"ចប់រឿងក្តីគ្រួសារអូនពេលណា....ពួកយើង...ពួកយើងលែងលះគ្នាទៅជុងហ្គុក! "
"......"ជុងហ្គុកមិនមាត់នៅតែប្រើក្រសែរភ្នែកត្រជាក់ល្ហឹមសម្លឹងមើលមកកាន់ខ្លួនដដែលទើបគេរាងគេចៗក្រសែរភ្នែករបស់ស្វាមី
"ក្នុងចិត្តអូនគិតរឿងលែងលះមករហូតតើមែនដែរទេ?"
"ជុងហ្គុក...."
"ទន្ទឹងរង់ចាំនិយាយពាក្យនេះមកយូរហើយមែនទេ?"គេសួរកាត់ដោយសម្លេងធម្មតាទើបថេយ៉ុងបានត្រឹមគ្រវីក្បាលព្រោះគេមិនធ្លាប់ទន្ទឹងចាំនិយាយពាក្យនេះឡើយ បើគេខ្លួនឯងស្ទើរតែភ្លេចខ្លួនម្តងៗថានឹងត្រូវលែងលះគ្នាដែលបង្ខំចិត្តនិយាយព្រោះមិនចង់អោយជុងហ្គុកមានអារម្មណ៏ថាទើសទាល់ជាមួយខ្លួនបន្តទៀតប៉ុណ្ណោះ
"អូន...អូនគ្រាន់តែចង់មិនអោយក្លាយជាបន្ទុករបស់បងបន្តទៀត អូនដឹងថាបងត្រូវលំបាកមើលថែអូនការពារអូនតាមលក្ខខណ្ឌដោះដូរជាមួយប៉ាហើយបងក៏មិនបានស្រលាញ់អូនរឿងក្តីមិនប៉ុន្មានខែក៏ចប់ពួកយើងចែកផ្លូវគ្នាតាមកិច្ចព្រមព្រៀងមិនអញ្ចឹង? "
"ទៅដឹងទៅលឺមកពីណាថាបងពិបាក?បងមិនទាន់និយាយអ្វីមួយម៉ាត់ ហេតុអ្វីក៏ថាបងទើសទាល់?អូនអានចិត្តបងបានឬ?"ថេយ៉ុងហាក់អាក់សម្តីបន្តិចឆ្លើយមិនចេញព្រោះគេគិតតែខ្លួនឯងសម្រេចដោយខ្លួនឯងមិននិយាយជាមួយគេមួយម៉ាត់សោះ
"បើអញ្ចឹងអូនសួរបងត្រង់ៗ បងចង់លែងលះឬអត់? "
"ទេ!តែបើវាជាអ្វីដែលអូនចង់បានបងនឹងរៀបចំអោយ អូនកុំភ័យ!"ថាហើយគេក៏ងើបឈរចោលសម្លឹងមើលផ្ទៃមុខស្រពាប់ស្រពោនរបស់ភរិយាសឹមបន្លឺប៉ុន្មានប្រយោគទៀត
"បើអូនមិនចង់នៅបងក៏មិនអាចឃាត់អូនទុក...រឿងក្តីចប់ពេលណាបងនឹងរៀបចំអោយតាមសំណើរអូនធានាមិនអោយវេទនារង់ចាំយូរទេ! "និយាយតែប៉ុណ្ណេះគេក៏ចាកចេញទៅបាត់ ស្របពេលអ្នកដែលអង្គុយស្តាប់ស្រក់ទឹកភ្នែកមកតក់ៗដែលខំទប់មកជាយូរចេញមក
ក្រែងវាជាអ្វីដែលចង់បានមិនអញ្ចឹង?ក្រែងជាអ្នកសុំគេលែងលះដោយផ្ទាល់ តើយំធ្វើអី?ខូចចិត្តធ្វើអី?វាគ្មានប្រយោជន៏អ្វីបន្តទៀតទេ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]