បួនថ្ងៃបន្ទាប់...
រយ:ពេលបួនថ្ងៃដែលអេវីនសម្រាកនៅមន្ទីរពេទ្យហើយស្ថិតក្រោមការមើលថែរបស់ម៉ាក់ប៉ាគេដោយផ្ទាល់ តែវាមិនទាន់គ្រប់គ្រាន់សម្រាប់អេវីននោះឡើយព្រោះគេចង់អោយមានមនុស្សម្នាក់ទៀតមកនៅក្បែរមកនៅសួរនាំគេដូចកាលមកមន្តីរពេទ្យនេះដំបូង តែមិនឃើញគេមកសួរសុខទុក្ខសោះតាំងតែពីថ្ងៃកើតរឿងមក
"ហេតុអី...ហេតុអីបងមិនមកមើលខ្ញុំ? "អេវីនសម្លឹងមើលមាត់ទ្វាររហូត គេទន្ទឹងចាំផ្លូវនាយមករហូតតែហាក់មិនឃើញសូម្បីស្រមោល។ឆ្លៀតពេលម្តាយចេញទៅនិយាយជាមួយគ្រូពេទ្យគេក៏ទាញទូរស័ព្ទលើតុមកចុចខលទៅលេខមនុស្សដែលខ្លួនកំពុងរលឹកដល់
(អេវីន?) លឺសម្លេងគេហៅធ្វើអោយខ្លួនអរស្ទើរស្រក់ទឹកភ្នែក រហ័សឆ្លើយតបទៅកាន់អ្នកម្ខាងឡើតញ័របបូរមាត់ទទ្រើក
"ខ្ញុំ...ខ្ញុំគ្រាន់តែចង់អរគុណបងដែលបានជួយខ្ញុំ មិនអញ្ចឹងពេលនេះខ្ញុំប្រហែលស្លាប់ទៅហើយ"
(ឯងជាប្អូន...មានបញ្ហាបងក៏ត្រូវជួយមិនចាំបាច់អរគុណទេ)អេវីនញញឹមលែងសមពេលលឺប្រយោគរបស់អ្នកម្ខាងទៀត ប្អូន?គេមិនចង់បានត្រឹមប្អូនគេចង់បានលើសពីនេះ!
"តើបងទំនេរទេ?ខ្ញុំចង់អោយបងមកជួបដើម្បីអោយខ្ញុំបានអរគុណបងដោយផ្ទាល់ផង"
(មិនចាំបាច់ទេ ឯងសម្រាកអោយធូរទៅអោយតែមិនអីល្អហើយ)
"មិនមែនត្រឹមតែអរគុណបងតែមួយមុខ តែខ្ញុំក៏ចង់បកស្រាយនូវអ្វីដែលខ្ញុំបាននិយាយខុសចំពោះថេយ៉ុងដូចគ្នា"អេវីនញោចញញឹមបន្តិចសឹមបន្តនិយាយទៀត
"ខ្ញុំចង់ផ្តាំពាក្យសុំទោសទៅកាន់គេតាមរយ:បង ម្យ៉ាងពួកយើងខាននិយាយគ្នាមកជិត៥ឆ្នាំហើយ បងមិនគួរដាច់ចិត្តពេកទេជុងហ្គុកចាត់ទុកថាខ្ញុំសុំបងទៅចុះ"
(បាន...ល្ងាចនេះបើរួចធុរ:ការងារបងនឹងឆ្លៀតទៅមើល)
"ហិហិ...ល្អខ្ញុំចាំបងណា"គេរហ័សបិតទូរស័ព្ទទាំងញញឹមត្រេកអរដែលទីបំផុតក៏អាចបញ្ចុះបញ្ចូលអោយគេមកជួបខ្លួនបានសម្រេច
ល្ងាចថ្ងៃដដែល...
វិមានម៉េនដូហ្សា
ថេយ៉ុងដើរចូលមកខាងក្នុងទាំងសភាពហត់នឿយព្រោះថ្ងៃនេះត្រូវទៅប៉ុស្ត៏ប៉ូលិសដើម្បីបើកដំណើរការរឿងក្តីត្រៀមឡើងតុលាការនៅសប្តាហ៏ក្រោយ នេះហើយមកពីចចេសមិនចង់អោយជុងហ្គុកជួយធ្វើប្រាប់គេថាមិនអីទេអាចធ្វើបានចាត់ចែងបានដោយខ្លួនឯងមើលតែពេលនេះទៅឈឺក្បាលស្ទើរផ្ទុះទៅហើយ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]