតូចទាំងពីរក៏ប្រញ៉ាប់ដើចូលទៅខាងក្នុងនិងបានប្រញ៉ាប់ត្រឡប់ទៅវិញម៉្យាងជុងហ្គុកអោយគេមកតែមួយម៉ោងនោះទេគេគ្មានពេលយូរនោះឡើយ។
     « ថេយ៍...»កំពុងតែដើជីនក៏លើកដៃទៅទាញជាយអាវរបស់ថេយ៉ុងតឹចៗមើលទៅដូចជាស្ថានភាពមិនល្អនោះទេ។
      « ឯងកើតអី? »ថេយ៉ុងងាគមកសួរជីនមើលទៅគេដូចជារាងឆ្លេឆ្លាចេះតែមើលឆ្វេងមើលស្ដាំរហូតនៅមកទាញជាយអាវគេតឹចៗថែមទៀត។
       « យើងមានអារម្មណ៍ណាមនុស្សប្រុស4-5នាក់នោះដើតាមពួកយើង »គេទើបតែចាប់អារម្មណ៍ទាំងដែលការពិតមនុស្សប្រុសប៉ុន្មាននាក់នោះដើតាមពីក្រោយគេតាំងតែពីចូលមកក្នុងផ្សារទំនើបនេះមកម្លេះ។
     « ពិតមែន?? »ថេយ៉ុងលឺបែបនេះហើយភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្នុងចិត្តចាប់ផ្ដើមភ័យលួចបន់ស្រន់សុំអោយមិនមែនជាមនុស្សរបស់ប៉ាគេទៅចុះគេមិនចង់ត្រឡប់ទៅវិញទេ។
     « ហុឺយយ...»ដោយសារតែមិនអស់ចិត្តនាយតូចក៏ងាគទៅមើលខាងក្រោយក៏ឃើញថាប្រុសស្លៀកឈុតខ្មៅប៉ុន្មាននាក់នោះឈរនៅក្រោយខ្នងគេពិតមែនថើមទាំងមើលមកគេនិងជីនមិនដាក់ភ្នែកថែមទៀត ទើបថេយ៉ុងកាន់ដៃជីនចង់រត់ទៅមុខប៉ុន្តែក៏ត្រូវភ្ញាក់ផ្អើលមួយតង់ទៀត ម្ដងនេះមិនមែនភ្ញាក់ផ្អើលធម្មតាទេណាគឺភ្ញាក់ផ្អើលដល់ស្លេកមុខតែម្ដង។
     « ចង់ទៅណាអ្នកប្រុសតូច? »លោកហានព្រមជាមួយអង្គរក្សប្រហែលជា10នាក់ទៀតនៅស្ទាក់ពីខាងមុខពីពេលណាក៏មិនដឹង ពេលនេះរកផ្លូវរត់ទៅណាក៏មិនបានដែរ។
      « ពូហានដោះលែងខ្ញុំទៅណា...ខ្ញុំមិនទាន់ចង់ត្រឡប់ទៅវិញទេ »រត់មិនបានទេអញ្ចឹងហើយមានតែអង្វរ គេកាន់តែច្បាស់ថាអ្នកដែលតាមគេមកពិតជាកូនចៅរបស់ប៉ាគេពិតមែនព្រោះពួកគេមកជាមួយលោកហានជំនិតប៉ារបស់គេ។
     « មិនបានទេអ្នកប្រុស...ខ្ញុំគិតថាអ្នកប្រុសគូរតែត្រឡប់ទៅវិញតាមសម្រួលទៅ »គាត់មិនចិត្តទាន់អោយអ្នកប្រុសតូចរបស់គាត់បានចិត្តទៀតទេ រយៈពេលជិតមួយឆ្នាំមកនេះគ្រប់គ្រាន់ហើយពេលនេះក៏ដល់ពេលត្រូវត្រឡប់ទៅវិញហើយដែរ។
       « ខ្ញុំមិនទៅវិញទេ »នាយតូចស្រែកបន្តឹចគេក៏មិនមែនស្លូតដែរប៉ុន្តែធ្វើយ៉ាងណាក៏ពួកគេមិនខ្លាចទើបចង់នាំជីនរត់ចេញតែក៏មិនអាចក្រុមអង្គរក្សចូលមកចាប់ដៃគេជាប់ម្ខាងម្នាក់ទៅហើយ។
      « ពួកលោកចង់ធ្វើអីមិត្តរបស់ខ្ញុំ...ឆាប់ដោះលែងមិត្តរបស់ខ្ញុំភ្លាមទៅ »ជីនព្យាយាមរុញពួសអស់នោះចេញពីថេយ៉ុងប៉ុន្តែកម្លាំងស្ដួចស្ដើងរបស់គេម៉េចនិងធ្វើអោយអង្គរក្សទាំងនោះឈឺបានទៅ។
     « ហេតុអីក៏ឈរមើល?ហេតុអីមិនជួយមិត្តខ្ញុំផង? »ជីនស្រែកសួរទៅកាន់សន្តិសុខជាច្រើនអ្នកនិងមានប៉ូលីសមួយក្រុមថែមទៀតនេះមិនរាប់ទាំងអ្នកមកទិញរបស់ក្នុងផ្សារផង មនុស្សច្រើនយ៉ាងនេះហេតុអ្វីមិនជួយគ្នា?ហេតុអ្វីក៏ឈរមើល?នេះមិត្តរបស់គេកំពុងត្រូវជនមិនស្គាល់មុខចាប់ខ្លួននៅទីសាធារណៈណា។
     « ចាប់គេ »លោកហានបែទៅប្រាប់អង្គរក្សផ្សេងទៀតអោយចាប់ជីន ប៉ុន្តែមិនបាននាំទៅណាទេគឺចាប់ទុកមួយកន្លែងមិនអោយចូលទៅរញ៉េរញ៉ៃបានទៀតមុននិងអោយគេនាំថេយ៉ុងចាកចេញទៅ ចំណែកថេយ៉ុងចង់រើខ្លាំងៗក៏មិនបានដែរព្រោះគេនៅឈឺមុខរបួសវះកាត់ខ្លួនរបស់គេក៏មិនទាន់រឹងមុាំដែរមានតែសុំអោយលោកហានដោះលែងគេប៉ុណ្ណោះ គេចង់ត្រឡប់ទៅផ្ទះទៅរកជុងហ្គុកនិងកូនវិញគេមិនចង់ឃ្លាតពីមនុស្សជាទីស្រលាញ់ទាំងពីរទេ។ ប៉ុន្តែទោះខំយំអង្វរប៉ុណ្ណាក៏គ្មានបានផលថេយ៉ុងត្រូវបានក្រុមអង្គរក្សចាប់ដាក់ឡានបាត់ទៅហើយ។
     ផាំងៗ...« អោយខ្ញុំចេញទៅ...ហុិកៗ »នាយតូចព្យាយាមវាយកញ្ចក់ឡានផាំងៗចង់ចេញទៅខាងក្រៅប៉ុន្តែទោះគេវាយដល់ស្លាប់ទាំងខ្លួនទៀតក៏មិនអាចដែរ។
     « ឆាប់ទៅ »លោកហានថាតែប៉ុណ្ណេះឡានក៏ចាប់ផ្ដើមបើកចេញទៅអមជាមួយនិងឡាន4គ្រឿងទៀតនៅខាងក្រោយចំណែកឯជីនមានសេរីភាពភ្លាមក៏ប្រញ៉ាប់រត់តាមឡានដែលបើកចេញទៅនោះ ប៉ុន្តែម៉េចនិងអាចទាន់ទៅ?ចង់សុំជំនួយពីខាងប៉ូលីសក៏គេធ្វើមិនដឹង នេះជាបញ្ជាថ្នាក់លើជំនិតប្រធានាធិបតីចេញមកដោយផ្ទាល់អ្នកណាទៅហ៊ានហើយក៏គ្មានអ្នកណាហ៊ានថតរូបរឺវីឌីអូមុននេះដែរបើហ៊ានមានន័យថារមើសនិងច្បាប់។
     « គូរធ្វើបែបណាទៅ? »ចង់យំណាស់តែយំមិនចេញមិនដឹងថាគូរធ្វើបែបណាលេខរបស់ជុងហ្គុកក៏គេមិនស្គាល់ថែមទៀតមានតែត្រឡប់ទៅវិញប្រាប់ជុងហ្គុកតាមក្រោយ បើបែបនោះតាមថេយ៉ុងម៉េចនិងទាន់ទៅ?
     នៅក្នុងវីឡាប្រែក្លាយជាស្ងប់ស្ងាត់ហ្វីនអាណាមិនយំហើយក៏មិនគេងគិតតែពីបើកភ្នែកឡេងឡង់នៅក្នុងដៃរបស់លោកប៉ា ឯជុងហ្គុកវិញបីកូនដើទៅមកៗនៅមាត់ទ្វាវីឡារងចាំថេយ៉ុងត្រឡប់មកវិញនេះក៏ហួសមួយម៉ោងទៅហើយ ទាក់ទងទៅក៏គ្មានអ្នកលើកធ្វើអោយគេកាន់តែបារម្ភ
     « ពេលណាទើបប៉ាតូចរបស់កូនមកវិញទៅហ្វីន? »បើពេលនេះមិនជាប់កូនគេទៅតាមថេយ៉ុងបាត់ទៅហើយប៉ុន្តែគេទៅមិនបានគេជាប់កូនទុកកូនចោលក៏មិនបាន ទាក់ទងទៅវីនក៏គ្មានអ្នកណាលើក តើគ្រប់គ្នាកំពុងតែបំភ័យគេនិងហ្វីនអាណាមែនទេ?


សូមរងចាំភាគបន្ត....💜🫶🏻

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now