ភាគ១៤:មិនបាច់!

5.1K 347 17
                                    

រសៀលថ្ងៃដដែល

THE BLUE SEA Resort

"ចាហ្វាយ...."ណូឡេនដើរចូលមកក្បែរជុងហ្គុកដែលអង្គុយបំពេញការងារនៅក្នុងកញ្ចុះក្បែរឆ្នេរ ចំណែកថេយ៉ុងមិនបាននៅជាមួយនាយឡើយគឺចេញទៅដើរលេងជាមួយម៉ាក់ប៉ារបស់នាយបាត់ទៅតាំងតែពីព្រឹកមកម្ល៉េស

"មានការអី? "

"អ្នកស្រីហ្សារ៉ាបានទាក់ទងមកពួកយើងច្រើនដងណាស់ គាត់ថែមទាំងនិយាយដដែលថាចង់ជួបចាហ្វាយដើម្បីនិយាយគ្នា នរណាព្យាយាមនិយាយបញ្ចុះបញ្ចូលយ៉ាងម៉េចក៏មិនព្រមស្តាប់ដែរទាន"ជុងហ្គុកបានលឺក៏មិនមាត់ហើយបំពេញការងារបន្តហាក់បីដូចជាមុននេះមិនបានលឺអ្វីសោះអញ្ចឹង

"តើគួរចាត់ការបែបណាទៅ?"

"ទុកចោលទៅ!រឿងអ៊ំស្រីម្នាក់នោះវាគ្មានអ្វីសំខាន់សម្រាប់យើងស្រាប់ទៅហើយ"

"ប៉ុន្តែគាត់បាននិយាយថាចាហ្វាយបានសន្យាយល់ព្រមជាមួយគាត់រឿង- "

"ឯងក៏នៅទីនោះជាមួយយើងនៅថ្ងៃនោះដូចគ្នា​ ដូច្នេះនិយាយមក! "ជុងហ្គុកទម្លាក់ការងារចុះសិនងាកមកសម្លឹងមើលណូឡេនដែលអោនមុខចុះគោរពខ្លួននៅឡើយ

"យើងមានបាននិយាយយល់ព្រមលក្ខខណ្ឌអ្វីជាមួយគាត់ទេ? "

"ទេ...ចាហ្វាយមិនបាននិយាយឡើយ"

"ដូច្នេះហើយគាត់គ្មានសិទ្ធមកនិយាយពិភាក្សាទាមទារអ្វីទាំងអស់!ប្រាប់ដូចព៏ត៏មានដែលបានផ្សាយទៅទៅថាការរៀបការនេះម៉េនដូហ្សាមិនបានយកទ្រព្យសម្បត្តិអេវើលីនសូម្បីតែមួយសេន"

"បែបនេះគាត់មិនគិតថាយើងកុហកគាត់ទេឬ?"ដែលសួរបែបនេះព្រោះកំពុងតែកុហកពិតមែនតែក៏មិនអាចទម្លាយការពិតមកបានព្រោះគោលដៅសំខាន់រវាងជុងហ្គុកនិងថេយ៉ុងគឺការពារទ្រព្យសម្បត្តិដែលនៅសេសសល់នេះឯង

"បើនិយាយគ្នាមិនស្តាប់ក៏ចាត់ការចោលទៅបញ្ហានឹងបានដោះស្រាយចប់ៗផង"

"បាទចាហ្វាយ"ណូឡេនបានត្រឹមងក់ក្បាលស្តាប់បញ្ជាហើយចាកចេញទៅដើម្បីដោះស្រាយរឿងនេះកុំអោយនាំកើតជាបញ្ហារាលដាលដល់ចាហ្វាយខ្លួន

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now