ភាគ៣១:នឹកអូនវិញអត់?

6.3K 376 14
                                    

មួយសប្តាហ៏កន្លងផុត....

រឿងក្តីឃាតកម្មរបស់លោកហារីស និងអ្នកស្រីមីនអាត្រូវបានសើរើឡើងវិញសារជាថ្មី ក្រោយអំពីប៉ូលិសប្រមូលបានភស្តុតាងជាច្រើនដែលចង្អុលបង្ហាញទៅកាន់ឃាតករពិតប្រាកដ ព្រមទាំងមានបក្សពួករួមផ្សំគំនិតដែលជាអ្នកគ្រូពេទ្យនិងបុរសដែលហែកគុកនោះយល់ស្របនឹងប្រគល់ខ្លួនទៀតនោះបានក្លាយទៅជាសំណាញ់មួយចងរឹតខ្លួនអ្នកស្រីហ្សារ៉ានិងលោកដេននីសអោយរើមិនអោយរួចឡើយលើកនេះ

"ថ្ងៃនេះបងមិនចាំបាច់ជូនអូនទៅប៉ុស្ត៏ប៉ូលិសក៏បានដែរជុងហ្គុក អូនទៅជាមួយពូម៉ាវីនបាន"ថេយ៉ុងនិយាយប្រាប់អ្នកដែលកំពុងលើកពែងកាហ្វេក្រេបនៅតុអាហារអោយងាកមកមើលខ្លួន

"បែបនោះក៏បានចាំពេលថ្ងៃត្រង់ម៉ោងសម្រាកការងារបងទៅទទួលអូនទៅញ៉ាំបាយជុំគ្នា"

"រំខានបងទេដឹង?មួយរយ:នេះអូនឃើញក្រុមហ៊ុនបងមមាញឹកណាស់"តាំងតែពីក្តីចាប់ផ្តើមបើកដំណើរការថេយ៉ុងក៏ត្រូវចេញចូលជាមួយមេធាវីនិងម៉ាវីនជាញឹកញយដើម្បីផ្តល់ចម្លើយដល់ប៉ូលិសនូវមានការរៀបចំសំណុំឯកសារច្រើនទៀត ឯកសារខ្លះជុងហ្គុកជាអ្នកជួយមើលជួយចាត់ចែងអោយជំនួសប៉ុន្តែគេមិនចង់ស្វាមីកាន់តែស្មុគស្មាញជាមួយរឿងក្រុមហ៊ុនផងអីផងទេ

"ថ្ងៃត្រង់ម៉ោងសម្រាកញ៉ាំបាយហៅថារំខានដែរឬ? "

"ក៏អូនខ្លាចបងហត់ ត្រូវបើកឡានមកយកអូនទៅមកនឹងហើយ"

"គ្រាន់បើកឡានជូនភរិយាទៅមកវាគ្មានទៅហត់ស្អីទេ....ចិត្តថ្លើមអូនមិនចង់អោយបងឃើញមុខអោយបាត់នឹកខ្លះទេឬ?"ជុងហ្គុកងើបពីកៅអីដើរទៅកន្លែងដែលភរិយាកំពុងអង្គុយចាប់ច្របាច់ថ្ពាល់គេថ្នមៗមិនអោយឈឺឡើយ

"នឹកអី?នៅផ្ទះជាមួយគ្នារាល់ថ្ងៃសោះហ្នឹង!! "ថេយ៉ុងរអ៊ូមុខក្រញ៉ូវព្រោះតែជុងហ្គុកចាប់ច្បិចថ្ពាល់គេឡើងក្រហមអស់ មិនដឹងកើតអីចូលចិត្តតែលេងច្បិចថ្ពាល់គេរហូត

"នៅផ្ទះជាមួយគ្នា តែមួយអាទិត្យនេះបងឃើញមុខអូនតែពេលគេងប៉ុណ្ណោះ"វាក៏ដូចអ្វីដែលជុងហ្គុកថាមែនព្រោះម្នាក់ៗសុតសឹងតែមានមុខជំនួញរៀងខ្លួនទើបអោយតែព្រឹកឡើងនាំគ្នាបំបែកគ្នាទៅធ្វើការហើយ ទម្រាំជួបគ្នាវិញក៏ខ្ទង់១០ទៅ១១យប់ដែរ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now