ភាគ៣:ការទទួលជំនួយ

5K 329 7
                                    

ត្របកភ្នែកដែលបានបិតក៏ស្រាប់តែបើកឡើងមកវិញសន្សឹមៗទទួលយកពន្លឺដែលចាំងជះចូលមក ថេយ៉ុងបើកភ្នែកម៉ក់ៗសម្លឹងមើលសភាពបន្ទប់ដែលខ្លួនមិនស៊ាំភ្នែកសោះ ជាបន្ទប់ផ្ទះគេក៏មិនមែនហើយក៏រឹតតែមិនមែនជាមន្ទីរពេទ្យទៀត

"អូយ..."គេត្អូញឡើងមកក្រោយព្យាយាមកម្រើកខ្លួនក៏មានអារម្មណ៏ថាឈឺ ដៃរបស់គេរងនូវរបួសដាច់រលាត់និងត្រូវបាននដាក់អបដៃចំណែកក្បាលក៏បង់រុំរបួសថែមទៀត

គេព្រិចភ្នែកយកដៃគោះក្បាលខ្លួនឯងថ្នមៗហាក់កំពុងតែចង់រកនឹកថាមានរឿងអ្វីកើតឡើងបន្ទាប់ពីកើតគ្រោះថ្នាក់នោះ ហើយពេលនេះពូម៉ាវីននៅឯណា?

"ភ្ញាក់ហើយ? "សម្លេងគ្រលរមាំបន្លឺឡើងនាំអារម្មណ៏អោយអ្នកដែលភ្លឹកគិតលើគ្រែអោយបែរទៅមើលប្រភពសម្លេង ក៏ឃើញជាបុរសរាងខ្ពស់ស្រលះស្ថិតក្នុងវ័យ២៨ឆ្នាំ សក់ខ្មៅរលោងត្រឹមកញ្ចឹងកខាងមុខក៏ពុះជាពីរមិនអោយស្មើរគ្នាជាស្ទាយយ៉ាងមានរបៀប(អាចមើលក្នុងខូវើរូបបានណា)បើកបង្ហាញផ្ទៃមុខសង្ហារអោយកាន់តែច្បាស់ជាងមុនមានចិញ្ចើមរាងក្រាស់ បបូរមាត់ស្តើងស៊ិចស៊ីមើលទៅមានមន្តស្នេហ៏ ច្រមុះរាងមានទម្រង់ ក្រសែរភ្នែកមុតពណ៏ខ្មៅក្រឹបចោលសម្លឹងមកមើលខ្លួនស្ថិតក្នុងឈុតអាវសឺមីក្រណាត់ពណ៏ខ្មៅទឺនុយជាមួយខោក្រណាត់ជើងវែងពណ៏ខ្មៅ មូលដៃអាវត្រឹមកំភួនដៃដែលមានសរសៃខ្ទាស់ចេញមកបញ្ជាក់ថាបុរសចំពោះមុខចូលចិត្តការហាត់ប្រាណហើយក៏បង្ហាញនូវស្នាមសាក់ដៃខាងស្តាំយ៉ាងច្បាស់ គេសង្ហារខ្លាំងណាស់បើទោះបីជាធ្វើមុខស្មើរៗ មិនញញឹមក៏នៅតែអាចធ្វើអោយថេយ៉ុងនិយាយមិនចេញបានត្រឹមសម្លឹងមើលមុខគេទាំងបេះដូងលោតញាប់ខ្លាំងណាស់

រាងកាយក៏មើលទៅមាំមួនជាងគេទៅទៀតបើសិនជាធៀបគ្នាគេតូចជាងនាយទៅទៀត....ព្រះអើយ តើគេជានរណាទៅ?

"ត្រូវការអោយហៅពេទ្យឬអត់? "ឃើញថាថេយ៉ុងស្ងាត់គេក៏ចោទសួរឡើងម្តងទៀតទើបគេរហ័សបោសវាគំនិតផ្តេសផ្តាសចេញហើយចោទសួរមកកាន់បុរសចំពោះមុខវិញ

"លោក....លោកជាអ្នកជួយខ្ញុំឬ? "

"មិនមែនទេដឹង"ប្រុសកំលោះតបហាក់ធុញទ្រាន់នឹងសំណួរមិនគួរសួររបស់ថេយ៉ុង បើគេមិនជួយយកមកតើគេអាចមកដេកទីនេះបានដែរទេ?

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now