បន្ទប់សៀវភៅ
តុកៗ
"បង...."សម្លេងហៅធ្វើអោយអ្នកដែលអង្គុយមើលការងារនៅខាងក្នុងងើបមុខទៅមើលក៏ឃើញថាភរិយាកំពុងអើតកបើកភ្នែកម៉ក់ៗមើលមកគេ ហើយរត់ចូលមកក្នុងឈុតគេងយប់មានកាន់អ្វីមិនដឹងលាក់នៅពីក្រោយខ្នង
"មានការអី? "នាយតូចទម្លាក់ស្នាមញញឹមបន្តិចពេលស្វាមីតបហីៗមកកាន់ខ្លួន តែមិនអីទេមិនសាកមិនដឹងឡើយ
"អូនយកផ្លែឈើមកអោយ"ផ្លែឈើដែលចិតជាចំណែកធំខ្លះតូចខ្លះទៀតក៏តូចស្ទើរតែហៅថាចិញ្រ្ចាំទៅហើយ យកមកដាក់នៅចំពោះមុខនាយទាំងញញឹមមិនសូវសម
"បងមិនញ៉ាំផ្លែឈើយប់ទេ អូនយកទៅវិញចុះ"គេឆ្លើយតែមិនព្រមងើបមកមើលនាយតូចឡើយនៅតែមើលការងារគេដដែល
"ញ៉ាំបន្តិចក៏បានដែរណាជុងហ្គុក....អូនតាំងចិត្តយកមកអោយបងពិតមែន"សារនេះទើបគេព្រមងើបមុខមកមើលហើយក៏ឃើញថាដៃរបស់ភរិយាមានបិតបង់របួសស្ទើរតែគ្រប់ម្រាម
"អូនជាអ្នកចិត? "
"ហ្អឹម!អូនមិនដែលធ្វើម្ហូបចូលចង្ក្រាន ឬចិតផ្លែឈើទេ....នេះជាលើកដំបូងហើយ"វាជាការពិត គេធំធាត់ឡើងក្នុងគ្រួសារស្តុកស្តម្ភមានអ្នកបម្រើឆ្វេងស្តាំចង់បានអ្វីក៏មានអ្នកទៅរកមកអោយហើយនេះក៏ជាលើកទីមួយដែលគេដាក់ចិត្តដាក់កាយកាន់កាំបិតចិតផ្លែឈើបានប៉ុណ្ណេះយកមកលួងចាត់ទុកថាល្អហើយ
"មកនេះ! "មិនចាំអោយគេហៅម្តងទៀតទេគេស្ទុះទៅក្បែរនាយភ្លាមៗទើបជុងហ្គុកមើលមុខថេយ៉ុងបន្តិច សឹមចាប់ដៃដែលមានរបួសនោះមកលើកបង្ហាញនាយតូចអោយមើល
"លើកក្រោយអោយប្រយ័ត្ន!អ្នកបម្រើមានពេញផ្ទះទៅធ្វើខ្លួនឯងធ្វើអី? "
"អូនគ្រាន់តែចង់យកចិត្តបង....អូនខុសហ៏? "គេបើកភ្នែកម៉ក់ៗដូចជាកូនឆ្មារមើលមកកាន់ស្វាមីដែលបន្ទោសខ្លួនមុខស្មើរមុននេះអោយឃើញហើយអារម្មណ៏ខឹងមុននេះចង់រសាយអស់បាត់ទៅហើយ
"យកចិត្តធ្វើអី?រាល់ដងមិនដែលឃើញអញ្ចឹងផង! "គេបែរមុខមកមើលឯកសារវិញទាំងចិញ្ចើមចងចូលគ្នាហាក់បង្ហាញប្រាប់ថេយ៉ុងថាគេនៅម៉ួម៉ៅនៅឡើយ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]