ភាគ៣៩:អ្វីក៏បានមែនទេ?

5.2K 365 18
                                    

ពេលវេលាកន្លងផុតទៅរយ:ពេលមួយខែទៀត គ្រប់យ៉ាងក៏ហាក់ប្រសើរឡើងឡើងជាងមុនច្រើនណាស់ អេវីនត្រូវបានចាប់ឃុំទុកនិងទទួលបានការព្យាបាលក្រោមការយាមកាមយ៉ាងតឹងតែងបំផុតពីកូនចៅម៉េនដូហ្សាដោយផ្ទាល់មិនអាចគេចខ្លួនមករំខានពួកគេបន្តបាន ចំណែកការកាត់ក្តីដែលដំណើរការអស់រយ:ពេលជិត២ខែពេញ ពេលនេះក៏បញ្ចប់អស់ជាស្ថាពរដោយតុលាការសម្រេចកាត់ក្តីអោយលោកដេននីសនិងអ្នកស្រីហ្សារ៉ា ជាប់នៅក្នុងគុកអស់មួយជីវិតដោយមិនអនុញ្ញាតអោយមានការស្នើរសុំធានាបង់ប្រាក់ចេញមកនៅក្រៅការឃុំបាន និងកូនចៅដែលជាបក្សពួកផ្សំគំនិតត្រូវជាប់ឃុំទៅតាមរយ:ឆ្នាំដែលបានកំណត់ទៅតាមស្ថានទោសពួកគេបានប្រព្រឹត្ត

ថ្ងៃនេះអេវើលីនគ្រុបត្រៀមនឹងបញ្ចេញគម្រោងថ្មី ជាការបើកសម្ភោធទីតាំងសណ្ឋាគារនៅលើតំបន់ដីមាត់សមុទ្ររបស់ខ្លួន គម្រោងនេះត្រូវបានគិតទុកនិងចាប់ផ្តើមសាងសងមកយូរខែដែរហើយតាំងតែពីប៉ារបស់ថេយ៉ុងនៅមិនទាន់លាចាកទៅម្ល៉េស ហើយក៏ទើបតែបានសាងសង់សម្រេចជោគជ័យនាពេលនេះប៉ុណ្ណោះ កម្មវិធីសម្ភោធចាប់ផ្តើមនាយប់នេះក្នុងសណ្ឋាគារដោយផ្ទាល់មានការចូលរួមពីសំណាក់អ្នកជំនួញល្បីៗជាច្រើន ក្នុងនោះក៏រួមមានម៉ាក់ប៉ាក្មេករបស់នាយតូចក៏បានមកចូលរួមដូចគ្នា

សណ្ឋាគារមាត់សមុទ្រ

"ពេលណាបងមកដល់ជុងហ្គុក? "ថេយ៉ុងទម្លាក់ខ្លួនអង្គុយលើសាឡុងស្របពេលនិយាយទូរស័ព្ទជាមួយស្វាមីដែលពេលនេះកំពុងនៅទីក្រុងមិនទាន់បានឡើងមករកថេយ៉ុងភ្លាមៗទេ

(បងឆៀងទៅពិនិត្យឃ្លាំងទំនិញ និងទៅមើលកំពង់ផែរួចរាល់បងក៏ចេញទៅហើយអាចនឹងយឺតតិចតួច)

"បើមកដល់កុំភ្លេចខលប្រាប់អូនណា...អូននឹងបានចេញទៅទទួលបង"

(បាទ )

"ធ្វើដំណើរអោយសុវត្ថិភាពណាជុងហ្គុក ប្រាប់ណូឡេនកុំអោយបើកលឿនលឺទេ"

(ចាំបងប្រាប់អោយអូនកុំបារម្ភអី )និយាយគ្នាមិនបានច្រើន ព្រោះជុងហ្គុកមានការបន្ទាន់ទើបត្រូវនិយាយលាគ្នាត្រឹមប៉ុណ្ណេះ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now