មន្ទីរពេទ្យក្នុងរីសត....
"គ្រាប់យកចេញហើយ លោកប្រុសកុំអោយរបួសត្រូវទឹកអីប៉ុន្មានថ្ងៃមកនេះក៏រំខានលោកប្រុសជួយមកលាងរបួសនៅខាងមន្ទីរពេទ្យផង"គ្រូពេទ្យនិយាយប្រាប់ក្រោយពេលរុំរបួសអោយម្ចាស់រីសតរួច ក៏ដូចជាសម្លឹងមើលថេយ៉ុងដែលនៅឈរស្តាប់ជាមួយទឹកមុខធូរទ្រូង
"មិន-"
"ចាំខ្ញុំជាអ្នកនាំគាត់មកដោយខ្លួនឯង លោកគ្រូពេទ្យកុំបារម្ភអី"ថេយ៉ុងរហ័សនិយាយកាត់ព្រោះដឹងថាជុងហ្គុករកនឹងប្រកែកមិនព្រមមក
"បើបែបនេះល្អណាស់"គ្រូពេទ្យញញឹមតិចៗផ្តល់ការណែនាំបន្តអំពីវិធីមើលថែមុខរបួស ដោយថេយ៉ុងខំប្រឹងស្តាប់យ៉ាងយកចិត្តទុកដាក់ខុសពីអ្នកជម្ងឺវិញបែរជាអោបដៃសម្លឹងមុខភរិយាហាក់មិនបានស្តាប់ការណែនាំសោះរួចរាល់ទើបពួកគេត្រូវចេញមកទូទាត់ទឹកប្រាក់ជាមួយខាងមន្ទីរពេទ្យមុននឹងនាំគ្នាចាកចេញមកវិញ
"បងរបួសស្មារមិនមែនពិការទាំងស្រុង!មិនចាំបាច់គ្រាហ៏ដល់ថ្នាក់នេះក៏បាន"ជុងហ្គុកប្រាប់ទាំងទឹកមុខស្មើរតាមទម្លាប់សម្លឹងមើលថេយ៉ុងដែលចេះតែទារចង់ជួយគ្រាហ៏នៅសម្លឹងមើលមុខរបួសខ្លួនជាប់ ធ្វើដូចជាអាការ:ធ្ងន់ធ្ងរណាស់អញ្ចឹង
"តែគ្រូពេទ្យគាត់ផ្តាំថាអោយប្រយ័ត្ន....អូនគ្រាន់តែមិនចង់អោយរបួសជ្រាបឈាមទៀតមកតែប៉ុណ្ណឹង"ថេយ៉ុងអោនមុខចុះបន្តិចរាងអន់ចិត្តបន្តិចដែរ ពេលដែលជុងហ្គុកហាក់បង្ហាញឬកពារសោះអង្គើយដាក់ខ្លួន តែថាគេក៏បែបនេះមករាល់ថ្ងៃហើយទេតើហេតុអីក៏ពេលនេះមានអារម្មណ៏ថាប្លែក មិនសប្បាយចិត្តសោះអញ្ចឹង?
"បងធ្លាប់ត្រូវមកប៉ុន្មានដងហើយ ក៏ល្មមដឹងពីវិធីថែរក្សាខ្លួនខ្លះអូនមិនចាំបាច់បារម្ភពេកក៏បានដែរ"ថាហើយជុងហ្គុកក៏បំបេះដៃដែលជួយគ្រាហ៏ខ្លួនចេញថ្នមៗ
"ព្រឹកស្អែកនេះពួកយើងត្រូវត្រលប់ទៅទីក្រុងវិញហើយ អូនទៅសម្រាកចុះ ចាំបងអោយកូនចៅនៅតាមមើលអូន..."
"ប៉ុន្តែជុងហ្គុក...អូនចង់- "
"ចាហ្វាយ!! "ណូឡេនរត់ចូលមកជាមួយនិងម៉ាវីនហើយក៏ជំនិតកម្លោះក៏រហ័សអោនខ្សឹបអ្វីម្យ៉ាងទៅដល់ជុងហ្គុក
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]