ភាគ៤២:បងអរគុណអូនណាស់!!

5.2K 390 23
                                    

មួយខែកន្លងផុត...

ក្រាក....

"ថេយ៏...ញ៉ាំបបរសិនណាអូន"ជុងហ្គុកបើកទ្វារចូលមកខាងក្នុងជាមួយថាសបបរនិងទឹកមករកអ្នកដែលបម្រុងនឹងងើបចេញពីលើគ្រែរកទៅផ្លាស់សម្លៀកបំពាក់ចង់ទៅធ្វើការ

"ញ៉ាំមិនទាន់ទេបង...អូនត្រូវទៅក្រុមហ៊ុនហើយ"ជុងហ្គុកគ្រវីក្បាលរហ័សទុកថាសបបរទៅម្ខាងសឹមរាដៃឃាំងមិនអោយភរិយាដើរទៅបានទៀតព្រមជាមួយប្រយោគបន្ទោសតែក៏បង្កប់នូវភាពព្រួយបារម្ភនៅខាងក្នុង

"កំពុងមិនស្រួលខ្លួនបង្ខំខ្លួនឯងធ្វើអីអូន? សម្រាកនៅទីនេះចាំបងទៅដោះស្រាយអោយអូនក៏បាន"

"តែបងក៏មានការងារដូចគ្នា អូន-"

"បងចាត់ចែងអោយបានកុំបារម្ភ! មុខអូននៅស្លេកខ្លាំងណាស់សម្រាកអោយស្រួលខ្លួនទៅ កុំធ្វើអោយបងបារម្ភពីអូនជាងនេះទៀត"ព្រឹកមិញនេះគេភ័យស្ទើរនិយាយលែងចេញពេលដែលសុខៗភរិយាក៏ស្រាប់តែវិលមុខវិះនឹងដួល មុខក៏ស្លេកស្លាំងអោយគេជ្រួលច្របល់ទាំងព្រលឹមអុលនេះកុំតែថេយ៉ុងឃាត់កុំអីហៅពេទ្យមកបាត់ហើយ

"អញ្ចេះល្អទេ អូនអង្គុយធ្វើការក្នុងបន្ទប់នេះក៏បានល្អទេ? "គេរត់ទៅយកលេបថបមកកាន់បង្ហាញជុងហ្គុកមើលថាគេអាចធ្វើការពីផ្ទះក៏បានដែរ

"មិនល្អទេ!អោយលេបថបមកបងហើយទៅញ៉ាំបបរនឹងអាលបានសម្រាក"ជុងហ្គុកចាប់លេបថបមកកាន់វិញសម្លឹងមុខអ្នកដែលធ្វើមុខស្អុយពេលមិនបានដូចចិត្ត

"ជុងហ្គុក...វាគ្រាន់តែវិលមុខធម្មតាអូនធ្វើការបានពិតមែន"និយាយតាមត្រង់ចុះពីរអាទិត្យចុងក្រោយនេះគេក៏មិនសូវជាស្រួលខ្លួនណាស់ដែរ ពេលខ្លះឈឺក្បាលអស់កម្លាំងគ្មានមូលហេតុ តែវាមិនធ្ងន់ធ្ងរទើបតែហីៗទៅទើបតែធ្ងន់ដល់ថ្នាក់វិលមុខដួលគឺព្រឹកមិញនេះឯង

"មួយរយ:នេះអូនសម្រាកមិនគ្រាន់ញ៉ាំមិនគ្រប់ទើបបែបនេះ យ៉ាងណាក៏បងមិនអោយអូនធ្វើការវិញដែររហូតដល់អូនធូរ"មិនអោយថេយ៉ុងប្រកែកតវ៉ាច្រើនទៀត គេរហ័សដឹកដៃនាំមកអង្គុយលើគ្រែសឹមចាប់ថាសបបរមកកាន់បញ្ចុកអោយភរិយាបានញ៉ាំពេលរួចរាល់ទើបគេរៀបចំខ្លួនចេញទៅធ្វើការ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now