ភាគ៣៨:យើងសួរថាកើតស្អី?

5.8K 402 14
                                    

រសៀលថ្ងៃដដែល...

បន្ទប់សៀវភៅ

"ចាហ្វាយហៅខ្ញុំមានការអ្វីសំខាន់ឬ? "ណូឡេនអោនក្បាលគោរពអ្នកដែលអង្គុយអានសៀវភៅនៅលើសាឡុង

"យើងចង់អោយឯងដោះស្រាយរឿងអេវីន"ជុងហ្គុកទម្លាក់សៀវភៅចុះសម្លឹងមើលមុខជំនិតកម្លោះដែលគ្រវីក្បាលតិចៗមកកាន់ខ្លួនសឹមនិយាយបន្ត

"ពេលនេះគេស្ថិតក្រោមការឃុំឃាំងរបស់លោកប្រុសតូច ដូច្នេះបើចង់ដោះស្រាយក៏ត្រូវឆ្លងកាត់ពូម៉ាវីនសិនដែរ"

"មិនអីទេចាំយើងជាអ្នកនិយាយជាមួយគេដោយផ្ទាល់ក៏បាន "

"នេះចាហ្វាយកុំប្រាប់ខ្ញុំអោយសោះណាថាចាហ្វាយចង់ជួយអ្នកប្រុសអេវីនណា? "ណូឡេនសួរឡើងមកទើបជុងហ្គុកគ្រវីក្បាលតិចៗរក្សាទឹកមុខស្មើរដដែល

"ព្រឹកមិញនេះម៉ាក់ប៉ាអេវីនខលមកនិយាយជាមួយយើង ពួកគាត់សុំទោស អង្វរសុំកុំអោយយើងធ្វើបាបកូនពួកគាត់ ដោយសន្យាថានឹងនាំគេទៅព្យាបាលហើយចាកចេញអោយឆ្ងាយលែងអោយមកពាក់ព័ន្ធនឹងយើងទៀត"ណូឡេនស្ងាត់ចាំស្តាប់ចាហ្វាយនិយាយបន្ត

"តែយើងបដិសេធ...យើងម៉េចនឹងព្រមអោយអ្នកដែលមានគំនិតចង់បំផ្លាញគ្រួសារយើងអោយរួចខ្លួនងាយនោះ យើងចង់ចាត់ការដោយខ្លួនឯងមិនចង់អោយថេយ៉ុងត្រូវមកឈឺក្បាលព្រោះរឿងឆ្កួតៗនេះទៀត"ជាកូនប្រុសមិត្តលោកប៉ាក៏ដោយក៏គេលែងខ្វល់ទៀតដែរ អារម្មណ៏អាណិតស្រលាញ់ដូចប្អូនវាក៏រលាយបាត់ទៅតាំងតែពីពេលដែលអេវីនសម្រេចចិត្តធ្វើទង្វើគ្មានកេរ្ត៏ខ្មាសបំផ្លាញទឹកចិត្តគេនិងភរិយាមកម្ល៉េស

"បើលោកម្ចាស់និងម៉ាដាមបានដឹង ច្បាស់ជាឃ្នើសចិត្តមិនខានឡើយ"

"គាត់មិនបដិសេធឡើយ មានតែគាំទ្រអោយយើងធ្វើ"ព្រឹកមិញនេះក្រោយញ៉ាំស៊ុបដែលថេយ៉ុងយកមកអោយហើយ គេក៏ដើរចេញមកខលនិយាយជាមួយប៉ាម៉ាក់ដែលពេលនេះកំពុងធ្វើដំណើរត្រលប់មកពីបរទេសវិញ លោកម្ចាស់ជុងហ្គីល និងម៉ាដាមម៉ារីនជាភរិយាដឹងព័ត៏មាននេះហើយក៏ពុំបានពេញចិត្តអាកប្បកិរិយាដែលអេវីនធ្វើដាក់កូនប្រុសនិងកូនប្រសារឡើយ វាប្រៀបដូចជាការមើលងាយកិត្តិយសគ្រួសារម៉េនដូហ្សានិងអេវើលីនខ្លាំងណាស់ មិនផ្តល់មេរៀនអោយចងចាំខ្លះមិនបានឡើយម្យ៉ាងពេលនេះជុងហ្គុកក៏ជាប្រមុខដឹងនាំត្រកូល ការសម្រេចចិត្តរបស់នាយគ្មាននរណានឹងជំទាស់ស្រាប់ហើយ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now