ភាគ២៥:មិនបាច់ភ័យទេ!

5.1K 304 10
                                    

ព្រឹកថ្ងៃថ្មី....

បន្ទប់ញ៉ាំអាហារ

ស្ថានភាពតុបាយមានសភាពស្ងប់ស្ងាត់តាមទម្លាប់រាល់ដងគ្រាន់តែពេលនេះវាស្ងាត់លើសរាល់ដង ព្រោះតែអ្នកដែលអង្គុយបរិភោគអាហារពេលព្រឹកមិនព្រមនិយាយសួរនាំគ្នាបន្តិចបន្តួចដូចរាល់ដងទាល់តែសោះ

«គេមើលទៅដូចជាធម្មតា....យើងក៏គួរតែធម្មតាដូចគ្នា»ថេយ៉ុងឈ្ងោកញ៉ាំអាហារតែក៏លួចដៀងមើលមុខស្វាមីដែលញ៉ាំបបររួចហើយពេលនេះអង្គុយផឹកកាហ្វេររលាស់កាសែតអានធម្មតា​ ទាំងដែលគេឯណេះនៅអៀននាយរឿងយប់មិញមិនទាន់នៅឡើយ

កាន់តែអង្គុយឃើញមុខគ្នាកាន់តែខ្មាសទើបថេយ៉ុងរំកិលកៅអីថយក្រោយប្រុងងើបចេញតែសម្លេងកៅអីកកិតនឹងឥដ្ឋទាញចំណាប់អារម្មណ៏អោយអ្នកកំពុងអានកាសែតត្រូវងាកមកចាប់អារម្មណ៏គេជំនួសវិញ

"អូន...អូនឆ្អែតហើយ!អញ្ចឹងអូនទៅក្រុមហ៊ុនមុនហើយ"ថេយ៉ុងនិយាយរដិរដុបហើយបែរខ្លួនប្រុងរត់ចេញទៅតែក៏ឈប់ពេលលាន់សម្លេងពីក្រោយខ្នង

"ញ៉ាំទើបតែបីម៉ាត់ប្រាប់ថាឆ្អែត? "

"គឺឆ្អែតពិតមែន"

"អង្គុយចុះវិញ!ញ៉ាំអោយអស់ចាំទៅ"ឃើញទឹកមុខស្មើររបស់នាយហើ់យទើបនាយតូចមិនអាចធ្វើអ្វីបានក្រៅពីដើរមកដាក់ខ្លួនញ៉ាំបបររបស់ខ្លួនវិញ មិនទាន់ដួសចូលមាត់ផងក៏ត្រូវគាំងលែងកម្រើកដៃពេលលឺប្រយោគបន្ទាប់ពីមាត់របស់គេ

"ថ្ងៃនេះចាំបងជូនអូនទៅក្រុមហ៊ុន"

"ហ្អាស?...អ្អឺ អូនថាមិនចាំបាច់ទេបងទៅក្រុមហ៊ុនបងចុះអូនទៅខ្លួនឯងបាន"ជូនទៅអី!មនុស្សកំពុងចង់គេចមុខផង បើអោយជិះឡានជាមួយគ្នាទៀតគេពិបាកមិនខាន

"មិនបាន!យើងមិនដឹងឡើយថាខាងនោះគេនឹងវាយឆ្មក់នៅពេលណាគ្រោះថ្នាក់មានជុំវិញខ្លួនទាំងអស់ ថ្ងៃនេះពូម៉ាវីននិងណូឡេនទៅចាត់ការរឿងខ្លះៗទើបបងមិនបណ្តោយអោយអូនម្នាក់ឯង! "ថេយ៉ុងចងចិញ្ចើមឆ្ងល់ព្រោះដូចជាមិនបានលឺម៉ាវីននិយាយអ្វីជាមួយគេសោះ

ឬមួយម៉ាវីនមានផែនការអ្វីជាមួយជុងហ្គុកដោយមិនប្រាប់គេទេដឹង

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now