ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ថេយ៉ុងភ្ញាក់ដឹងខ្លួនឡើងក្រោមសភាពធ្ងន់ក្បាលហាក់សេសឺស្ទើរតែមិនអាចចងចាំរឿងដែលអាចកើតឡើងកាលពីយប់បាន។ គេភ្ញាក់មកលើគ្រែក្នុងបន្ទប់តែម្នាក់ឯងទើបវាសាងជាចម្ងល់ដែលត្រូវអោយគេមកអង្គុយគិតសាររើហេតុការណ៏កាលពីយប់ថានរណាជាអ្នកនាំខ្លួនមកគេងទីនេះ បើសិនជាជុងហ្គុកចុះពេលនេះគេបាត់ទៅណាទាំងព្រឹកព្រលឹមបែបនេះ
តុក...តុក
កំពុងអង្គុយរកនឹកនៅលើគ្រែសុខៗក៏លាន់លឺសម្លេងគោះទ្វារចេញពីខាងក្រៅមក ទើបតម្រូវអោយគេត្រូវដើរទៅបើកទាំងនៅឈឺក្បាលនៅឡើយហើយក៏ឃើញថាតាមពិតជាបុគ្គលិករីសតយកអាហារមកអោយខ្លួន
"នេះជាអាហារដែលលោកប្រុសធំបានកម្មង់មកអោយចាស"ថេយ៉ុងភាំងបន្តិចតែក៏ងក់ក្បាលអរគុណទទួលថាសអាហារពីដៃបុគ្គលិកមុននឹងបិតទ្វារចូលមកខាងក្នុងវិញ
"រវល់ការងារទេដឹង បាត់ទៅទាំងព្រឹកបែបនេះ"គេរអ៊ូខ្សឹបៗតែម្នាក់ឯងដាក់ខ្លួនអង្គុយចុះនៅលើសាឡុងក្បែរនោះញ៉ាំអាហារពេលព្រឹកដែលស្វាមីបានកម្មង់អោយ ហើយក៏មិនបានគិតច្រើនគិតថាជុងហ្គុកជាអ្នកនាំគេមកគេងហើយ គ្រាន់តែខ្លួនមិនចាំថាបានធ្វើអ្វីខ្លះតែប៉ុណ្ណឺង
ប៉ុន្តែមិនអីទេ បន្តិចទៀតក៏នឹងចាំវិញហើយ....
កញ្ចុះក្បែរមាត់សមុទ្រ
"រៀបចំដេគ័រទីនេះបន្ថែមទៅ ពេលយប់ឡើងនឹងមិនមើលទៅងងឹតពេក"
"បាទលោកប្រុស...."
"រកភ្លើងពណ៏៏ណាស្រាលៗបានហើយ មួយទៀតហាមយកខ្សែរអំពូលភ្លើងមកដាក់លម្អក្បែរផ្លូវស្តាប់បានទេណូឡេន?? "
"ស្តាប់បានហើយបាទ....ចាហ្វាយបញ្ជាក់ខ្ញុំនិងបុគ្គលិកជិត១០០០ដងហើយ"ណូឡេនរហ័សអោនមុខចុះហើយលួចសើចពេលឃើញក្រសែរភ្នែកមុតរបស់ចាហ្វាយសម្លឹងមកកាន់ខ្លួនដោយការមិនពេញចិត្តពេលដែលជំនិតញ៉ោះគេបែបនេះ តែណូឡេនមិនបានខ្វល់ស្រាប់ហើយព្រោះងាយឯណាបានមានរឿងយកមកបង្អាប់ជុងហ្គុកបាននោះ វាកម្រណាស់!
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]