ភាគ៧:គ្មាននរណាជួយឯងបានទៀតឡើយ!

4.6K 284 9
                                    

អូហ្វីស

"សូមអ្នកប្រុសរង់ចាំទីនេះចុះ ចាំខ្ញុំអោយលេខាទៅឆុងកាហ្វេមកជូន"

"មិនបាច់ទេ សុំជាទឹកក្រូចស្រស់វិញមកខ្ញុំមិនញ៉ាំកាហ្វេ"ណូឡេនងក់ក្បាលហាក់ទទួលបានហើយរហ័សចាកចេញទៅរៀបចំអោយគេភ្លាម ស្របពេលថេយ៉ុងក៏ដើរទៅមកមើលបន្ទប់ធ្វើការរបស់ប្រុសម្នាក់នេះ

"មានទូសៀវភៅក្នុងនេះទៀត? "ដើរផុតទូរឯកសារក៏មានទូសៀវភៅឈើយ៉ាងប្រណិតមានសៀវភៅជាច្រើនស្ថិតនៅខាងក្នុងរៀបចំជាថ្នាក់ៗធ្វើអោយអ្នកដែលបានឃើញចាប់ញញឹមសម្លឹងមើលមិនដាក់ភ្នែកហាក់កំពុងពិចារណាថាគួរតែបើកយកមកអានឬអត់តែខ្លាចថាម្ចាស់ទូនឹងប្រកាន់

"ចង់បើកយកមកអានក៏យកទៅ ខ្ញុំមិនកំណាញ់! "សម្លេងលាន់ពីក្រោយខ្នងអោយថេយ៉ុងភ្ញាក់ព្រើតរហ័សងាកទៅមើលក៏ឃើញអ្នកដែលខ្លួនកំពុងចង់ជួបនៅកៀកបង្កើយ ជាមួយអាវនិងខោខ្មៅមួយឈុតដូចដែលបានឃើញកាលពីលើកដំបូង

"ចង់មកក៏មកភ្លាមៗ លស់ព្រលឹងអស់! "

"ពេលគេឡើងមកសម្លាប់ដល់ក្នុងបន្ទប់មិនឃើញស្លុតអញ្ចឹងផង"

"ណែ!!! "

"ចូលសាច់ការទៅ"ជុងហ្គុកដាក់ខ្លួនអង្គុយធម្មតាៗទុកអោយថេយ៉ុងដែលឈរដកដង្ហើមញប់ៗព្រោះខឹងតែក៏សុខចិត្តព្រមអង្គុយតាមដើម្បីចង់ដឹងរឿង

"ខ្ញុំចង់ដឹងថារឿងដែលលោកនិយាយប្រាប់ខ្ញុំកាលពីយប់ ពេលនេះគួរតែនិយាយបានហើយ"

"អ្នកស្រីហ្សារ៉ាចង់បណ្តាក់ទុននិងរួមការងារជាមួយម៉េនដូហ្សាជាពិសេស ដើម្បីប្រកួតប្រជែងជាមួយអេវើលីន"

"ហ្អាស?? "ថេយ៉ុងចងចិញ្ចើមរាងហួសចិត្តបន្តិចដែល ពេលដែលលឺបែបនេះ

"បើលោកប៉ាបាននៅឃើញមិនដឹងជាខកចិត្តយ៉ាងណាកាលបើភរិយាដ៏សែនសុភាពរបស់គាត់ប្រព្រឹត្តបែបនេះនោះ! "ថេយ៉ុងចម្អកឡើងមកទើបងាកមកមើលជុងហ្គុកដែលពេលនេះកំពុងមើលមកកាន់ខ្លួនហាក់មិនមានប្រតិកម្មអ្វីទាំងអស់

"តែថា...លោកមកប្រាប់ខ្ញុំធ្វើអី?ក្រែងវាជាឱកាសដែលលោកអាចរួមដៃជាមួយគាត់មកបំផ្លាញខ្ញុំមិនអញ្ចឹង លោកគួរតែទទួលយកសំណើរគាត់"ជុងហ្គុកដែលស្តាប់លឺក៏បានត្រឹមអស់សំណើចដើមកទម្រេតខ្លួនផ្អែកនឹងសាឡុងហុចឯកសារមួយទៅអោយថេយ៉ុងបើកមើល

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now