"ពេលនេះលោកនិយាយបានឬនៅ ថានឹងយល់ព្រមជួយខ្ញុំទេ? "ថេយ៉ុងបង្ហើបបូរមាត់សួរសារាថ្មីព្រោះពេលនេះពួកគេស្ថិតនៅក្នុងវិមានរបស់ជុងហ្គុក ដោយក្រោយអំពីដឹងថាឃេធីផុតគ្រោះថ្នាក់តែមិនទាន់ដឹងខ្លួន ពួកគេក៏ចេញមកវិមានម៉េនដូហ្សាវិញដើម្បីងាយស្រួលនិយាយគ្នាទុកអោយម៉ាវីននិងណូឡេននៅចាំមើលការខុសត្រូវនាងតូចជៀសវាងមាននរណាមកធ្វើបាបទៀត
"ខ្ញុំនៅតែមិនចង់ជឿនឹងត្រចៀកថាឯងនឹងទទួលជំនួយនៅទីបំផុត! "
"ខ្ញុំ....គ្រាន់តែចង់ធ្វើតាមបំណងចុងក្រោយរបស់លោកប៉ាប៉ុណ្ណោះ"ថេយ៉ុងអោបដៃងាកមុខចេញ ព្រោះវាជាការពិតមួយដែលខ្លួនចង់ធ្វើតាមសំណើរលោកប៉ាចង់បានលើកចុងក្រោយហើយហេតុផលមួយទៀតគេពិតជាត្រូវការជំនួយពិតមែនគ្រាន់តែធ្វើខ្លាំងមិនព្រមទទួលស្គាល់ការពិតតែប៉ុណ្ណឹង
"គិតឃើញបែបនេះក៏ល្អព្រោះយ៉ាងណាខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន! "
"លោកច្បាស់ឬអត់ថាពិតជាជួយខ្ញុំបាន? "
"សង្ស័យសមត្ថភាពខ្ញុំ? "
"ក៏....គ្រាន់តែសួរ"ប្រុសកំលោះមិនមាត់តែក៏ងើបឈរបោះជំហានមករកថេយ៉ុងដែលព្យាយាមឈានជំហានជើងថយគេចពីគេរហូតដល់ផ្ទប់នឹងជញ្ជាំងបើកភ្នែកភ្លឹសៗមើលមកនាយដោយភាពភ្ញាក់ផ្អើល
"លោក....ធ្វើស្អី? "ថេយ៉ុងព្យាយាមថយមុខខ្លួនឯងព្រោះតែនាយម្នាក់នេះខិតមកកៀកពេកទាំងប្រើកែវភ្នែកញ័រៗរបស់ខ្លួនសម្លឹងចំក្រសែរភ្នែកមុតស្រួចរបស់អ្នកដែលអោនមុខមកកាន់តែជិតស្ទើរតែមួយមីលីម៉ែត្រទៀតប្រាកដជាបានប៉ះមុខគ្នាមិនខាន
"សម្លាប់ពួកវាក៏ខ្ញុំអាចធ្វើបានតែឯងត្រូវតែសន្យាថាព្រមស្តាប់និងធ្វើតាមលក្ខខណ្ឌរបស់ខ្ញុំសិន"ស្របនឹងសម្តីនាយកម្លោះឈានជំហានជើងថយមកក្រោយវិញ មិនចង់បំភ័យអ្នកម្ខាងទៀតបន្ត
"ក្រែងលោកប៉ាបានដោះដូរជាមួយលោកហើយ?"ទ្រព្យសម្បត្តិក៏បានទៅហើយតើនាយម្នាក់នេះត្រូវការអ្វីទៀត?
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]