"អូនត្រូវទៅហើយ....នៅផ្ទះពីរនាក់កូនអត់មានញ៉ោះកូនអោយយំទៀតទេណា! "ថេយ៉ុងផ្តាំមុននឹងចាកចេញទៅផ្សារជាមួយម៉ាក់ក្មេករបស់គេ តាមពិតថ្ងៃនេះជាថ្ងៃឈប់សម្រាកប៉ុន្តែដោយសារម៉ាដាមម៉ារីនគាត់ចង់អោយថេយ៉ុងទៅជួយរើសទឹកអប់នៅឯហាងរបស់គេទើបនាយតូចចាំបាច់ត្រូវទុកអោយកូននិងស្វាមីនៅតែពីរនាក់មួយព្រឹកធំសិន
"កុំបារម្ភអី បងមើលថែអាល្អិតនេះបានល្អស្រាប់ហើយ"ជុងហ្គុកញញឹមប្រាប់ស្របពេលវើណុនដែលតោងកឪពុកពីក្រោយក៏លួចរអ៊ូរងូវៗ
"យប់មិញថាអោយអូនពេបមាត់ដូចគូតទាសោះហ្នឹង!"
"បើអញ្ចឹងមែនអោយថាម៉េច? "
"ដេដឌី!! "
"នេះអូនមិនទាន់ចេញផុតពីផ្ទះផង នៅឈ្លោះគ្នាប៉ុណ្ណឹងហើយ ចុះទម្រាំអូនទៅបាត់ទៀត"
"អត់ទេអូន...ពួកយើងមានបានឈ្លោះគ្នាឯណា អានេះគ្រាន់តែជាពាក្យលេងសើចជាមួយគ្នាទេត្រូវទេវើណុន? "ជុងហ្គុកងាកមកមើលកូនប្រុសជាសញ្ញារំលឹកអោយវើណុនចាំនូវអ្វីដែលពួកគេបាននិយាយគ្នា យ៉ាងណាថ្ងៃនេះក៏ត្រូវអោយថេយ៉ុងចេញពីផ្ទះអោយបាន
"អ៏...បាទ...តាមពិតទៅអូនក៏ចង់នៅលេងជាមួយដេដឌីដែរ"
"ឃើញទេ? បងមិនមែនចេះតែញ៉ោះកូនដោយគ្មានហេតុផលទេ អូនទៅផ្សារជាមួយអ្នកម៉ាក់ធ្វើខ្លួនសប្បាយៗបាន"ថេយ៉ុងឃើញហើយក៏មានអារម្មណ៏ប្លែកដែរព្រោះប៉ាកូនពីរនាក់នេះដូចត្រូវដៃត្រូវជើងគ្នាសម្បើមណាស់ថ្ងៃនេះ
"ហ្ហឹម! បើអញ្ចឹងអូនទៅហើយ វើណុនកុំរករឿងកិកកុកដាក់ដេដឌីណាលឺទេ? "
"បាទម៉ាមមី!! "
"ម៉េចក៏ហៅប៉ាបែបនេះ? "ថេយ៉ុងជ្រួញចិញ្ចើមស្របពេលវើណុនក៏បូញមាត់ដាក់ជុងហ្គុកដែលកំពុងអៀវកូនហើយសើចនោះ
"ដេដឌីប្រាប់អោយអូនហៅអញ្ចឹង"
ផាច់!!
"អូយ..ឈឺណាស់អូន"ជុងហ្គុកធ្វើមុខស្អុយ តម្អូញដូចជាឈឺណាស់ទាំងដែរថេយ៉ុងវ៉ៃដើមដៃគេតែបន្តិចសោះ តែក៏ញញឹមស្រស់វិញពេលភរិយាជង្អើតថើបបបូរមាត់ខ្លួនថើរៗ សឹមថើបថ្ពាល់កូនប្រុសតាមក្រោយជាការលា មុននឹងឡើងឡានដោយមានម៉ាវីនជាអ្នកបើកអោយ គេត្រូវប្រញាប់ទៅខ្លាចថាអ្នកម៉ាក់ក្មេកចាំយូរហ៊ានតែនៅនិយាយតមាត់ជាមួយប៉ាកូនពីរនាក់នេះមិនស្រួលព្រឹកនេះបានចេញពីផ្ទះឬក៏អត់ផង
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]