ជុងហ្គុកអស់សំណើចក្នុងចិត្ត ក្រោមទឹកមុខរាបស្មើរនៅខាងក្រៅព្រោះតែអ្នកដែលអះអាងថានឹងជូតខ្លួនអោយគេ ពេលនេះបែរជាអង្គុយកាន់កន្សែងសើមសម្លឹងរាងកាយល្វែងខាងលើទាំងមុខក្រហមញ័រដៃទទ្រើកទៅវិញ
"១០នាទីហើយ...អូនគិតចង់អោយបងដោះអាវចាំអូនយូរប៉ុណ្ណាទៀតទៅ? "ថេយ៉ុងរហ័សគ្រវីក្បាលរហ័សបោសវាសគំនិតឆ្កួតៗមុននេះចេញភ្លាម តើនរណាទៅស្មានដល់នោះថាជុងហ្គុកមានរាងកាយមាំមួននិងទាក់ទាញដល់ថ្នាក់នេះនោះ ទ្រូងគេក៏ហាប់ណែន សាច់ដុំកង់ៗនៅមានស្នាមសាក់ពេញដៃស្តាំឃើញហើយពិតជា....
"ថេយ៏...."ជុងហ្គុកយកដៃទៅផ្ទាត់ថ្ងាសអ្នកដែលមុខក្រហមអៀនគេតែបែរជាខំប្រឹងបើកភ្នែកសម្លឹងរាងកាយខ្លួនប៉ិនៗពងក្ងានទៅវិញ ហួសចិត្តណាស់!
"សុំ....សុំទោសអូន...អូនជូតអោយហើយ"ថេយ៉ុងរដាក់រដុបលើកកន្សែងសើមញ័រដៃតតាត់ទៅជូតអោយគេថ្នមៗ ដោយមានក្រសែរភ្នែកមុតរបស់ជុងហ្គុកតាមមើលតាមសម្លឹងគេមិនដាក់ធ្វើអោយគេកាន់តែរឹងខ្លួនជាងមុនទៅទៀត ទម្រាំតែជូតនិងលាងរបួសរួចរាល់គេស្ទើរតែទន់ខ្លួនទៅហើយព្រោះតែការសម្លឹងរបស់នាយ
"រួច....រួចហើយ"ថេយ៉ុងងើយមុខមកប្រាប់តែក៏ត្រូវភ្ញាក់ព្រោះមុខនៅកៀកនឹងមុខជុងហ្គុកពេកហើយ តែខិតបន្តិចទៀតច្បាស់ជាចប់មិនខាន
"អរគុណអូន"ជុងហ្គុកប្រាប់ធម្មតាស្របពេលថេយ៉ុងបានត្រឹមតែងក់ក្បាលញាប់ៗកាន់កូនចានដែកនិងកន្សែងរត់ចូលបន្ទប់ទឹកបាត់ចាក់សោរជិតឈឹង ទុកអោយអ្នកដែលអង្គុយមើលបានត្រឹមគ្រវីក្បាលតិចៗទាំងសើចរហ៊ឹសដើមកតិចៗ
"អៀនយើងដល់ថ្នាក់នេះឬ?"
ព្រឹកថ្ងៃថ្មី
ថេយ៉ុងអង្គុយលើកាណូតសម្លឹងមើលផ្ទៃទឹកសមុទ្រទាំងទឹកមុខស្ងប់ស្ងាត់ហាក់កំពុងភ្លឹកគិតទៅឆ្ងាយ ថ្ងៃនេះជាថ្ងៃដែលគេត្រូវត្រលប់ទៅទីក្រុងវិញទៅប្រឈមនឹងដោះស្រាយបញ្ហាដែលកំពុងរង់ចាំខ្លួន ទោះបីជាមិនចង់ត្រលប់ទៅវិញប៉ុន្តែក៏មិនអាចគេមានភារកិច្ចជាចាំបាច់មិនអាចខានបាន
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]