ភាគ៥:ទឹកដៃគ្រាន់បើណាស់តើ!

4.7K 314 10
                                    

មួយសប្តាហ៏កន្លងផុត...

អេវើលីនគ្រុប...

បើគិតវាមានរយ:ពេលមួយសប្តាហ៏ហើយតាំងតែពីថ្ងៃដែលថេយ៉ុងបានជួបគ្រោះថ្នាក់ និងបដិសេធជំនួយពីជុងហ្គុកដោយម៉ាវីនក៏បានដឹងរឿងនេះដូចគ្នាតែគាត់មិនអាចធ្វើអ្វីបានព្រោះវាជាការសម្រេចចិត្តរបស់ថេយ៉ុងទៅហើយ ម្យ៉ាងកន្លងផុតទៅប៉ុន្មានថ្ងៃមកនេះរបួសគេបានប្រសើរឡើងច្រើនអាចទៅធ្វើការបន្តបានហើយមួយរយ:នេះគេក៏បានស្នាក់នៅឯវិមានផ្កាយ ទុកភូមិគ្រិះធំនោះចោលមានតែអ្នកបម្រើមើលថែ ព្រោះតែគេទើបតែដឹងដំណឹងថាអ្នកស្រីហ្សារ៉ាបានរើទៅនៅភូមិគ្រិះមាត់ទឹកដែលជាទទួលបានពីលោកប៉ាគេបាត់ទៅហើយ

តុក!តុក!

"អ្នកប្រុសតូច នេះជាឯកសារដែលត្រូវស៊ីញ៉េ ហើយចំណែកគម្រូតម៉ូតឡានដែលជាគម្រោងម៉ូតឡានរបស់អ្នកប្រុសតូចបានគូសសម្រាប់project ថ្មីខ្ញុំបានអោយអេនណារៀបចំការប្រជុំជាមួយបុគ្គលិកនិងអ្នករួមភាគហ៊ុនរួចរាល់ហើយ"

"ទុកត្រង់នេះចុះពូម៉ាវីនអរគុណច្រើន! "

"ចំណែករឿងដែលអ្នកប្រុសបានអោយខ្ញុំទៅស៊ើបពេលនេះក៏បានដំណឹងមកមួយចំនួនដូចគ្នា"

"ល្ងាចនេះចាំពូយកមកអោយខ្ញុំចុះ អូហ៏រសៀលម៉ោង៤ខ្ញុំមានណាត់ជាមួយដៃគូសហការនៅសណ្ឋាគាររបស់ខ្ញុំកុំភ្លេចត្រៀមឡានផង"

"បាទអ្នកប្រុសតូច"ម៉ាវីនអោនក្បាលគោរពគេបន្តិចហើយក៏ដើរចាកចេញទៅទុកអោយថេយ៉ុងនៅអង្គុយស៊ីញ៉េឯកសារធ្វើការងាររបស់ខ្លួនបន្តទៀត

MDZ Mall

ជាផ្សារទំនើបធំបំផុតនៅក្នុងប្រទេសសាងសង់ឡើងនៅចំកណ្តាលក្រុង មានទំហំធំទូលាយនិងមានកម្ពស់ខ្ពស់ នៅជាន់ខាងលើបង្អស់គឺជាបន្ទប់ធ្វើការរបស់ជុងហ្គុកដែលជាម្ចាស់នេះផ្ទាល់

ការតុបតែងលម្អយ៉ាងប្រណិតដើម្បីផ្គត់ផ្គង់តម្រូវការរបស់អតិថិជនជាហេតុធ្វើអោយទីនេះក្លាយទៅជាកន្លែងចាប់អារម្មណ៏មួយសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណ:នាំគ្នាមកកាន់ផ្សារទំនើបមួយនេះហូរហែរមិនដាច់នោះឡើយ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now