ភាគទី10;លោកនៅមានខ្ញុំ

3.6K 206 6
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី10


     ល្ងាចមេឃចាប់ផ្ដើមបាក់ពន្លឺមកជាត្រជាក់ថេយ៉ុងនិងជុងហ្គុកក៏នាំគ្នារត់ហាត់ប្រាណនៅខាងក្រៅវីឡាដោយជុងហ្គុកស្លៀកខោត្រឹមជង្គង់ពណ៌ខ្មៅជាមួយនិងអាវយឺតដៃខ្លី ចំណែកឯថេយ៉ុងស្លៀកពាក់ឈុតកីឡាពណ៌ផ្ទៃមេឃធ្វើអោយសម្រស់គេចែងចាំងតែម្ដង។ ពួកគេរត់យឺតៗដំណាលគ្នានិងឆ្លៀតនិយាយគ្នាផងដោយមិនខ្វល់ពីខ្សែរភ្នែកអ្នកណានោះទេ អ្នកដែលមើលមកសុទ្ធតែសសើរថាពួកគេសមគ្នាម្នាក់សង្ហារម្នាក់ទៀតក៏ស្អាត។
     « នេះ...»ជុងហ្គុកហុចទឹកត្រជាក់ៗអោយទៅថេយ៉ុងក្រោយពេលដែលឈប់សម្រាកក្រោមដើមឈើបានប្រាំនាទី ទើបគេឆ្លៀតទៅទិញទឹកមកញុាំតែគេទិញមកតែមួយដបប៉ុណ្ណោះសម្រាប់ផឹកពីរអ្នក។
     « ថ្ងៃនេះស្រស់ស្រាយណាស់ »ថេយ៉ុងដែលផ្អែកក្បាលនិងស្មារបស់ជុងហ្គុក គេសប្បាយចិត្តចម្លែកជាពិសេសបានចេញមកហាត់ប្រាណក្រៅផ្ទះបែបនេះគេខានហាត់ប្រាណមកមួយសប្ដាហ៍ជាងហើយចំណែកជុងហ្គុកក៏ដូចគ្នាមួយរយៈនេះមិនបានទៅហាត់ប្រាណនោះទេ ប៉ុន្តែចាំបាច់ហាត់ប្រាណឯណាឆ្ងាយទៀតបើហាត់ប្រាណពីយប់ជាប់គ្នាមិនបានគេហើយនោះ។ ( គេហាត់ប្រាណ🙂 )
     « មេឃចាប់ផ្ដើមងងិតហើយថេយ៍ យើងត្រូវប្រញ៉ាប់ត្រឡប់ទៅវិញ »ជុងហ្គុកលើកដៃមកអង្អែលសក់អ្នកដែលគេផ្អែកស្មាគេថ្នមៗ ពួកគេរត់មកឆ្ងាយពីវីឡាគូរសមពេលនេះមេឃក៏កាន់តែបាក់ងងិតហើយដែរមិនអាចនៅយូរទៀតទេទម្រាំតែដល់វីឡាវិញមេឃប្រាកដជាងងិត។
     « មិនទាន់បាត់ហត់ទេជុង »ថេយ៉ុងងើបមុខឡើងមើលទៅជុងហ្គុក គេមិនទាន់បាត់ហត់ស្រួលបួលទេត្រូវដើត្រឡប់ទៅវិញហើយមែនទេ។
     « ឡើងមក »ជុងហ្គុកអង្គុយបែខ្នងដាក់ថេយ៉ុងដើម្បីអោយថេយ៉ុងឡើងជិះខ្នងរបស់គេ ចំណែកថេយ៉ុងឃើញបែបនេះក៏ញញិមឡើងយ៉ាងស្រស់និងឡើងទៅជិះលើខ្នងរបស់ជុងហ្គុក។
     « តោះទៅផ្ទះ »ជុងហ្គុកនិយាយហើយក៏ចាប់ផ្ដើមដើទៅផ្ទះដោយមាននាយតូចនៅលើខ្នង។
     « ហេតុអ្វីក៏លោកគូរអោយស្រលាញ់បែបនេះ? »អត់មិនបានថេយ៉ុងក៏ឆ្មក់ថើបកញ្ចឹងក.របស់ជុងហ្គុកបន្តឹច មុនដំបូងគិតថាគេជាមនុស្សអត់ចិត្ត ពេលបាននៅជាមួយគ្នាទើបដឹងថាគេជាមនយស្សប្រុសម្នាក់ដែល្អនិងកក់ក្ដៅបំផុត។
     « ហើយស្រលាញ់ទេ? »ជុងហ្គុកញញិមបិទមាត់មិនជិតពេលដែលលឺថេយ៉ុងនិយាយថាគេគូរអោយស្រលាញ់ បេះដូងលោទស្ទើរតែចេញក្រៅទ្រូងទៅហើយពេលដឹងដល់ពាក្យសម្ដីនេះ។
     « មិនស្រលាញ់ទេថែមទាំងស្អប់ថែមទៀតផង »ថេយ៉ុងថាហើយក៏អោនមកថើបក.និងឈ្មួសឈ្មុលកញ្ចឹងក.នាយក្រាសថែមទាំងខាំរហូតដល់ឃើញស្នាមធ្មេញច្បាស់ៗទៀតផងហើយក៏មិនព្រមបញ្ឈប់ត្រឹមប៉ុណ្ណឹងដែរធ្វើអោយជុងហ្គុកឡើងព្រោះតែរសើប។ នេះជាពេលវេលាល្អខ្លាំងណាស់សម្រាប់ពួកគេជាពិសេសគឺជុងហ្គុកតែម្ដងគេមិនដែលសើចមិនដែលញញិមហើយក៏មិនដែលនិយាយច្រើនបែបនេះដែរប៉ុន្តែពេលនេះគេផ្លាស់ប្ដូរហើយគេក្លាយជាមនុស្សដែលនិយាយច្រើនឧស្សារហ៍ញញិមនិងសើចប៉ុន្តែការផ្លាស់ប្ដូរនេះសម្រាប់តែពេលនៅជាមួយថេយ៉ុងម្នាក់ប៉ុណ្ណោះចំពោះអ្នកផ្សេងគេនៅតែដដែលចង់លើសមុនផងក៏មានដែរ។
     ពេលមកដល់វិមានវិញពួកគេក៏នាំគ្នាងួតទឹកនិងចុះមកញុាំបាយជាមួយគ្នាតាមធម្មតាប៉ុន្តែទឹកមុខម្នាក់ៗដូចជាស្រស់ស្រាយខ្លាំងណាស់ ស្នាមញញិមមិនរលុបទៅណាឡើយ។ ពេលដែលញុាំបាយរួចជុងហ្គុកនាំថេយ៉ុងទៅអង្គុយមើលព្រះច័ន្ទនៅបរិវេណផ្ទះថ្ងៃនេះព្រះច័ន្ទពេញវង្សល្អខ្លាំងណាស់។
     « ឯងប្រាប់យើងបានទេថាឯងជាអ្នកណា?មកពីណា? »អោនមុខមកសួរអ្នកដែលគេងកើយលើភ្លៅគេមើលព្រះច័ន្ទ គេពិតជាចង់ដឹងណាស់ថាថេយ៉ុងមានប្រវត្តិបែបណាគេក៏បានអោយមនុស្សទៅសេុីបដែរប៉ុន្តែប្រវត្តិនាយតូចអថ៌កំបាំងខ្លាំងណាស់គ្មានអ្វីដែលពាក់ព័ន្ធនិងជីវិតគេទេ ហើយគេក៏ចង់សួរថេយ៉ុងតាំងពីដំបូងដែរគ្រាន់តែមិនទាន់មានឥកាសល្អ។
      « លោកដឹងត្រឹមថាខ្ញុំគឺគីម ថេយ៉ុងបានហើយជុង ក្រៅពីនេះខ្ញុំមិនទាន់អាចប្រាប់លោកបានទេថ្ងៃណាមួយលោកនិងដឹងពីវាដោយខ្លួនឯង សុំទោសដែលខ្ញុំមិនអាចប្រាប់លោកបាន »ថេយ៉ុងមើលទៅមុខជុងហ្គុកពីខាងក្រោម គេមិនអាចប្រាប់អោយជុងហ្គុកបានដឹងទេព្រោះនេះជាការស្នើរសុំរបស់ប៉ាគេផ្ទាល់ គេដឹងថាអថ៌កំបាំងគ្មានទេនៅលើលោកនេះថ្ងៃណាមួយជុងហ្គុកនិងដឹងដោយខ្លួនឯងដោយគេមិនចាំបាច់និយាយ។
     « បើឯងមិនអាចប្រាប់បានយើងក៏មិនបង្ខំ »គេមិនខឹងទេដែលថេយ៉ុងមិនបានប្រាប់គេ ថេយ៉ុងប្រាកដជាមានហេតុផលផ្ទាល់ខ្លួនអ្វីហើយប៉ុន្តែញ្ញាណគេប្រាប់ថាថេយ៉ុងជាមនុស្សល្អ ។
    « អគុណដែលលោកយល់ »ថេយ៉ុងញញិមស្រាលអគុណណាស់ដែលមិនបង្ខំគេមិនដាក់សម្ពាធមកលើគេ។
     « ចុះឯងចង់ដឹងទេថាយើងបែបណា? »គេចង់សម្ដៅលើប្រវត្តិរបស់គេ គេមិនដែលចង់លាក់អ្វីពីថេយ៉ុងទេម៉្យាងប្រវត្តិគេក៏មិនអថ៌កំបាំងដែរអ្នកណាក៏ដឹងដែរ ប៉ុន្តែរឿងនៅក្នុងគ្រួសារបែបណាមានអ្នកណាអាចដឹង?
     « លោកអាចប្រាប់ខ្ញុំបានមែនទេ? »មិនគូរអោយជឿថាជុងហ្គុកទុកចិត្តគេដល់ថ្នាក់ហ៊ានប្រាប់គេឡើយទាំងដែលពួកគេទើបតែស្គាល់គ្នាហើយគេក៏មិនបានប្រាប់ពីប្រវត្តិគេអោយជុងហ្គុកបានដឹងដែរ។
     « រឿងអ្វីថាមិនបាន »ជុងហ្គុកបានរៀបរាប់គ្រប់យ៉ាងពីជីវិតរបស់គេទៅថេយ៉ុងទាំងរឿងរបស់ម៉ាក់រឿងដែលប៉ារបស់គេរឿងគ្រប់យ៉ាងទាំងអស់មិនលើកលែងសូម្បីតែរឿងលក្ខខណ្ឌដែលលោកតារបស់គេផ្ដល់អោយ គេគ្មានអ្វីត្រូវលាក់ឡើយហើយថេយ៉ុងគូរតែដឹងពីរឿងនេះដូចគ្នា។
     « តើលោកឯការណាស់មែនទេជុង? »ថេយ៉ុងលើកដៃមកអង្អែលថ្ពាល់ជុងហ្គុកថ្នមៗ តើជាច្រើនឆ្នាំមកនេះគេឈឺចាប់និងឯកាខ្លាំងយ៉ាងណាទៅ?គេពិតជារឹងមុាំណាស់ដែលអាចដើមកដល់ថ្ងៃនេះ ហើយគេក៏លែងឆ្ងល់ទៀតហើយដែររឿងដែលជុងហ្គុកមកគេងនៅវីឡានៅជាយក្រុងបែបនេះទីនេះស្ងៀមស្ងាត់ពិតមែនប៉ុន្តែក៏អាចធ្វើអោយចិត្តគេស្ងប់គ្រាន់បើជាងរស់ក្នុងវិមានស្កិមស្កៃដែលមានតែការឈ្នានីស។
     « អត់ទេ..យើងមិនអីទេ »គេឯកាពិតមែនប៉ុន្តែគេក៏អាចរសៀមកដល់ពេលនេះបានគេបានបាត់បង់ម្ដាយតាំងពីគេនៅក្មេង មុនដំបូងពិតជាឈឺចាប់និងឯកាណាស់ប៉ុន្តែយូរទៅក៏សុាំ។
     « លោកនៅមានខ្ញុំម្នាក់ទៀតណាជុង »ថេយ៉ុងក្រោកអង្គុយឡើងនិងចូលទៅអោបជុងហ្គុកដោយការលោងលោមនិងចង់ប្រាប់ថាជុងហ្គុកមិនមែនគ្មានអ្នកណាទេនៅមានគេម្នាក់ទៀត អូ...នៅមានលោកតាម្នាក់ទៀតដែរ គេមិនឯការមិនមែនខ្លួនមួយដូចដែរគេគិត ទោះបីពិភពលោកដ៏កំណាចនេះបោះបង់ជុងហ្គុកចោលក៏គេគ្មានថ្ងៃបោះបង់ជុងហ្គុកចោលដែរ គេធ្លាប់គិតថាពិភពលោកនេះចិត្តអាក្រក់ដាក់គេណាស់ដែលឆក់យកជីវិតម៉ាក់របស់គេចាកឆ្ងាយពីគេប៉ុន្តែគេក៏នៅមានប៉ាដែលនៅចាំមើលថែគេដូចជាព្រះរាជបុត្រយ៉ាងអញ្ចឹង ខុសឆ្ងាយពីជុងហ្គុកដែលត្រូវរស់នៅខ្វះភាពកក់ក្ដៅតាំងតែពីតូច។
     « ឯងនិងមិនទៅណាចោលយើងមែនទេ? »ជុងហ្គុកអោបតបទៅថេយ៉ុងវិញ ទាមទារចម្លើយចម្លើយគេពិតជាខ្លាចថាថ្ងៃណាមួយពិភពលោកមួយនេះនិងដណ្ដើមថេយ៉ុងចេញពីគេដូចជាដណ្ដើមម៉ាក់ចេញពីគេដែរ។
     « ខ្ញុំមិនទៅណាចោលលោកទេ »គេមិនដឹងថាពាក្យសន្យារនេះនិងទៅជាយ៉ាងណាទេប៉ុន្តែបេះដូងរបស់គេទាមទាអោយនិយាយពាក្យនេះ គេមិនអាចនៅបែបនេះបានរហូតនោះទេថ្ងៃណាមួយលោកប៉ារបស់គេអាចជារកគេឃើញនិងយកគេទៅវិញក៏ថាបាន មួយទៀតទោះបីប៉ាគេរកមិនឃើញក៏គេត្រូវត្រឡប់ទៅរកគាត់វិញដែរមិនអាចចាកចេញពីគាត់រហូតទេ គាត់មានគេជាកូនតែម្នាក់ប៉ុណ្ណោះត្រង់នេះត្រូវតែដឹង។ ចំណែករឿងកូនក៏បណ្ដោយទៅតាមព្រហ្មលិខឹតទៅចុះប៉ុន្តែបើអាចគេសុំអោយកូនអាចមកចាប់កំណើតជាមួយគេឆាប់ៗ។
     មួយវិនាទីលោទទៅជានាទីលោទទៅជាម៉ោងរំកឹលទៅជាថ្ងៃ ពេលវេលាចេះតែរំកឹលទៅមុខមិនឈប់រយៈពេលពីរខែក៏បានកន្លងហួសទៅយ៉ាងឆាប់រហ័សចំណែកឯទំនាក់ទំនងរបស់ជុងហ្គុកនិងថេយ៉ុងកាន់តែស្និទ្ធស្នាលគ្នាពីមួយកម្រឹតទៅមួយកម្រឹតរហូតបាត់មុខគ្នាលែងបាន ទោះបីជាគ្មានពាក្យសម្ដីបងអូន ទោះបីជាមិនធ្លាប់ប្រើពាក្យថាស្រលាញ់ទៅកាន់គ្នាប៉ុន្តែពួកគេក៏បានបង្ហាញតាមកាយវិការការបារម្ភខ្វល់ខ្វាយមើលថែរមានអោយគ្នាជានិច្ច បើនិយាយពីរឿងសម្ព័ន្ធភាពរាងកាយវិញនោះគូរនិយាយបែបណាទើបសម?មួយសប្ដាហ៍6ថ្ងៃទៅហើយ ថ្ងៃខ្លះមួយថ្ងៃពីដងញាប់ដូចញុាំបាយក៏មានដែរ ហើយបើសួរថាទំនាក់ទំនងនេះមានអ្នកណាដឹងក្រៅពីពួកគេទាំងពីរឺអត់?ចម្លើយនោះប្រាកដជាអត់ហើយ ទំនាក់ទំនងនេះមិនខុសពីទំនាក់ទំនងលួចលាក់នោះទេរស់នៅជាមួយគ្នាក្នុងឋានៈអ្វីក៏មិនដឹង ពួកគេក៏មិនងាយចេញទៅក្រៅដែរយូរៗចេញទៅម្ដងប៉ុណ្ណោះហើយក៏ចេញទៅមិនយូរដែរ ប៉ុន្តែគេពេញចិត្តក្នុងការរស់នៅដោយស្ងប់ស្ងាត់បែបនេះ។
     « ជុងហ្គុកហា...មានអ្នកខលមក »ថេយ៉ុងដើចេញមកពីវីឡាសម្ដៅទៅរកជុងហ្គុកដែរកំពុងតែដាំកូនឈឺនៅខាងក្នុងបរិវេនវីឡា អ្នកដែលខលមកមានឈ្មោះថា < លោកតា >គេក៏មិនហ៊ានលើកទទូលដែរ។
     « បាទ ..ជុប »ជុងហ្គុកយកទូរស័ព្ទពីដៃរបស់ថេយ៉ុងនិងឆ្លៀតថើបថ្ពាល់ប៉ោងៗរបស់នាយតូចមួយដង្ហើមមុននិងចុចទទូលទូរស័ព្ទចំណែកថេយ៉ុងក៏ដើចូលទៅខាងក្នុងវិញគេកំពុងតែធ្វើម្ហូបសម្រាប់ញុាំនៅពេលថ្ងៃត្រង់ផងទុកយូរមិនបានទេ។
     « ហ៊ើយយ...»ជុងហ្គុកដកដង្ហើមធំពេលនិយាយទូរស័ព្ទរួច លោកតាចនខលមកគ្មានអ្វីក្រៅពីបង្ខំគេអោយទៅលេងនៅវិមានទេគេខានទៅជាន់ទីនេះពីរខែទៅហើយទាំងដែលរាល់ដងមួយសប្ដាហ៍គេទៅម្ដងទៅពីរដង តែពេលនេះបាត់ស្រមោលពីរខែបាត់ស្ងាត់ជ្រៀបតែម្ដងទើបលោកតាគេខលមកតៀនបែបនេះ គេដឹងថាគេបាត់ទៅយូរមែនប៉ុន្តែគេចង់នៅជាមួយថេយ៉ុងហើយក៏មិនចង់ទៅទីនោះដែរ។

សូមរងចាំភាគបន្ត....💜🫶🏻

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now