អេវើលីនគ្រុប...
តុកៗៗ
ម៉ាវីនគោះទ្វារទើបបើកចូលមករកអ្នកដែលអង្គុយពិនិត្យឯកសារមិនសូម្បីតែងើបមុខទៅមើលគាត់។ គិតមើលទៅជាអ្នកគ្រប់គ្រងសម្ព័ន្ធមុខជំនួញបន្តពីគ្រួសារតែម្នាក់ឯងមិនមែនជារឿងងាយឡើយ មើលតែពេលនេះទៅរវល់ជាប់រហូតសូម្បីតែបាយថ្ងៃត្រង់ជាមួយស្វាមីក៏ញ៉ាំមិនទាំងត្រង់មាត់ផង កាលពីថ្ងៃមិញនេះញ៉ាំបានប៉ុន្មានម៉ាត់ក៏មានរឿងត្រូវមកដោះស្រាយទើបពួកគេត្រូវបំបែកគ្នាមកធ្វើការរៀងៗខ្លួន
"អ្នកប្រុសហៅខ្ញុំ? "
"ត្រូវហើយ...ខ្ញុំចង់សម្ភោធគម្រោងពង្រីកសណ្ឋាគាររបស់យើងនៅទីតាំងថ្មី គួរតែជាខែក្រោយល្អដែរទេ? "
"ខែក្រោយខ្ញុំក្រែងថាត្រូវដំណើរការរឿងក្តីផងអីផង វាអាចនឹងមិនផ្តល់ផលចំណេញដល់យើងប៉ុន្មានឡើយអ្នកប្រុសជាពិសេសព៏ត៏មានមិនល្អថែមទៀត"ត្រឹមតែព៏ត៏មានដែលគេចាប់អ៊ំប្រុសនិងម្តាយចុងខ្លួនឯងចូលគុក វាក៏ក្លាយជាព័ត៏មានមិនល្អក្តុងក្តាំងណាស់ទៅហើយ
"ពូនិយាយក៏ត្រូវ....ចប់រឿងក្តីនោះសឹមសម្ភោធក៏បាន តែត្រូវផ្តល់ដំណឹងដល់បុគ្គលិកផងថាយើងលើកថ្ងៃ"
"បាទស្អែកនេះខ្ញុំនឹងផ្តល់ដំណឹងដល់ពួកគេ"ម៉ាវីនឆ្លើយតែនៅតែមិនព្រមចេញទៅវិញទើបថេយ៉ុងត្រូវងើបមុខមកសួរនាំសារជាថ្មី
"មានរឿងអ្វីទៀតឬ? "
"ម៉ោង៧ល្ងាចហើយអ្នកប្រុស ចប់ម៉ោងធ្វើការហើយទាន"ថេយ៉ុងសើចតិចៗគ្រវីក្បាលបដិសេធអោនមកស៊ីញ៉េបន្ត
"នោះជាម៉ោងសម្រាករបស់បុគ្គលិក មិនមែនជាម៉ោងរបស់ខ្ញុំទេ"
"ម៉េចក៏ថាខុសគ្នា បើអ្នកប្រុសចង់នៅធ្វើការបន្តដល់យប់ជ្រៅទៀតក៏និយាយត្រង់មក"
"អេហ៏...រាល់ដងមិនឃើញមានបញ្ហាជាមួយខ្ញុំរឿងនេះទេ ហើយថ្ងៃនេះកើតអីទើបមកបង្ខំខ្ញុំអោយទៅផ្ទះហ្ហឹម? "ថេយ៉ុងសួរសម្លក់ទៅកាន់ជំនិតទាំងសើចតិចៗផង
"មានអ្នកក្បែរអ្នកប្រុសចង់អោយទៅផ្ទះលឿន"ទោះជានិយាយបញ្ឆិតបញ្ឆៀងតែថេយ៉ុងក៏នៅតែដឹងច្បាស់ជានរណា
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]