ភាគ៤៥:មិនបាច់សុំទោសទេ...

4K 295 8
                                    

៩ ខែកន្លងផុត...

"ចាហ្វាយនិងលោកប្រុសតូចនឹងទៅសម្រាកកំសាន្តទីនោះប៉ុន្មានថ្ងៃដែរ? "ណូឡេនសួរឡើងសម្លឹងមើលជុងហ្គុកដែលជួបទប់ខ្លួនភរិយាដែលពេលនេះខ្ទាតពោះធំខ្លាំងព្រមទាំងគ្រប់ខែហើយទៀតរង់ចាំតែថ្ងៃសម្រាលអោយគេឡើងមកអង្គុយលើឡាន ដោយមានអ្នកបម្រើកំពុងជញ្ជូនវ៉ាលីដាក់គូតឡានខាងក្រោយនៅឡើយ

"ទៅតែពីរថ្ងៃទេ"គេបារម្ភ ក្រែងថាទៅយូរថ្ងៃថេយ៉ុងអាចនឹងឈឺពោះដល់ពេលនោះពិបាករកពេទ្យណាស់ រឿងទៅលេងនៅមាត់សមុទ្រនេះដំបូងជុងហ្គុកជំទាស់ណាស់ដែរព្រោះភរិយាគ្រប់ខែទៅហើយមិនចង់អោយទៅឆ្ងាយ តែថេយ៉ុងចេះតែទទូចសុំចង់ទារទៅលេងហើយគេឯណាទៅចិត្តដាច់នោះ?

"នៅទីនេះចាត់ចែងការងារអោយបានល្អ"ជុងហ្គុកងាកមកផ្តាំណូឡេននិងម៉ាវីនដែលអោនក្បាលគោរពទទួលបញ្ជាពីនាយ ពួកគេមិនបានទៅព្រោះត្រូវចាត់ចែងការងារនៅទីនេះ ទើបដំណើរកំសាន្តនេះជុងហ្គុកជាអ្នកបញ្ជាចង្កូតជូនថេយ៉ុងទៅដោយផ្ទាល់ហើយក៏មិនមែនទៅតែពីរនាក់ម៉ង់ៗដែរ គេនាំកូនចៅអោយបើកឡានតាមពីក្រោយពីរឡានដែរទុកគ្រាន់មានបញ្ហាដូចគ្នា

"សូមធ្វើដំណើរប្រកបដោយសុវត្ថិភាពទាន"ជំនិតទាំងពីរបន្លឺឡើងព្រមគ្នាស្របពេលថេយ៉ុងញញឹមគ្រវីដៃលាពួកគេពីក្នុងឡានមក សប្បាយចិត្តណាស់បានទៅដើរលេងបែបនេះនោះ

___

ចម្ងាយពីទីក្រុងទៅសមុទ្រចំណាយពេលបើកដល់ទៅ៥ម៉ោងឯណោះ ស្តាប់ទៅយូរប៉ុន្តែក៏មិនសូវជាគួរអោយធុញសម្រាប់ថេយ៉ុងប៉ុន្មានឡើយ ព្រោះគេអាចសម្លឹងមើលទេសភាពស្អាតៗតាមមាត់កញ្ចក់ មាត់វិញនិយាយពីញ៉ាំមិនឈប់តាំងតែពីឡានវិលកង់មក ក្នុងឡានមានបទភ្លេងលឺរងំៗនៅមានជុងហ្គុកដែលអង្គុយបើកឡានបណ្តើរជជែកកំដរគេធ្វើអោយroad tripនេះសប្បាយសម្រាប់គេតែម្តង

"កើតអីមែនទេអូន? "បើឡានបានពាក់កណ្តាលផ្លូវខ្វះប្រមាណ២ម៉ោងទៀតទើបទៅដល់មាត់សមុទ្រ គេក៏ក្រលៀសភ្នែកឃើញភរិយាដែលធ្វើមុខមិនស្រួលយកដៃក្តោបពោះ

"អាអូនធាក់ពោះនឹងណាបង"

"នៅក្នុងពោះរពឹសប៉ុណ្ណឹង ទម្រាំចេញមកទៀតមិនដឹងរពឹសប៉ុណ្ណាទេ"ថេយ៉ុងសើចតិចៗពេលលឺស្វាមីនិយាយលេងឡើងមក

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now