ត្រលប់ទៅកាលពីរខែមុន...
តុកៗ
សម្លេងគោះទ្វារទើបបើកចូលធ្វើអោយម្ចាស់បន្ទប់ទម្លាក់ឯកសារចុះពីដៃងើបសម្លឹងមើលទៅអ្នកដែលចូលមក
"បងហៅអូនមកមានការអីហ្អេស? "ជុងហ្គុកមិនទាន់និយាយតែផ្តល់សញ្ញាអោយគេបិតទ្វារសិនហើយអោយភរិយាចូលមកអង្គុយកៅអីទល់មុខនឹងតុធ្វើការខ្លួន
"អូនដឹងហើយមែនទេថាពួកនោះវាបញ្ជូនមនុស្សមកចាំសង្កេតមើលពួកយើង? "ថេយ៉ុងងក់ក្បាលព្រោះខ្លួនក៏សង្កេតដឹងបានដូចគ្នាម្យ៉ាងម៉ាវីនក៏បានមកផ្តល់ដំណឹងមកមិនដាច់ គ្រាន់តែគេធ្វើធម្មតាមិនដឹងមិនលឺព្រោះចង់សត្រូវគិតថាគេល្ងង់មិនដឹងថាមានមនុស្សបង្កប់លាក់ក្នុងក្រុមហ៊ុន
"នៅតាមក្រុមហ៊ុនអូនក៏មាន ទោះជាចាត់ការយ៉ាងណាក៏មិនអស់សោះថាហើយតែសង្ងំស្ងាត់ច្បាស់ជាបញ្ជូនកូនចៅអោយមកតាមដាន"
"បើវាមិនឆ្លាត ម្ល៉េះវាមិនអាចយកឈ្នះលោកប៉ាអូនឡើយថេយ៉ុងទើបយើងត្រូវប្រយ័ត្នជាងមុនបើសិនជាចង់អូសវាចូលគុកនោះ"
"នោះហើយជាបញ្ហា ចរឹកអ៊ំដេននីសបែបណាអូនក៏អាចសង្កេតឃើញ ឃើញស្ងាត់ៗតែលាក់ល្បិចរាប់រយជំពូក មិនស្រួលរកឃើញចំណុចខ្សោយយើងពេលណាច្បាស់ជាចាត់ការយើងមិនសល់សាច់ទេ"ស្តាប់លឺពាក្យហត់នឿយចេញពីនាយតូចហើយ គេក៏មិនមាត់តែហុចប្រអប់នាឡិកាមកអោយថេយ៉ុងជាប្រេនមកពីក្រុមហ៊ុនរបស់នាយដោយផ្ទាល់តែម្តង
"រឿងពួកជនបង្កប់ទុកអោយបងចាត់ការ តែអំឡុងពេលនេះបងក៏ត្រូវការអោយអូនសហការជាមួយបងដូចគ្នា ពីពេលនេះទៅពាក់នាឡិកានេះអោយជាប់កុំដោះចេញអោយសោះយល់ទេ?"ថេយ៉ុងជ្រួញចិញ្ចើមឆ្ងល់សម្លឹងមើលនាឡិកាក្នុងប្រអប់នោះ វាមានរចនាបថស្អាតត្រូវចិត្តខ្លួនពិតមែនប៉ុន្តែក៏ហេតុអីក៏ត្រូវពាក់វារាល់ថ្ងៃ?
"នាឡិកានេះផលិតឡើងមានបង្កប់ឧបករណ៏ចាប់ទីតាំងនៅខាងក្នុងបងផលិតវាតែមួយគ្រឿងប៉ុណ្ណោះសម្រាប់អូន ដូច្នេះមិនថាអូនមានរឿងអីឬបាត់ទៅដល់កន្លែងណាឡើយ...បងនៅតែអាចតាមរកអូនឃើញ"ថេយ៉ុងឈ្ងោកមុខមើលប្រអប់នាឡិកានោះស្របពេលគំនិតមួយផុសឡើងមក
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romantizm«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]