ភាគទី53;ឯណាប្រពន្ធយើង?

3.6K 194 3
                                    

រឿង អន្ទាក់ស្នេហ៍បញ្ឆោតបេះដូង
ភាគទី53


     ថ្ងៃនេះថេយ៉ុងហាក់ម្បីជាស្រស់ស្រាយខ្លាំងណាស់ដូចជាទទូលបានដំណឹងល្អអ្វីមួយយ៉ាងអញ្ចឹងបានជាគេដើផងច្រៀងផង ហើយពេលនេះគេកំពុងតែច្របាច់ដៃសុំប្ដីចេញទៅខាងក្រៅដូចគ្នា។
     « ជុងហ្គុកហា...អោយអូនទៅៗណា »ថេយ៉ុងព្យាយាមធ្វើគូរអោយអាណិតប្រៀបដូចជាកូនខ្លាតាមយកចិត្តម្ចាស់យ៉ាងអញ្ចឹង មុននេះគេទទូលបានដំណឹងថាជីមីនមិត្តរបស់គេត្រឡប់មកពីអូស្ត្រាលីវិញហើយគេចង់ទៅទទូលមិត្តនៅព្រលានយន្តហោះ ពេលនេះក៏ឈឹតដល់ម៉ោងដែរហើយ។
     « បានៗបងអោយអូនទៅ តែត្រូវនាំអង្គរក្សទៅជាមួយ »ថេយ៉ុងនេះណាតែចង់បានអ្វីហើយត្រូវតែបាន ពេលឃើញទឹកមុខគូរអោយអាណិតនេះហើយគេមិនដាច់ចិត្តតតែសោះ ប៉ុន្តែគេត្រូវអោយអង្គរក្សទៅជាមួយបើតាមតែចិត្តគេណាចង់ទៅជាមួយថេយ៉ុងដោយផ្ទាល់ប៉ុន្តែគេត្រូវមានប្រជុំនៅក្រុមហ៊ុន។
      « បើយកអង្គរក្សបងទៅមិត្តអូនខ្លាចមិនខាន បងកុំបារម្ភអីអូនអាចទៅខ្លួនឯងបានណាជុង »គេមិនចង់នាំអង្គរក្សទៅរញ៉េរញ៉ៃទ់ើសដៃទើសជើងនោះទេម៉្យាងកូនចៅរបស់ជុងហ្គុកគូរអោយខ្លាចណាស់។
      « ថេយ៍...»
     « អូនទៅហើយខ្លាចយឺត »ថេយ៉ុងប្រញ៉ាប់រត់ចេញយ៉ាងលឿនមិនអោយជុងហ្គុកប្រកែកទាន់នោះទេ ម៉្យាងគេបែបនេះយូរហើយបើមានអ្នកប៉ងមិនល្អគេប៉ងយូរហើយតែគេចេញក្រៅមិនដែលមានបញ្ហាអ្វីទេថើបមិនចង់អោយអ្នកណាទៅតាម។

      មកដល់ព្រលានយន្តហោះភ្លាមថេយ៉ុងក៏ប្រញ៉ាប់រត់ចូលទៅខាងក្នុងនេះគេយឺតប្រាំនាទីទៅហើយជីមីនប្រាកដជាចាំគេ អ្វីដែលសំខាន់ជីមិនមិនបានប្រាប់អ្នកផ្ទះថាគេមកវិញនោះទេគេចាំSurpriseគេប្រាប់អោយតែមិត្តមកទទូលប៉ុណ្ណោះ។
      « កាមីន »ចូលមកដល់មិនទាន់បានប៉ុន្មានផងក៏ឃើញបាត់ទៅហើយទើបថេយ៉ុងប្រញ៉ាប់ចូលទៅអោបមិត្តសម្លាញ់ដែលបែកគ្នាអស់ជាច្រើនឆ្នាំ។
     « នាងថេយ៍ »ជីមីនទុកវ៉ាលីចោលរត់ចូលមកអោបមិត្តដូចគ្នា បែកយូរហើយពិតជានិកណាស់។ ក្រោយពីពេលអោបគ្នាឆ្អែតឆ្អន់ចិត្តហើយក៏នាំគ្នាលើកវ៉ាលីចូលឡានមុននិងបើកនាំជីមីនទៅកាន់ភូមិគ្រិះផាក នៅនិយាយលេងជាមួយលោកផាកនិងអ្នកស្រីផាករហូតដល់ពេលល្ងាចនាយតូចក៏ដាច់ចិត្តត្រឡប់មកវិមានវិញព្រោះតែជុងហ្គុកខលមកតាមគេចង់ផ្ទុះទូរស័ព្ទទៅហើយ។
     នៅពេលដែលឡានចូលដល់ច្រកផ្លូវស្ងាត់ថេយ៉ុងក៏រាងខ្លាចខ្លះដែរនៅផ្លូវនេះមានឡានបើកមកមួយៗប៉ុណ្ណោះ កំពុងតែបើកឡានសុខៗក៏មានឡានមួយគ្រឿងមកស្ទាក់នៅពីមុខឡានរបស់គេធ្វើអោយនាយតូចថេយ៉ុងប្រញ៉ាប់ជាន់ហ្វ្រាំងយ៉ាងលឿនខ្លាចថាបុកឡានខាងមុខ។
     « ឆាប់ចុះមក »បុរសឈុតខ្មៅប៉ុន្មាននាក់ចុះមកព័ទ្ធជុំវិញឡានរបស់ថេយ៉ុងធ្វើអោយអ្នកខាងក្នុងកាន់តែភ័យខ្លាច ដៃរបស់គេកាន់កាំភ្លើងគ្រប់ដៃតែម្ដង។
     « បើមិនចុះទេយើងនិងបំផ្ទុះឡាននេះតែម្ដង ឯងចង់ស្លាប់ក្នុងឡានមែនទេ? »បុរសម្នាក់និយាយគម្រាមថេយ៉ុងទាំងដែលការពិតពួកគេមិនហ៊ានទេដោយសារតែចៅហ្វាយរបស់គេមិនអោយបង្កររបួសដល់នាយតូចម្នាក់នោះឡើយ។
      « ខ្ញុំ..ខ្ញុំចុះហើយ »ចុងក្រោយគេគ្មានជម្រើសមានតែបើកទ្វាចុះតាមសម្រួលគេមិនទាន់ចង់ស្លាប់ទេហើយគេក៏នៅតែមានសង្ឈឹមថាជុងហ្គុកនិងមកជួយគេជាមិនខាន។
      « ឆាប់ដើចូលឡានតាមសម្រួលទៅ...អោយលឿន »មនុស្សម្នាក់ក្នុងចំណោម7នាក់នោះលើកកាំភ្លើងភ្ជុងក្បាលថេយ៉ុងអោយដើចូលទៅក្នុងឡានរបស់គេ ថេយ៉ុងក៏មិនអាចធ្វើអ្វីបានក្រៅពីធ្វើអ្វីតាមដែលពួកគេចង់បាន។ ពេលដែលថេយ៉ុងចូលមកដល់ខាងក្នុងហើយពួកគេក៏យកស្គុតខ្មៅមកបិទមាត់ថេយ៉ុងនិងយកថង់ក្រណាត់មួយមកគ្របក្បាលនាយតូចជិតតែម្ដងឯដៃក៏ត្រូវពួកគេចងថែមទៀត។ ឡានបើកបន្តទៅមុខរហូតដល់ឃ្លាងបាក់បែកមួយកន្លែង ទើបពួកគេព្រមឈប់និងទាញថេយ៉ុងអោយចុះពីលើឡានដោយមានបុរសម្នាក់រុញថេយ៉ុងអោយដើទៅមុខជារើយៗវាជាការលំបាកដែលមិនអាចមើលផ្លូវខាងមុខឃើញ។
     « ពួកខ្ញុំនាំគេមកដល់ហើយចៅហ្វាយ »ប្រុសម្នាក់នោះបានរុញថេយ៉ុងអោយដួលព្រួសនិងដីនៅចំពោះមុខចៅហ្វាយរបស់គេ គិតថាខ្លួនឯងនិងទទូលបានការសសើរដែលធ្វើការបានសម្រេចតែមានឯណា...
     ផាច់...« អ្នកណាអោយឯងរុញគេហាស? »សុងហូលើកដៃទះកូនចៅរបស់ខ្លួនឯងមួយទំហិងដោយការខឹងក្រោធ គេប្រាប់ហើយមែនទេថាកុំធ្វើអោយថេយ៉ុងឈឺ?
     « សុំទោសចៅហ្វាយ »បុរសម្នាក់នោះអោនមុខចុះជាការសុំទោស ហើយនិងលើកថេយ៉ុងឡើងអោយអង្គុយលើកៅអីវិញ ចងខ្លួននាយតូចនិងកៅអីជាប់។
      « ហ្ហិមៗ...»ពេលដែលសុងហូយកថង់ក្រណាត់នោះចេញធ្វើអោយថេយ៉ុងឃើញកាន់តែច្បាស់ថាជាអ្នកណា ប៉ុន្តែបានត្រឹមតែស្រែកក្នុងបំពង់កដៃជើងជាប់ចំណងមិនអាចធ្វើអ្វីបាននោះទេ។
     « យ៉ាងម៉េចភ្ញាក់ផ្អើលរឺថេយ៉ុង? »សុងហូប្រើសម្ដីផ្អែមស្រទន់ទៅនាយតូច យ៉ាងណាថេយ៉ុងនៅតែជាមនុស្សដែលនាយស្រលាញ់។
     « ជុជុ..កុំភ័យអីខ្ញុំមិនធ្វើបាបថេយ៍ទេ ព្រោះអ្វីដឹងទេ?ព្រោះខ្ញុំស្រលាញ់ថេយ៍នោះអី នៅពេលគ្រប់យ៉ាងក្លាយជារបស់ខ្ញុំយើងនិងរៀបការជាមួយគ្នា »សុងហូ ពេលនេះគេប្រៀបដូចជាមនុស្សឆ្គួតយ៉ាងអញ្ចឹងគ្រប់យ៉ាងគឺមកពីភាពលោភលន់ចង់បានរបស់គេជ្រុល។
     « នេះរឺកូនលោកប្រធានាធិបតី?មិនគូរធ្លាក់មកក្នុងសភាពបែបនេះសោះ »រំពេចនោះអ្នកស្រីកាងក៏ចេញមក តាមពិតបាត់ពួកគេប៉ុន្មានថ្ងៃដោយសារតែនៅរៀបចំផែនការអាក្រក់នេះសោះ។
     « ហ្ហិមៗ...»ថេយ៉ុងគ្រហិមដើមក.ឡើងខ្លាំងៗគេពិតជាចង់ជេរម្ដាយកូនពីរនាក់នេះណាស់ចរិកថោកទាបលើសពីអ្វីដែលគេបានគិតទៅទៀត។
      « មិនបាច់ខំនិយាយនាំតែហត់នោះទេ រងចាំតែមើលសាកសពរបស់ចន ជុងហ្គុកទៅ»សុងហូ គេដឹងថាថេយ៉ុងកំពុងតែខឹងទើបគេនិយាយបញ្ឆេះថែម ប៉ុន្តែជាការពិតទោះខំយ៉ាងណាក៏និយាយមិនចេញដែរមិនបាច់ខំនាំតែស្ងួតកនោះទេ។

💕បញ្ឆោតស្នេហ៍ អន្ទាក់បេះដូង💞« ចប់ »Where stories live. Discover now