ភាគ២៩:អូនដឹង?

7.2K 384 32
                                    

[🔥WARNING🔥.....ភាគនេះអាចនឹងមានពាក្យពេចន៏ឬប្រយោគមិនសមរម្យមួយចំនួននៅក្នុងសាច់រឿងដូច្នេះហើយសុំធ្វើការអធ្យាស្រ័យទុកជាមុន and if  អ្នកទាំងអស់គ្នាមួយចំនួនដែល feeling uncomfortable អាចរំលងភាគនេះហើយរង់ចាំអានភាគបន្ទាប់នាពេលក្រោយបានណា...អរគុណ<3]

ផេនហោស៏

មកដល់ក៏មានបុគ្គលិកចាំហុចKey card បន្ទប់របស់ជុងហ្គុកដែលស្ថិតលើជាន់លើគេបំផុតនៃអគារផេនហោស៏ដ៏ធំនិងខ្ពស់មួយនេះហើយស្រេចដោយសារណូឡេនបានទាក់ទងមកប្រាប់បុគ្គលិកមុនទៅហើយទើបគេទទួលបានភ្លាមៗដោយមិនចាំទៅសួរនាំសិនឡើយ។ថេយ៉ុងប្រញាប់រត់ចូលជណ្តើរយន្តផ្ទាល់ខ្លួនរបស់ស្វាមី ចុចជាន់លើបំផុតទាំងអារម្មណ៏ភ័យផងអរផង

ទឺងង!!!

សម្លេងលោតបង្ហាញថាគេបានមកដល់ហើយ ទ្វារជណ្តើរយន្តបានបើកទើបថេយ៉ុងប្រញាប់រត់ចេញសម្តៅមកកាន់ទ្វារបន្ទប់ផេនហោស៏ដែលមានតែមួយបន្ទប់នេះប៉ុណ្ណោះនៅជាន់ខ្ពស់បំផុតមួយនេះ

ទ្វារបន្ទប់របើកក្រោយមានស្កេនកាតចូល ថេយ៉ុងរុញទ្វារចូលមកខាងក្នុងសម្លឹងរកមើលពីវត្តមានរបស់ស្វាមី ទីនេះធំណាស់មានទាំងបន្ទប់ទទួលភ្ញៀវ ចង្ក្រានបាយ បន្ទប់ញ៉ាំអាហារ បន្ទប់គេង អាងហែលទឹកដែលសុតសឹងតែរៀបចំមានរចនាបថយ៉ាងប្រណិត និងទាន់សម័យណាស់តែថាគេក្រឡេកមើលសព្វកន្លែងហើយម៉េចក៏មិនឃើញអញ្ចឹង?

មុនពេលដែលថេយ៉ុងអាចឈានជើងទៅណាទៀតបាន គេក៏ក្រឡេកឃើញថាទ្វារដែលរុញចេញទៅអាងហែលទឹកវាចំហរទើបគេរហ័សដើរទៅមើលក្នុងចិត្តលួចសង្ឃឹមថានឹងមានវត្តមានជុងហ្គុកនៅទីនោះ ហើយវាក៏ដូចអ្វីដែលបានគិតនាយពិតជានៅទីនោះពិតមែន

ថេយ៉ុងសម្លឹងមើលផែនខ្នងមាំទាំរបស់ស្វាមីដែលឈរកាន់ដបស្រាវីស្គីមកអកផឹកទាំងដបដូចផឹកទឹកនៅសល់សម្បកដបវីស្គីដែលផឹកអស់នៅក្បែរកៅអីដែលអង្គុយលេងក្បែរអាងទឹក​ សម្លឹងមើលទៅកាន់អាងហែលទឹកនិងទេសភាពទីក្រុងទាំងមូលដែលអាចមើលពីជាន់នេះមកបានយ៉ាងស្រួល មើលទៅមិនទាំងចាប់ភ្លឹកថាភរិយាតាមមកដល់ទីនេះ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now