ភាគ៣៦:យប់នេះខ្ញុំត្រូវតែយកបងអោយបាន...

4.9K 314 28
                                    

រយ:ពេលកន្លងផុតទៅពីរសប្តាហ៏បន្ទាប់ទៀត ហាក់មិនសូវជាល្អប៉ុន្មានសម្រាប់ជុងហ្គុកនិងថេយ៉ុងឡើយត្រូវរវល់ឡើងតុលារការដំណើរការកាត់ក្តីលោកដេននីសនិងអ្នកស្រីហ្សារ៉ាហៅថារវល់មួយតង់ហើយនៅមករវល់រឿងអេវីនដែលតែងតែព្យាយាមទាក់ទងមកជុងហ្គុកមិនឈប់ឈរ ថ្ងៃខ្លះក៏មករកដល់ផ្ទះក៏មានដែរតែភាគច្រើនមិនបានជួបច្រើនជាងដោយសារនាយនិងភរិយារវល់ជាប់ទើបថ្ងៃខ្លះក៏នាំគ្នាគេចទៅសម្រាកនៅផេនហោស៏មួយថ្ងៃពីរ

"ស្អីគេ? "អេវីនស្រែកគំហកដាក់អ្នកបម្រើស្រីនៅក្នុងវិមាន ក្រោយពេលដែលនាងមកប្រាប់ថាជុងហ្គុកមិននៅផ្ទះចេញទៅធ្វើការជាមួយថេយ៉ុងតាំងតែពីព្រលឹមមកម្ល៉េស

"គឺដូចដែលអ្នកប្រុសបានលឺ​មុននេចាស​"

"គ្មានបានការណាស់!! "អេវីនសម្លក់ពួកនាងហើយកញ្ឆក់ខ្លួនដើរចេញទាំងម៉ួម៉ៅទុកអោយអ្នកបម្រើក្នុងវិមានដែលបានឃើញហេតុការណ៏បានត្រឹមគ្រវីក្បាលតិចៗ ម្នាក់ៗពុំសូវជាមាននរណាចូលចិត្តអេវីននោះឡើយព្រោះតែនិស្ស័យល្អតែនឹងមុខជុងហ្គុកហើយកាចក្រោយខ្នងរបស់នាយ ធ្វើខ្លួនដូចជាម្ចាស់វិមានបែបនេះបានត្រឹមតែអោយគេកោតខ្លាចតែបើគ្មានអ្នកគេចង់គោរពឡើយ

ផាំង!!

ដៃតូចទាញបិតទ្វារឡានទាំងអារម្មណ៏ម៉ូវចិត្តខ្លាំងតែម្តង វាមិនដែលគេមករកពីរអាទិត្យទៅហើយមិនជួបរហូត វាប្រៀបដូចជាជុងហ្គុកព្យាយាមគេចៗមុខគេយ៉ាងម៉េចក៏មិនដឹង

"បងមិនអាចគេចមុខខ្ញុំបែបនេះឡើយ...ខ្ញុំមិនព្រមដាច់ខាត!!! "ក្រសែរភ្នែកមុតសម្លឹងមើលវិមានម៉េនដូហ្សាហាក់កំពុងមានផេនការមួយក្នុងចិត្តរួចជាស្រេចទៅហើយ ពេលនេះគេដឹងហើយថាមិនអាចបណ្តែងបណ្តោយពេលវេលាបន្តទៀតទេមិនអញ្ចឹងទេគេនឹងគ្មានថ្ងៃបានដណ្តើមយកជុងហ្គុកមកវិញបានឡើយ

ឡានទំនើបពណ៏សសន្សឹមថយខ្លួនចាកចេញម្តងបន្តិចៗចេញពីវិមានរហូតដល់បាត់ស្រមោលមើលលែងឃើញ ថ្ងៃនេះគេនឹងមិនព្រមនៅស្ងៀមទៀត វាល្មមគ្រប់គ្រាន់ហើយដែលគេត្រូវយកអ្វីដែលគួរតែជារបស់គេតាំងតែពីដំបូងមកវិញ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now