ភាគ៤១:គួរអោយខឹងណាស់!

4.8K 350 12
                                    

សម្លេងទូរស័ព្ទរោទ៏ឡើងទាំងព្រឹកព្រលឹម ធ្វើអោយអ្នកដែលកំពុងគេងអោបគ្នាក៏ត្រូវបម្រាស់ខ្លួនទៅមកទាំងសភាពងងុយនៅឡើយ

"ហ្អឹក..នរណាគេហ្នឹង? "ថេយ៉ុងរអ៊ូមុខស្អុយបង្វែរខ្លួនមកចាប់ទូរស័ព្ទលើតុក្បែរក្បាលគ្រែមកបើកមើលហើយក៏ឃើញថាអ្នកដែលខលមកតាមពិតជាវីសសោះ ទើបគេចុចទទួលហើយដាក់ខ្លួនគេងក្នុងរង្វង់ដៃស្វាមីវិញ

"ហាឡូ​...វីសខលមកទាំងព្រឹកមានអ្វីឬ? "

(អូហ៏យើងគ្រាន់តែខលទៅបញ្ជាក់ថាថ្ងៃនេះពួកយើងត្រូវទៅដើរលេងជុំគ្នានោះអី នេះឯងមិនទាន់ភ្ញាក់ទៀតឬ?)

"យប់មិញនៅដល់យប់ជ្រៅទើបគេងខក តែក្រែងឯងថាណាត់ថ្ងៃរសៀលនោះអី"យប់មិញនេះគេអង្គុយមើលរឿងជាមួយជុងហ្គុកដល់យប់ជ្រៅឯណោះ គេមិនដឹងខ្លួនឯងលក់តាំងពីស្មើរណាផង

(យើងមានបាននិយាយអីឯណាគ្រាន់តែខលទៅបញ្ជាក់ម៉ោងប៉ុណ្ណឹងទេ ចាំដល់ម៉ោងយើងចាំឯងនៅlounge ជាន់ខាងក្រោមណា)

"ហ្អឹម"ថេយ៉ុងចុចបិត ស្ងាបបន្តិចទើបអង្រួនដៃអ្នកដែលនៅគេងអោបខ្លួននៅឡើយ

"បង...ងើបឡើងព្រឹកហើយណា"

"..."

"ងើបភ្លាមមក ជុងហ្គុកកក.. "គេបង្អូសសម្លេងប្រឹងទាញអោយអ្នកម្ខាងទៀតងើបអង្គុយឡើងក្រហមមុខអស់ តែអ្នកដែលបិតភ្នែកបែរជាញញឹមយ៉ាងស្រស់អោយគេទាញទៅវិញ

"ហ្ហើយ....​​​"គេដកដង្ហើមគឃូស ដាក់ខ្លួនអង្គុយលើពូកវិញស្របពេលជុងហ្គុកក៏ស្រាប់តែងើបឆ្ងក់មកសួរទាំងដែលមុននេះគេខំទាញស្ទើរដាច់ខ្យល់មិនខ្ចីងើបផង

"ហត់ហើយ? "ថេយ៉ុងងក់ក្បាលមុខឡើងក្រហមអស់រលីង

"បើហត់នៅអោយស្ងៀមបងនាំទៅងូតទឹក"លឺបែបនេះអ្នកដែលអង្គុយធ្វើមុខស្អុយក៏ញញឹមស្រស់បោះដៃទៅមុខអោយនាយលើកពរខ្លួនឡើង ឯស្វាមីក៏បានដូចចិត្តលើកពរគេឡើងដាក់ចង្កេះសម្តៅមកបន្ទប់ទឹកមិនប្រកែកមួយម៉ាត់សោះ

"ឈប់សិន"ដើរជិតដល់បន្ទប់ទឹកហើយថេយ៉ុងក៏ប្រាប់ហើយឈប់ដើរ រហ័សក្រសោបស្វាមីមកថើបខ្សឺតៗគ្រប់កន្លែងហើយញញឹមយ៉ាងគួរអោយស្រលាញ់ដាក់ជុងហ្គុកថែមទៀត

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now