"បង...ឆុងទឹកដោះគោកូនបានឬនៅ? "ថេយ៉ុងសួរទាំងសម្លេងល្វើយៗព្រោះនេះទើបតែម៉ោង៥ព្រឹកនៅឡើយទេ តែវើណុនស្រាប់តែស្រែកយំឃ្លានទើបម្នាក់ៗត្រូវចែកតួនាទីគ្នា ម្នាក់លួងកូន ម្នាក់ទៀតរត់ទៅឆុងទឹកដោះគោ
"បានហើយអូន...ណេស"ថេយ៉ុងរហ័សយកទឹកដោះគោមកបញ្ចុកកូនដែលស្រែកយំកិកកុករករឿង ត្រូវស្ងាត់បាត់យំសង្ងំបៅទឹកដោះគោ វាអាចថាជាទម្លាប់ក៏ថាបានដែលមួយសប្តាហ៏ពេញមកនេះ អោយតែម៉ោង៤ ទៅម៉ោង៥ ព្រឹកដឹងតែភ្ញាក់យំឃ្លានតែមិនខាន
"បានទឹកដោះគោហើយគេងវិញទៅណ៏កូន...មេឃមិនទាន់ភ្លឺស្រួលបួលទេ"ជុងហ្គុកដាក់ខ្លួនអង្គុយក្បែរភរិយាសម្លឹងមើលកូនទាំងស្ងាបហមៗមិនឈប់ ត្បិតថាជួយគ្នាមើលកូនមែនតែម្នាក់ៗចង់អស់ខ្យល់រាងៗខ្លួនដែរនឹង
"បងទៅគេងវិញក៏បាន ចាំម៉ោង៧អូនដាស់បង"ដោយសារជុងហ្គុកត្រូវមានការងារទើបគេដេញអោយសម្រាកមុន
"មិនអីទេ...បងថាអូនទេដែលគួរទៅគេង យប់មិញមើលវើណុនទម្រាំតែគេងក៏យប់ជ្រៅណាស់ហើយ ចាំបងមើលកូនវិញ"
"ក្រែងបងមានការងារមិនអញ្ចឹង? ប្រយ័ត្នងោកងងុយពេលធ្វើការ"
"បងសម្រាកមួយយប់ហើយ ពេលនេះក៏ស្វាងដូចគ្នាអោយកូនមកបងហើយអូនទៅគេងចុះ"និយាយបណ្តើរចូលទៅបីកូនជំនួសលួងកូនអោយគេងវិញ ហើយក៏ឆ្លៀតយកភួយដណ្តប់អោយភរិយាដែលសង្ងំគេងលក់លើគ្រែនោះវិញ ព្រមជាមួយស្នាមញញឹមស្រាលៗ។ វាក៏អាចរាប់បានថាជាចំណុចចាប់ផ្តើមមួយរបស់ពួកគេដែលត្រូវចិញ្ចឹមបីបាច់កូនទាំងដែលមិនធ្លាប់ធ្វើពីមុនមកសោះ ប៉ុន្តែមិនអីនោះទេ ទោះបីជាហត់តែក៏ពេញចិត្តហើយរីករាយនឹងធ្វើវាដើម្បីកូនហើយនាយក៏ជឿដូចគ្នាថាពួកគេច្បាស់ជាធ្វើវាអោយបានល្អបំផុត
មួយស្របក់ក្រោយទម្រាំតែវើណុនព្រមគេងទៅវិញ វាម៉ោងជិត៦ទៅហើយ យល់ថាថេយ៉ុងទើបតែបានសម្រាកទើបនាយមិនហ៊ានដាស់គេអោយងើបហើយចុះមកធ្វើបបរសម្រាប់ភរិយាបានញ៉ាំ រួចរាល់ពេលឡើងមកវិញក៏ឃើញថាថេយ៉ុងភ្ញាក់ងើបមកវិញ និងកំពុងរៀបចំខោអាវអោយគេ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]