ភាគ១២:គេងមមើរ

5.1K 328 16
                                    

កម្មវិធីទម្រាំចប់សព្វគ្រប់វាក៏ឈានដល់យប់ជ្រៅទៅហើយ ថេយ៉ុងត្រូវមកអង្គុយជជែកលេងជាមួយម៉ាក់ប៉ារបស់ជុងហ្គុកសិន ព្រោះនាយត្រូវជាប់ទៅនិយាយជាមួយមិត្តនៅឯម្ខាងទៀត

"ម៉ាក់ធ្លាប់តែឃើញកូននៅក្នុងកញ្ចក់ទូរទស្សន៏និងតាមកាសែត ជួបខាងក្រៅស្អាតជាងឆ្ងាយណាស់"ថេយ៉ុងបានត្រឹមញញឹមអៀនៗនិយាយមិនចេញ តែក៏មានអារម្មណ៏កក់ក្តៅពេលដែលពួកគាត់រួសរាយនិងស្វាគមន៏ខ្លួនមិនប្រកាន់ច្រើនថែមទាំងបង្គាប់អោយហៅពួកគាត់ថាជាប៉ាម៉ាក់ដូចទៅនឹងជុងហ្គុកទៀតទាំងដែលពួកគាត់ក៏ដឹងច្បាស់ថាមង្គលការនេះរៀបចំឡើងព្រោះដើម្បីជួយថេយ៉ុងស្វែងរកការពិតនៃការស្លាប់ឪពុកម្តាយតែនៅព្រមទទួលនាយតូចដោយសេចក្តីពេញចិត្ត

"នៅទីនេះជាគ្រួសាររបស់ម៉េនដូហ្សាគ្រប់គ្នាច្បាស់ជាការពារកូនអោយបានល្អបំផុត ទុកចិត្តបានណាមានរឿងអ្វីមកប្រឹក្សាប៉ានិងម៉ាក់បាន"ស្តាប់ហើយរំភើបចិត្តណាស់ស្ទើរតែយំចេញមកព្រោះវាធ្វើអោយគេនឹកដល់ម៉ាក់និងប៉ារបស់ខ្លួនដូចគ្នា បើសិនជាពួកគាត់នៅមានជីវិតម្ល៉េះគេអាចនឹងមកអង្គុយជជែកគ្នាដូចដែលកំពុងធ្វើជាមួយឪពុកម្តាយក្មេកពេលនេះអញ្ចឹង

"ខ្ញុំអរគុណលោកប៉ាអ្នកម៉ាក់ណាស់ដែលពុំបានប្រកាន់រឿងនេះ ចប់ការងាររួចរាល់ណាខ្ញុំមិនរំខានទាំងអស់គ្នាយូរទេ"លោកស្រីម៉ារីននិងស្វាមីងាកមើលមុខគ្នាព្រមទាំងសើចតិចៗនឹងសម្តីរបស់ថេយ៉ុងដែលធ្វើអោយនាយតូចឆ្ងល់ព្រោះគិតថាគេមាននិយាយខុសកន្លែងណាឬអត់

"ជាគ្រួសារតែមួយហើយ ហាមនិយាយពាក្យបែបនេះម៉ាក់ប៉ារបស់ទាំងជុងហ្គុកព្រមនឹងជួយកូនដោយខ្លួនឯងមិនហៅថារំខានឡើយ"

"ពេលវេលាតទៅមុខយ៉ាងម៉េចខ្លះគ្មាននរណាដឹងឡើយ ប៉ាថាកុំទាន់កង្វល់ចិត្តហើយព្យាយាមដោះស្រាយបញ្ហាចំពោះមុខសិនសឹមគិតដល់រឿងបន្តបន្ទាប់ទៀត"ថេយ៉ុងងក់ក្បាលតិចៗទទួលស្តាប់ពាក្យគាត់ គេយល់ថាពួកគាត់និយាយក៏មានហេតុផលរឿងដែលលែងលះជាមួយជុងហ្គុកចាំគិតពេលក្រោយពេលនេះត្រូវគិតគូរអំពីរឿងចាត់ការម្តាយចុងនិងអ៊ំប្រុសគេសិន

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now