ភូមិគ្រិះត្រកូលអេវើលីន
"ម៉ែដោះ"អ្នកស្រីហ្សារ៉ាចូលមករកសួរនាំម៉ែដោះជេនដែលកំពុងមើលការខុសត្រូវនៅក្នុងចង្ក្រានបាយអោយងាកមកចាប់អារម្មណ៏គាត់សិន
"អ្នកស្រីមានការអ្វីមែនទេ? "
"គឺ...កូនថេយ៏មានបានទាក់ទងមកម៉ែដោះដែរទេ?គេបាត់ទៅ២ ថ្ងៃហើយមិនទាន់ឃើញទាក់ទងមកសោះ"អ្នកស្រីហ្សារ៉ានិយាយឡើងបង្ហាញទឹកមុខព្រួយបារម្ភចេញមកយ៉ាងច្បាស់
"អ្នកប្រុសតូចទើបតែទាក់ទងមកខ្ញុំមុននេះទេតើ"
"ហើយកូនថេយ៏មានបានប្រាប់ថាពេលនេះគេនៅឯណាដែរទេ?ហើយគេមិនមានបញ្ហាអ្វីទេត្រូវទេ? "
"អ្នកប្រុសតូចទៅស្នាក់នៅឯវិមានផ្កាយមួយរយ:ហើយក៏មិនបានកើតអ្វីដែល"ម៉ែដោះជេនឆ្លើយតែប៉ុណ្ណេះក៏សុំខ្លួនទៅធ្វើការបន្ត ចំណែកអ្នកស្រីហ្សារ៉ាប្តូរពីទឹកមុខព្រួយបារម្ភមកជាការងឿងឆ្ងល់ស្ទុះឡើងទៅបន្ទប់របស់ខ្លួនទាញទូរស័ព្ទមកចុចខលទៅរកបិនរណាម្នាក់
"ក្រែងថាកាត់ផ្តាច់ហ្វ្រាំងឡានហើយ ហេតុអ្វីក៏អាក្មេងនោះវាមិនអី?ព័ត៏មាននិយាយពីគ្រោះថ្នាក់បន្តិចក៏គ្មាន"
(តែខ្ញុំពិតជាបានកាត់ពិតមែនលោកស្រី)
"បិតមាត់ទៅ!!គ្មានបានការពិតមែន!! "គាត់គប់ទូរស័ព្ទទៅលើពូកហើយទម្លាក់ខ្លួនអង្គុយដោយភាពម៉ួម៉ៅដៃក៏ក្តាប់កម្រាលពូកជាប់មិនលែង អង្គុយស្ងាត់មួយស្របក់ក៏ស្ទុះចាប់ទូរស័ព្ទដើម្បីចុចទាក់ទង
"ហាឡូ!ដេននីស....លោកនៅឯណា? "
(ក៏ធ្វើការហ្នឹងហើយ!នាងចេះសួរទៅកើត)អ្នកស្រីហ្សារ៉ាសើចចម្អកបន្តិចសឹមបន្ត
"ទៅធ្វើការឬទៅលេងល្បែងទៅ? "
(ហ្សារ៉ា!!!)
"បើមិនចង់បាត់បង់លុយយកទៅលេងល្បែងក៏ត្រលប់មកវិញ ដើម្បីជួយគិតខ្ញុំកុំអត់ប្រយោជន៏ពេក! លោកដឹងទេថាអាក្មេងនោះវាមិនទាន់ងាប់ពេលនេះវាថែមទាំងដេកសោយសុខនៅឯវិមានឯណោះ! "
(ក៏មកពីនាងដោយខ្លួនឯងដែលធ្វើស្អីមិនចេះសួរនាំសិន!!ធ្វើការភ្លាត់ដោយខ្លួនឯងមកបន្ទោសខ្ញុំ?ចង់សម្រេចការងារធំធ្វើស្អីត្រូវចេះពិភាក្សាគ្នា)
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]