The BLUE SEA Resort
ថេយ៉ុងភ្ញាក់ដឹងខ្លួនឡើងនៅក្នុងបន្ទប់រីសតក្រោយអំពីត្រូវបានកូនចៅម៉េនដូហ្សាប្រើកម្លាំងបាយចាប់ខ្លួនយកមកថែមទាំងយកកន្សែងមកខ្ទប់មុខអោយគេសន្លប់ថែមទៀតព្រោះតែខ្លួនមានការរើបម្រាស់ខ្លាំងទើបរឿងចុងក្រោយដែលចងចាំគឺស្ថិតនៅបន្ទប់គេងដឹងខ្លួនមកម្តងទៀតក៏ឃើញថាជាបន្ទប់រីសតក្បែរមាត់សមុទ្រទៅហើយ
"ចង្រៃយ៏!!! "នាយតូចប្រទេចផ្តាសាឡើងមកទាំងម៉ួម៉ៅដែលចាញ់ល្បិចជុងហ្គុកទាល់តែបានទើបស្ទុះចុះពីគ្រែសម្តៅទៅមាត់ច្រកទ្វារចេញតែក៏បើកមិនកើតព្រោះជាប់សោរតែគេក៏មិនព្រមចាញ់ស្រវាដោះគន្លិះទ្វារកញ្ចក់ដែលអាចចេញទៅរកមាត់ឆ្នេរសមុទ្ររត់ចេញទៅទាល់តែបាន
"ហ៊ឹស!គិតថាសម្បត្តិបន្ទប់ប៉ុណ្ណេះចង់ឃុំខ្ញុំកើតឬ? "គេពោលឡើងទាំងមានអំណួតភ្លេចគិតថាទីនេះជាទឹកដីរបស់ជុងហ្គុក រត់ទៅប្រលោះណាក៏គេចមិនផុតនោះដែរ
"ហ៊ើយ...."រត់មកដល់មាត់ឆ្នេរទើបដឹងថាតាមពិតនេះមិនមែនជារីសតស្ថិតលើដីគោកក្បែរមាត់សមុទ្រ តែវាជារីសតស្ថិតលើកោះសិប្បនិម្មិតដែលហ៊ុំព័ទ្ធទៅដោយទឹកសមុទ្រទាំងស្រុងដែលត្រូវបានបង្កើតឡើងសម្រាប់សាងសង់រីសតនេះឡើងជាពិសេស។កាន់តែដើរកាន់តែដឹងថាខ្លួនកំពុងស្ថិតនៅក្នុងរីសតនេះនៅឡើយ ព្រោះគ្មានផ្ទះប្រជាជនសូម្បីតែម្នាក់ មានតែការតុបតែង អាងហែលទឹក បារ៏សម្រាប់ភ្ញៀវ ភោជនីយដ្ឋាន បន្ទប់រីសតដែលសុតសឹងតែមានបុគ្គលិកចាំបម្រើការទៅកាន់ភ្ញៀវទេសចរណ៏ដែលមកសម្រាកទីនេះជាហូហែរងាកទៅណាក៏ឃើញតែមនុស្ស បើចង់ធ្វើដំណើរត្រលប់ទៅវិញវិធីតែមួយគត់គឺជិះកាណូតឬអូប័រទៅវិញប៉ុណ្ណោះ
"ចេះតែដើរបែបនេះ ស្គាល់ច្រកទ្វារចេញចូលរីសតឬក៏អត់? "កំពុងតែដើរហត់ដង្ហក់ខ្យល់ក៏លាន់សម្លេងចេញពីក្រោយខ្នងអោយរហ័សបែរទៅមើលក៏ឃើញថាគ្មាននរណាឆ្ងាយក្រៅពីម្ចាស់រីសតនេះឡើយ
"ខ្ញុំចង់ត្រលប់ទៅវិញ"ថេយ៉ុងបោះជំហានមកឈរទល់មុខជុងហ្គុកដែលកំពុងមើលមកខ្លួនដោយក្រសែរភ្នែកត្រជាក់ដដែល នៅក្បែរនាយម្នាក់នេះគេមិនដែលទទួលបានភាពកក់ក្តៅសុវត្ថិភាពយ៉ាងម៉េចសោះ!
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]