ភាគ១៧:បងស្តីអោយអូន....

5.9K 358 19
                                    

"ចាហ្វាយ....ចាហ្វាយយ...."បុរសម្នាក់រត់ចូលមកខាងក្នុងមកយ៉ាងត្រហេបត្រហប ដាស់អារម្មណ៏អោយអ្នកដែលអង្គុយនៅលើសាឡុងត្រូវបែរមុខទៅមើល កូនចៅដែលមើលទៅហាក់ភិតភ័យចម្លែក

"គ្នីគ្នារបស់យើងដែលបានបញ្ជូនទៅ.....ត្រូវបានកូនចៅរបស់ម៉េនដូហ្សាចាប់បានហើយទាន"

"ស្អីគេ??? "អ្នកដែលមាននាមជាចាហ្វាយក្រោកឈរឡើងមកបោកសៀវភៅដែលកាន់នឹងដៃចោលក្រោយដឹងថាផែនការដែលខ្លួនបានរៀបត្រូវបរាជ័យ

"ខ្ញុំ.....ខ្ញុំសុំទោសទុកពេលអោយខ្ញុំ*ផាំង!!!!* "បុរសនោះមិនទាន់បានពោលពាក្យសុំទោសផងគ្រាប់កាំភ្លើងបានបាញ់ទម្លុះចូលក្បាលគេដួលដេកស្លាប់ភ្លាមៗខណ​:កូនចៅផ្សេងទៀតដែលឈរអមក្បែរនោះក៏បានត្រឹមអោនមុខចុះមិនហ៊ានចូលជួយតែប៉ុណ្ណឹង

"ធ្វើការមិនបានល្អ ផ្លូវតែម្យ៉ាងគឺវាត្រូវងាប់បែបនេះ!អូសវាចេញទៅ!!! "

"បាទ! "កូនចៅពីរបីនាក់រហ័សចូលមកលើកសពចេញស្របពេលអ្នកបម្រើក៏រហ័សចូលមកជូតសម្អាតឈាមនៅលើការ៉ូទាំងញ័រខ្លួនទទ្រើក ខ្លាចថាបើធ្វើការភ្លាត់ក៏នឹងត្រូវចប់ជីវិតដូចជាបុរសមុននេះ

"មើលវាជាគម្រូទៅ!! កុំធ្វេសប្រហែសអោយខូចការងារធំរបស់យើងអោយសោះយល់ដែរទេ? "

"បាទ!!!! "

"ចេញអោយអស់ទៅ!! "កូនចៅគ្រប់គ្នាបានត្រឹមអោនក្បាលគោរពហើយនាំគ្នាចេញទៅវិញ ពួកគេត្រូវរកវិធីសារជាថ្មីដើម្បីកុំអោយភ្លាត់ទៀត

"ហ៊ឹស.....សំណាងវាមិននៅខាងពួកឯងរហូតទេ!!! "

"តើចាហ្វាយមានផែនការបន្តទៀតទេ? "

"វាច្បាស់ជាមានហើយ ពេលនេះយើងដឹងហើយថាត្រូវចាត់ការជាមួយមនុស្សដូចជាពួកវាបានដោយរបៀបណានោះ"

បន្ទប់សម្រាកក្នុងរីសត....

"បងសង្ហារណាស់ជុងហ្គុកអូនស្រលាញ់ម៉ង ហាសហា"

"អូននិយាយបែបនេះមកជិត១០០ដងហើយថេយ៏"គេនិយាយជាការពិតព្រោះថេយ៉ុងនិយាយដដែលៗមកតាំងពីចេញមកម្ល៉េស

"អោយនិយាយ១លានដងក៏អូននិយាយដែរហាសហា....ព្រោះបងសង្ហារពិតមែន"

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now