ភាគ៤៦:បានធូរខ្លះទេ?

4.4K 334 11
                                    

ពេលវេលាកន្លងហួសមកពីរថ្ងៃទៀតវាក៏ដល់ពេលដែលពួកគេទាំងពីរត្រូវត្រលប់មកទីក្រុងវិញក្រោយអំពីទៅសម្រាកលេងនៅសមុទ្រអស់២ថ្ងៃជាប់គ្នា គ្រាន់តែការធ្វើដំណើរត្រលប់មកទីក្រុងវិញមិនសូវជាសប្បាយប៉ុន្មានឡើយព្រោះថេយ៉ុងចេះតែមានអារម្មណ៏ថាចុកសៀតក្នុងពោះតិចៗមករហូត ទោះបីជាមិនខ្លាំងតែវាក៏អាចរំខានដល់រាងកាយគេដូចគ្នា

"យ៉ាងម៉េចហើយអូន.... បានធូរខ្លះទេ? "ជុងហ្គុកបញ្ជាចង្កូតឡានដៃម្ខាងស្របពេលដៃម្ខាងទៀតក៏លូកមកចាប់កាន់ដៃត្រជាក់ល្អូករបស់នាយតូចថ្នមៗ នេះសំណាងហើយដែលចេញមកពីព្រលឹមស្រាងៗធ្វើអោយងាយស្រួលធ្វើដំណើរទៅដល់ទីក្រុងបានលឿន បើចាំល្ងាចវិញមុខជាផ្លូវស្ទះយ៉ាប់មិនខានឡើយ

"វាចុកសៀតៗយ៉ាងម៉េចមិនដឹងទេបង"ថេយ៉ុងតបខ្សាវៗមិនហ៊ានប្រាប់ថាវាចុកខ្លាំងទៅៗទេ ខ្លាចថាជុងហ្គុកផ្តោតលើការបើកបរមិនកើត គេអាចទ្រាំតទៀតបាន

"មិនអីទេ មួយម៉ោងទៀតពួកយើងចូលទៅទីក្រុងហើយបងនឹងប្រញាប់បើកអោយលឿន អូនទ្រាំបានទេ"ថេយ៉ុងងក់ក្បាលតិចៗបង្ហាញថាគេទ្រាំបាន ប្រអប់ដៃស្រលូនក៏ត្រូវស្វាមីលើកយកទៅថើបមិនឈប់

បើសួរថាឃើញភរិយាឈឺបែបនេះហើយគេភ័យទេ?ចម្លើយគឺភ័យ គេខ្លាចថាថេយ៉ុងនឹងឈឺខ្លាំង រយ:ពេល៩ខែមកនេះនាយតូចក៏ពិបាកណាស់ទៅហើយ បើអាចឈឺជំនួសគេសុខចិត្តទទួលយកវាល្អជាងត្រូវមកសម្លឹងមើលទឹកមុខទ្រាំឈឺរបស់មនុស្សដែលខ្លួនស្រលាញ់ទាំងមិនអាចជួយអ្វីគេបានទាល់តែសោះ

ចំណាយពេលមួយម៉ោងក៏ធ្វើដំណើរចូលដល់ក្នុងក្រុងដូចដែលការស្មានទុក។មិនបង្អង់យូរជុងហ្គុកធ្វើដំណើរមកកាន់មន្ទីរពេទ្យដែលគេនិងថេយ៉ុងឧស្សាហ៏មកពិនិត្យសុខភាពកូនមករហូត

ដោយសារតែវាជាសញ្ញាដែលទារកជិតនឹងកើត អាចនឹងភាគរយច្រើនដែលត្រូវសម្រាលថ្ងៃនេះ ទើបពួកគេត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីអោយគ្រូពេទ្យតាមដានអាការ:សុខភាពរបស់ថេយ៉ុងនិងកូន

"យកឥវ៉ាន់និងសម្លៀកបំពាក់មកកាន់មន្ទីរពេទ្យផង កុំភ្លេចយកស៊ុបនិងអាហារមកផងទុកក្រែងលោថេយ៉ុងឃ្លាន"ផ្តាំទៅកូនចៅរួចរាល់គេរហ័សបិតទូរស័ព្ទហើយចូលមកបន្ទប់សម្រាកសម្តៅមករកអ្នកដែលគេងសម្រាកលើគ្រែ មានបំពាក់ខ្សែរអុកស៊ីសែនជាប់ច្រមុះនិងកៀបនូវឧបករណ៏តាមដានកម្រិតបេះដូង ជាប់នឹងម្រាមដៃ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now