ភាគ៦:លោកថាម៉េច?

4.6K 302 8
                                    

ក្រោយហេតុការណ៏ដ៏សែនរញ៉េរញ៉ៃ សពបុរសនោះក៏ត្រូវបានម៉ាវីនចាត់ចែងបន្ត ចំណែកថេយ៉ុងក៏ត្រូវមកសម្រាកបន្ទប់ផ្សេងមួយយប់សិនដោយហេតុថាបន្ទប់គេពេលនេះក្លាយទៅជាសម្បុកជ្រូកបាត់ទៅហើយទៅមិនកើតទេ តែមុននឹងទៅគេងក៏ត្រូវចុះមកបន្ទប់ទទួលភ្ញៀវដើម្បីលាងរបួសអោយខ្លួនឯងនិងភ្ញៀវដែលមិនបានអញ្ជើញផង

"គួរតែអរគុណខ្ញុំមួយម៉ាត់ដែលខំបញ្ចៀសគ្រាប់កាំភ្លើងមិនអោយទម្លុះក្បាលឯង!! "

"ខ្ញុំទើបតែដឹងថាយើងត្រូវអរគុណមនុស្សដែលលបលួចចូលមកផ្ទះខ្ញុំទាំងកណ្តាលយប់ទាល់តែសោះ"ថេយ៉ុងបោះប្រយោគឌឺដងតែដៃក៏ចាប់យកសំឡីលាងរបួសមកផ្តិតលើថ្ពាល់និងមាត់ដែលបែករបស់នាយព្រោះតែស្នាដៃខ្លួនមុននេះ

"ចៃដន្យឆ្លងកាត់ឃើញអ្នកយាមមាត់របងមនុស្សខ្លះត្រូវគេបាញ់ស្លាប់ទើបចូលមកមើលលេងៗទៅ! "គេនិយាយហីៗទើបថេយ៉ុងទ្រាំមិនបានសង្កត់មុខរបួសនាយមួយទំហឹងតែគេហាក់បីជាមិនស្កៀបសាច់សោះ

"លោកមើលមកខ្ញុំជាក្មេងបឋម?ផ្ទះលោកមិនមែនផ្លូវនេះ!! "

"ក៏ឃើញមាឌល្អិតៗចង្កេះតូចៗស្មានតែក្មេងអាយុ១៨ទើបចង់បោកលេង! "

"លោក!! "ថេយ៉ុងខាំបបូរមាត់ខឹងអានាយមុខស្មើរនេះណាស់ មិនមាត់ៗឌឺដងគេបានណាស់តើ

"ប្រាប់មក!!លោកមកមានការអី? "មាត់សួរដៃទាញបិតប្រអប់ថ្នាំចង់បានចម្លើយការពិតចេញពីប្រុសម្នាក់នេះ

"យល់ថាឯងលើកមុខជំនួយអោយខ្ញុំហ្វ្រីៗទើបចង់នាំដំណឹងខ្លះៗមកប្រាប់ជាអំណោយតិចតួច ចៃដន្យក៏មកឃើញរឿងបែបនេះ"

"ខ្ញុំប្រាប់ហើយតើ ថាវាជាការសម្រេចចិត្តរបស់លោកប៉ាដែលលើកអោយលោកគ្រាន់តែកុំមកពាក់ព័ន្ធបានហើយ! "

"ក៏មិនចង់មកពាក់ព័ន្ធប៉ុន្មាន តែគ្រួសារខ្ញុំមិនបង្រៀនអោយយករបស់នរណាដោយមិនតបស្នងអ្វីទៅគេវិញ"

"តែខ្ញុំមិនទទួល"

"ក្អេងក្អាងទាំងដែលមុននេះជិតនឹងស្លាប់ខ្លួនទៅហើយ បើមិនបានខ្ញុំ!! "

"ខ្ញុំមិនបានក្អេងក្អាង!គ្រាន់តែមិនចង់អោយនរណាមកពាក់ព័ន្ធក្នុងរឿងគ្រួសារខ្ញុំ! "ថេយ៉ុងងើបខ្លួនឈរនិយាយដេញភ្លាមៗ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now