ក្រឹប!!!
សម្លេងបិតទ្វារបន្ទប់ដោយ ស្របពេលប្រអប់ដៃតូចស្រលូនទាំងគូរក៏លើកមកស្ទាបផ្ទៃមុខដែលឡើងក្រហមរបស់ខ្លួន នឹកស្រម៉ៃទៅដល់ហេតុការណ៏មុននេះ
"ទោះឥលូវគ្មានលោកទាំងពីរនៅក្បែរតែពេលនេះអូនមានបង....ចាត់ទុកថាបងជាសសរមួយដែលអាចជួយទ្រជួយទប់ពេលដែលអូនហត់ចង់របាយអារម្មណ៏ចេញមកចុះ"
"ដឹងទេ....បងបានស្គាល់មនុស្សម្នាក់ គេស្រស់ស្អាតហើយពេលខ្លះក៏គួរអោយស្រលាញ់ មើលទៅដូចជារឹងមាំតែពេលក្បែរទើបដឹងថាគេក៏មានចំណុចដែលទន់ខ្សោយ តស៊ូហើយស្រលាញ់គ្រួសារដូចជាអូនអញ្ចឹង"
"អ្នកណាពាក់ចិញ្ចៀនត្បូងស្វាយ អ្នកនោះហើយដែលបងនិយាយប្រាប់អូន"
កាន់តែរំលឹកដល់ស្នាមញញឹមក៏ផុសឡើងដោយមិនមានមូលហេតុដុំសាច់នៅក្នុងប្រអប់ទ្រូងឆ្វេងលោតញាប់ស្ទើរតែលែងត្រូវចង្វាក់ ហេតុអី?ហេតុអីក៏គេតែងតែអៀនព្រោះតែពាក្យសម្តីមិនប្រយោគរបស់ជុងហ្គុកបែបនេះទៅវិញឬមួយ....
"អត់ទេ!!ថេយ៉ុងឈប់គិតៗ គាត់គ្រាន់តែលួងលោមយើងកុំអោយយំប៉ុណ្ណោះ គ្មានអ្វីពិសេសឡើយ កុំគិតៗៗ"នាយតូចគ្រវីក្បាលបដិសេធអារម្មណ៏ខ្លួនឯងសារជាថ្មីស្ទុះរត់ចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួននឹងអាលបានសម្រាក ប្រហែលជាមួយរយ:នេះខ្លួនហត់ពេកហើយទើបងាយគិតផ្តេសផ្តាសបែបនេះ
បន្ទប់ធ្វើការ....
"ឯងច្បាស់ទេ ថាអ្វីដែលឯងបានស៊ើបមកវាជាការពិត? "សម្លេងធ្ងន់ចោទសួរទៅកាន់កូនចៅជំនិតដែលនាំយកភស្តុតាងសំខាន់ៗជាច្រើនយកមកអោយខ្លួន
"ច្បាស់ណាស់ចាហ្វាយ....ក្នុងឯកសារពិនិត្យសាកសពរបស់ម៉ាក់ប៉ារបស់លោកប្រុសតូច សុតសឹងតែមានសភាពមិនប្រក្រតីច្រើន ដូចជាក្នុងខ្លួនរបស់អ្នកស្រីមីនអាដែលមានជាតិថ្នាំសណ្តំលើសកម្រិតខ្លាំង វាក៏អាចជាផ្នែកមួយដែលបង្កើតអោយមានគ្រោះថ្នាក់ឡើង ចំណែកក្នុងរាងកាយរបស់លោក ហារីសមានផ្ទុកនៅសារធាតុថ្នាំដែលចាក់បញ្ចូលលើសកម្រិតធ្វើបេះដូងឈប់ដើរទៀតផង"ណូឡេននិយាយព្រមទាំងជាមួយរូបថតបានមកពីកាម៉េរ៉ាសុវត្ថិភាពមន្ទីរពេទ្យនាយប់ថ្ងៃកើតហេតុ
![](https://img.wattpad.com/cover/363215713-288-k239321.jpg)
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]